ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​ចម្លែក​ៗ​ដែល​មហាសេដ្ឋី Elon Musk ធ្វើ​បន្ទាប់​ពី​ចាក​ចេញពីផ្ទះ​នៅ​អាយុ​១៧​ឆ្នាំ

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ប្រៀប​បានជា​មុខ​តំណាង​ឲ្យ​ក្រុមហ៊ុន Tesla និង SpaceX របស់​លោក…

លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ប្រៀប​បានជា​មុខ​តំណាង​ឲ្យ​ក្រុមហ៊ុន Tesla និង SpaceX របស់​លោក ប៉ុន្តែ​មុន​ពេល​ជោគជ័យ​ក្នុង​វិស័យ​បច្ចេកវិទ្យា លោក​បាន​ធ្វើ​ការងារ​ចម្លែក​ៗ​ជា​ច្រើន​ដើម្បី​រក​ចំណូល​ចិញ្ចឹមជីវិត ។

នៅ​អាយុ ១៧​ឆ្នាំ លោក ម៉ាស់ បាន​ចេក​ចេញពីផ្ទះ​នៅ​អាហ្វ្រិក​ខាងត្បូង និង​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋា​ន​មក​កាន់កា​ណា​ដា​ដើម្បី​ស្នាក់​នៅ​ជាមួយនឹង​បងប្អូន​ជីដូនមួយ​របស់​លោក ។ ជាដំបូង​លោក​បាន​ធ្វើការ​ឲ្យ​កសិដ្ឋាន​របស់​បងប្អូន​របស់​លោក​ក្នុង​ភូមិតូច​មួយ​ដែល​មាន​ចំនួន​ប្រជាជន​សរុប​មិន​ដល់ ៣០០​នាក់​ផង ។ ពេល​នោះ​លោក​បាន​រៀន​កាត់ឈើ​ដោយ​ប្រើ​រណា​អគ្គិសនី ។

មិនយូរ​ប៉ុន្មាន លោក​បាន​ផ្លាស់​ប្តូរ​ការងារ​ទៅ​សម្អាត​បន្ទប់​ដាំទឹក​នៅ​រោង​ឈើ​មួយ​ក្នុង​តម្លៃ ១៨​ដុល្លា​ក្នុង​មួយ​ម៉ោង ។ វា​ជា​ការងារ​ដែល​លំបាក និង​គ្រោះថ្នាក់​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស ៣០​នាក់​ដែល​ចាប់ផ្តើម​ជាមួយ​លោក​ឈប់​ពី​ការងារ​មក​សល់​តែ ៥​នាក់​នៅ​ថ្ងៃ​ទី ៣ ។ មួ​យស​ប្តា​ហ៍​កន្លង​មក មាន​តែ​លោក ម៉ាស់ និង​មនុស្ស​ពីរ​នាក់​ទៀត​ប៉ុណ្ណោះ​ដែល​បន្ត​ធ្វើ​ការងារ​នោះ ។

តែ​លោក​បាន​បោះបង់​ការងារ​ប្រើ​កម្លាំង និង​ងាក​ទៅ​កាន់​វិស័យ​បច្ចេកវិទ្យា​វិញ ។ លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ University of Pennsylvania នៅ​ឆ្នាំ ១៩៩៧ និង​ដាក់​ពាក្យសុំ​ការងារ​នៅ​ក្រុមហ៊ុន Netscape ព្រោះ​លោក​ចាប់អារម្មណ៍​នឹង​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ។

លោក​មិន​មានការ​ងារ​នោះ​ទេ ព្រោះ​លោក​មិន​បាន​សិក្សា​មុខ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ហើយ​ក៏​មិន​មានបទពិសោធន៍​ធ្លាប់​ធ្វើការ​ក្នុង​ក្រុមហ៊ុន​បង្កើត​កម្មវិធី Software ដែរ ។

បន្ទាប់​ពី​នោះ​មក លោក​បាន​សម្រេចចិត្ត​ទៅ​យក​សញ្ញាប័ត្រ​បណ្ឌិត​នៅ Standford និង​ចាប់ផ្តើម​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួនឯង ។ នៅ​ឆ្នាំ ១៩៩៩ លោក​បាន​លក់​ក្រុមហ៊ុន Zip2 របស់​លោក​ក្នុង​តម្លៃ ៣០០​លាន​ដុល្លារ ហើយ​លោក​បាន​យក​លុយ​នេះ​ទៅ​ចាប់ផ្តើម​ក្រុមហ៊ុន​មួយទៀត​គឺ X.com ដែល​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១.៥​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០២ ។

នៅ​ឆ្នាំ ២០០២ លោក ម៉ាស់ បាន​បង្កើត SpaceX និង Tesla នៅ​ឆ្នាំ ២០០៣ ។ នៅ​ឆ្នាំ ២០១៦ លោក​ក៏​បាន​ចាប់ផ្តើម Neuralink និង ២០០៧ បាន​បង្កើត The Boring Company ថែម​ទៀត​ផង ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ