ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចុះទិញផ្លែឈើមួយភ្លែតសោះ ងាកមកវិញ​មិនដឹងឡានទៅណាបាត់​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុម​ទី​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ មាន​ករណី​លួច​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែនឌ័រ​ ពណ៌​ត្រាវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៧៨១០ រប​ស់បុរសជន​ជាតិចិន​ម្នាក់ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ចុះ​ពី​រថយន្ត​ទៅ​ទិញ​ផ្លែ​ឈើ​ដោយ​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​បើករថយន្ត​នោះ​គេច​បាត់​តែ​ម្តង ។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​បន្ត​ថា បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ខាងលើ​នេះ​ភ្លាម កម្លាំង​ជំនាញ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​សហការ​គ្នា ធ្វើការ​រុករក និង​ដាក់​កម្លាំង​ស្ទាក់​ចាប់​នៅ​តាម​គោលដៅ​សំខាន់​ៗ​និង​តាម​បណ្តោយ​ផ្លូវជាតិ​៤ ។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ មក​រា ឆ្នាំ​២០២០ ជនសង្ស័យ​បាន​បើករថយន្ត​ដែល​លួច​បាន​នោះ​សំដៅ​ទៅ​រាជធានី​ភ្នំពេញ ពេល​ដល់​ស្រុក​ព្រៃ​នប់ ក៏​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​របស់​កម្លាំង​សមត្ថកិច្ច ហើយក៍​នាំ​គ្នា​ស្ទាក់​ហៅ​អ្នក​បើករថយន្ត​អោយ​ឈប់ តែ​ជនសង្ស័យ​មិន​ព្រម​ឈប់ រួច​បាន​បន្ថែម ល្បឿន​បុក​ទម្លុះ​កន្លែង​ត្រួតពិនិត្យ​របស់​កម្លាំង​សមត្ថកិច្ច តែ​មិន​បណ្តាល​អោយ​គ្រោះថ្នាក់​ដល់​កម្លាំង​សមត្ថកិច្ច​នោះ​ទេ ដោយសារ​បាន​ត្រៀមលក្ខណ​:​ជា​មុន ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​បើករថយន្ត​ដេញ​តាម​រហូត​ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​តែ​ម្តង ។

តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ WANG QIFU ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់ដូរ ស្នាក់​នៅ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ បាន​បាត់បង់ រថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ត្រាវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៧៨១០ ។

ចំណែក​ជនសង្ស័យ​ឈ្មោះ សុវណ្ណ សេង​លៀង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ រីឯ​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​រថយន្ត​១​គ្រឿង ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ត្រាវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៧៨១០ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ