ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុកើតក្នុងគ្លីនិក​ឯកជន​ទាំង​ថ្ងៃ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​កាន់​ដប​សាំង​ដើរ​ចូល​គ្លីនិក​មួយ​កន្លែង​រួច​ចាក់​សាំង​ដុត​ឱ្យ​ឆេះ​ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​ទី​៦ មក​រា ។ ទោះជា​បែប​ណា គេ​មិន​ទាន់​ដឹង​មូលហេតុ​ភ្លាម​ៗ​នោះ​ទេ ។ទីតាំង​កើតហេតុ​នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​កាន់​ដប​សាំង​ដើរ​ចូល​គ្លីនិក​មួយ​កន្លែង​រួច​ចាក់​សាំង​ដុត​ឱ្យ​ឆេះ​ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​ទី​៦ មក​រា ។ ទោះជា​បែប​ណា គេ​មិន​ទាន់​ដឹង​មូលហេតុ​ភ្លាម​ៗ​នោះ​ទេ ។ទីតាំង​កើតហេតុ​នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ម្ចាស់​គ្លីនិក​ឈ្មោះ មុ​ល សារី ប្រពន្ធ​ឈ្មោះ ជ្រឹង ច​ន្ធូ ។

តាម​ស្ត្រី​ម្ចាស់​ទីតាំង​ប្រាប់​តាម​ទូរស័ព្ទ​ថា មុន​កើតហេតុ​បុរស​ម្នាក់​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​បាន​ដើរ​ចូល​ទៅ​ក្នុង​គ្លីនិក​របស់​គាត់ និង​កាន់​ប្រេងសាំង​១​ដប​ទឹកបរិសុទ្ធ​ចំណុះ​១​លី​ត្រ​កន្លះ រួច​ចាក់​ស្រោច​ក្នុង​បន្ទប់​ខាង​មុខ​ហើយ​ដុត​ឱ្យ​ឆេះ​តែ​ម្តង​បាន​នាំ​គ្នា​ជួយ​ពន្លត់ ។ ស្ត្រី​ខាងលើ​ប្រាប់​ថា​ករណី​ដុត​ឱ្យ​ឆេះ​នេះ​គាត់​ពុំ​មាន​គ្រោះថ្នាក់​ទេ​ព្រោះ​រត់គេច​ទាន់​ប៉ុន្តែ​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន ។

្ត្រី​ម្ចាស់​គ្លីនិក​ខាងលើ​អះអាង​ថា គាត់​មិន​ដែល​មាន​ទំនាស់​អ្វី​ជាមួយ បុរស​ជា​អ្នក​បង្ក​ហេតុនេះ​ឡើយ និង​ស្គាល់​ត្រឹម​កន្លង​មក​ធ្លាប់ ឲ្យ​គ្រួសារ​គាត់​ព្យាបាល​ជំងឺ​តែ​ប៉ុណ្ណោះ ។ ទោះ​យ៉ាងណា​ជន​បង្ក​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៥៦៨ ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​បាន​ហើយ ។ លោក ស សុ​ភ័​ក្ត្រា ប្រធាន​ស្នាក់​ការ​សន្តិសុខ​៥៦៨ អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ជន​បង្កហេតុ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​ខាង​លោក​ឃាត់ខ្លួន​បាន​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​ព្រោះ​កំពុង​សាកសួរ​នៅឡើយ ។

គួរ​បញ្ជាក់​ថា សមត្ថកិច្ច​ចាប់ខ្លួន​បុរស​រូប​នេះ​ក្នុង​បទចោទប្រកាន់ ចាក់​សាំង​ដុត​កន្លែង​កើតហេតុ​ព្រោះ​ខ្លួន​ខឹង​រឿង​កន្លង​មក​ពេល​ទៅ​ព្យាបាល​នៅ​ទីនោះ ។ តែ​អ្នកស្រុក​ថា​ជន​នេះ​មាន​សតិ​មិនសូវ​គ្រប់​ទេ ។តាម​ព័ត៌មាន​ចុង​ក្រោយ​ដែល​ទទួល​បានឱ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ អូន ម៉ា​ឡា ភេទ​ប្រុស អាយុ​៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ ។

តាម​សមត្ថកិច្ច​ប្រាប់​ថា​ក្រោយ​បញ្ចប់​និ​តិ​វិធី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិ​ជី​ច្បាប់ ។ចំពោះ​មូលហេតុ​ដែល​បុរស​រូប​នេះ​យក​សាំង​ចាក់​ដុត​មុខ​គ្លីនិក​នេះ​មិន​មានការ​បង្ហាញ​ពី​ចំណុច​ណាមួយ​ឱ្យ​ពិតប្រាកដ​នោះ​ឡើយ គ្រាន់តែ​ថា ជន​នេះ​ចោទ​គ្លីនិក​ផ្តេសផ្តាស​ដូច​ជា​ការ​ដាក់​សេរ៉ូម​យក​តម្លៃ​១០០០​បាត​ជាដើម ។ អ្វី​ដែល​ត្រូវ​បាន​កត់សម្គាល់​នោះ គឺ​ជន​នេះ​មាន​សតិ​មិនល្អ ហើយ​សង្ស័យ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​ថែម​ទៀត​ផង ៕​

អត្ថបទសរសេរ ដោយ