ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ប្តេជ្ញា​ថែរក្សា​ការពារ​ឯករាជ្យ​អធិបតេយ្យភាព ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ថា នឹង​ថែរក្សា​ការពារ​ឯករាជ្យ​ជាតិ​ឲ្យ​ទាល់តែ​បាន ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។ ថ្លែង​ក្នុង​ទិវា​រំលឹក​ខួប​ជ័យ​ជំនះ​៧​មក​រា លើក​ទី​៤១ នា​ព្រឹ​ថ្ងៃ​ទី​៧ មក​រា…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ថា នឹង​ថែរក្សា​ការពារ​ឯករាជ្យ​ជាតិ​ឲ្យ​ទាល់តែ​បាន ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។ ថ្លែង​ក្នុង​ទិវា​រំលឹក​ខួប​ជ័យ​ជំនះ​៧​មក​រា លើក​ទី​៤១ នា​ព្រឹ​ថ្ងៃ​ទី​៧ មក​រា នៅ​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា នៅ​លើ​កំណាត់​ផ្លូវ​ដ៏​វែង​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដឹកនាំ​ការ​ប្រយុទ្ធ​តស៊ូ​សង្គ្រោះ​ជាតិ​ពី​របប​ប្រល័យពូជសាសន៍​បាន​ឋិត​នៅ​រួមសុខ​រួមទុក្ខ​ជា​និច្ច​ជាមួយ​ប្រជាជន​ធ្វើ​ជា​បង្អែក​របស់​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​ទាំង​ក្នុង​បុព្វហេតុ​ការពារ​ជាតិ ការពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​ទាំង​បុព្វហេតុ​សន្តិភាព និង​បង្រួបបង្រួម​ជាតិ និង​ទាំង​បុព្វហេតុ​ស្តា កសាង និង​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​កម្ពុជា ។

សម្តេច​បន្ត​ថា ច្បាស់​ណាស់​ថា ផ្លូវ​ទៅ​មុខ​នឹង​នៅ​តែ​មាន​ឧបសគ្គ​ច្រើន​ទៀត ប៉ុន្តែ​គ្មាន​ឧបសគ្គ​ណា​អាចម​ករា​រាំងដំណើរ​របស់​ជាតិ​យើង​បាន​ឡើយ​ឲ្យ​តែ​យើង​រក្សា​បាន​នូវ​ឯកភាព​ជាតិ រួម​គ្នា​បន្ត​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​នេះ​ទៅ​មុខ​ទៀត ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ៖«​យើង​ជឿជាក់​លើ​កម្លាំង​នៃ​ការ​ប្រឹងប្រែង​របស់​យើង ហើយ​ចង​ចាំ​ថា គឺ​កត្តា​ផ្ទៃក្នុង​នោះ​ហើយ​ដែល​ជា​កត្តា​កំណត់​នៃ​ជ័យជម្នះ ។ ក្នុង​ស្មារតី​នេះ​យើង​ទាំងអស់​គ្នា​ប្តេជ្ញា​ដាច់ខាត​ក្នុង​ការ​ការពារ​សន្តិភាព​ដែល​យើង​សម្រេច​បាន​មក​ដោយ​លំបាក​ជាទី​បំផុត​នោះ​ឲ្យ​រឹង​មាំ ស្ថិតស្ថេរ គង់វង្ស​ជា​និច្ច មិន​អនុញ្ញាត​ឲ្យ​កម្លាំង​ប្រតិកិរិយា​ណា​មក​បំផ្លាញ​ទៅ​វិញ​បាន​ឡើយ ទោះបីជា​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក្តី​» ។

សម្តេច​បន្ថែម​ថា មាន​សន្តិភាព​ទើប​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត សម្បូរ​សប្បាយ​របស់​ប្រជាជន​មាន​សន្តិភាព​ទើប​ធានា​ដល់​ការ​ស្ថិតស្ថេរ និង​រីក​ចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព ហើយ​ជោគជ័យ​នៃ​ដំណើរការ​អភិវឌ្ឍន៍ និង​ភាពរឹងមាំ​នៃ​ប្រជាធិបតេយ្យ និង​ជះ​ឥទ្ធិពល​ត្រឡប់​មក​វិញ​ធានា​នូវ​ចីរភាព​នៃ​សន្តិភាព ។ បើ​យើង​បាត់បង់​សន្តិភាព​នោះ​យើង​នឹង​ត្រូវ​បាត់បង់​អ្វី​ៗ​ទាំងអស់ ។

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​គូសបញ្ជាក់​ថា ៖«​នៅ​ក្នុង​ឱកាស​នេះ ខ្ញុំ​ក៏​សូម​បញ្ជាក់​យ៉ាង​ច្បាស់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ការពារ​ដាច់ខាត​នូវ​ឯករាជ្យ អធិបតេយ្យ​ជាតិ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ និង​ស្ថានភាព​ណា​ក្តី​ហើយ​ការ​ប៉ុង​ប៉ង​ណា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឃ្លាត​ចេញពី​មាគ៌ា​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដោយ​ដាក់​បង្ខំ​ឲ្យ​កម្ពុជា​មិន​អាច​អនុវត្ត សូ​ម្បី​តែ​ច្បាប់​ជាតិ​របស់​ខ្លួន​នោះ គឺ​ពុំ​អាច​ទទួលយក​បាន​ឡើយ​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា ការ​ពិត​ជាក់ស្តែង​បាន​បង្ហាញ​ហើយ​ថា លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព របស់​ពលរដ្ឋ​កម្ពុជា​កំពុង​ត្រូវ​បាន​គោរព​ថែរក្សា និង​លើកកម្ពស់​ឥត​ឈប់​នៅ​ក្នុង​ផលប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​កម្ពុជា ។ ដូច្នេះ​ពុំ​មាន​មូលហេតុ​ត្រឹមត្រូវ​ណាមួយ​ដែល​មជ្ឈដ្ឋាន​ខាងក្រៅ​ខ្លះ​បាន​លើក​ឡើង​ដដែល​ៗ អំពី​ការ​ស្តា​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់​ទៀត​ថា ៖« ខ្ញុំ​សង្ឃឹមថា មជ្ឈដ្ឋាន​ទាំងនោះ​នឹង​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ការ​វិវត្តន៍​ប្រកបដោយ​ភាព​វិជ្ជមាន​នៅ​កម្ពុជា ហើយ​គោរព​ចំពោះ​សិទ្ធិ​នៃ ការ​ជ្រើសរើស​របស់​ប្រជាជន​កម្ពុជា​នូវ​មាគ៌ា​សម្រាប់​ការ​អភិវឌ្ឍ​របស់​ខ្លួន​ដែល​ស្រប​ទៅ​នឹង​ប្រវត្តិសាស្ត្រ ស្ថានភាព​សង្គម​វប្បធម៌ និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ។ ខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​ជាមួយនឹង​ប្រទេស​ខ្លះ​ដែល​ធ្លាប់​មាន​ទស្សនៈ​មិន​គ្រប់​ជ្រុងជ្រោយ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​នឹង​ត្រូវ​បាន​ថែរក្សា​ពូន​ជ្រុំ​លើក​ស្ទួយ​ឲ្យ​ល្អ​ប្រសើរ​ឡើង​ដែល​នឹង​មិន​ក្លាយជា​ចំណាប់ខ្មាំង​នៃ​ទំព័រ​ដ៏​ខ្មៅ​ងងឹត​ខ្លះ​នៃ​ប្រវត្តិសាស្ត្រ​ឡើយ​»៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ