ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ថ្មី​មួយ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​ការ​បង្កើត​គណបក្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​បាន​សម្រេច​រួម​គ្នា​បង្កើត​គណបក្ស ហើយនឹង​សន្និសីទ​សារព័ត៌មាន ដើម្បី​បង្ហាញ​ពី​គោលបំណង​នៃ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះ​ថា​«​​គណបក្សកម្លាំង​ប្រជាធិបតេយ្យ​» ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​របស់​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​បាន​ឲ្យ​ដឹង​ថា ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​បាន​សម្រេច​រួម​គ្នា​បង្កើត​គណបក្ស ហើយនឹង​សន្និសីទ​សារព័ត៌មាន ដើម្បី​បង្ហាញ​ពី​គោលបំណង​នៃ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះ​ថា​«​​គណបក្សកម្លាំង​ប្រជាធិបតេយ្យ​» ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​របស់​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​បាន​ឲ្យ​ដឹង​ថា ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ ។

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​លេខ ៣៣៤៧ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ បាន​ឲ្យ​សាធារណជន ជាតិ​-​អន្តរជាតិ និង​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ៖ ដើម្បី​ឲ្យ​សាធារណៈ​ជនជាតិ​-​អន្តរជាតិ បាន​ស្គាល់​យើងខ្ញុំ​កាន់តែ​ច្បាស់​យើងខ្ញុំ​នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក នៅ​ហាង​កាហ្វេ​មួយ​កន្លែង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ផ្លូវ​ចូល​ទៅ​ផ្សា​រតនា​ផ្លា​ហ្សា​) ។

បើ​តាម​សមាជិក​គណបក្ស​ម្នាក់​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​គណបក្ស​នេះ​ក្នុង​គោលបំណង ដើម្បី​បង្រួបបង្រួម​ជាតិ និង​ចង់​ឲ្យ​គណបក្ស​ន​យោ​បាប​ញ្ឍ​ប់​ការ​លាប​ពណ៌​គ្នា ។ លោក​បន្ត​ថា ការ​បង្កើត​គណបក្ស​នេះ​ក៏​ចង់​ឲ្យ​អ្នកនយោបាយ​ទាំងអស់​ឲ្យ​មាន​វប្បធម៌​ក្នុង​ការ​និយាយ​ស្តី​ល្អ​ចេះ​គិតគូរ​ពី​ប្រជាជន​ក៏​ដូច​ជា សេរីភាព​យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ដល់​ប្រជាពលរដ្ឋ​ដោយ​កុំ​ឲ្យ​មាន​សង្គម​មួយ​លាប​ពណ៌​គ្នា ។ លោក​បន្ត​ថា គោលបំណង​មួយទៀត ក៏​ចង់​ឲ្យ​មានការ​អភិវឌ្ឍន៍​ខ្ពស់​លើ​វិស័យ​អប់រំ និង​សុខាភិបាល ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ចាត់ទុកជា​ផ្តល់​ព័ត៌មាន ដើម្បី​ធ្វើការ​ដឹង​លឺ​អំពី​កិច្ច​ចាប់ផ្តើម​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ (​គ​.​ក​.) និង​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់ ដើម្បី​បាន​រួម​គ្នា​ជា​កម្លាំង​សម្រាប់​កសាង និង​អភិវឌ្ឍន៍​ជាតិ​យើង​ឲ្យ​ទទួល​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ