ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ទ្រព្យ​៤​ប៊ី​លាន​ដុល្លារ​ប្រាប់​គន្លឹះ​អ្វី​ដែល​លោក​ធ្វើ​កាល​នៅ​វ័យក្មេង

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) បច្ចុប្បន្ន​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ ៤​ប៊ី​លាន​ដុល្លារ​បើ​យោង​ទៅ​តាម​ទស្សនាវដ្តី Forbes ប៉ុន្តែ​លោក​ជា​បុរស​ក្រីក្រ​មួយ​រូប​កាលពី​ពេល​ដែល​លោក​មាន​អាយុ​ខ្ទង់ ២០​ឆ្នាំ…

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) បច្ចុប្បន្ន​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ ៤​ប៊ី​លាន​ដុល្លារ​បើ​យោង​ទៅ​តាម​ទស្សនាវដ្តី Forbes ប៉ុន្តែ​លោក​ជា​បុរស​ក្រីក្រ​មួយ​រូប​កាលពី​ពេល​ដែល​លោក​មាន​អាយុ​ខ្ទង់ ២០​ឆ្នាំ ។ យ៉ាងណា​ក្តី​លោក​បាន​ចែករំលែក​មក​ថា អ្វី​ដែល​លោក​ចង់​ប្រាប់​ខ្លួន​លោក​ពេល​នៅ​វ័យក្មេង គឺ​កុំ​ផ្លាស់​ប្តូរ​អ្វី​ទាំងអស់ កុំ​ស្ត្រេ​ស និង​រស់នៅ​ឲ្យ​សប្បាយ ។

លោក​បាន​បន្ត​ថា «​អ្នក​មិន​ចាំបាច់​ត្រូវ​ដឹង​ថា​អ្នក​នឹង​ក្លាយជា​មនុស្ស​បែប​ណា​ពេល​ដែល​អ្នកធំ​ឡើង​ទេ ។ អ្នក​មិន​ចាំបាច់​ត្រូវ​តែ​មាន​ចម្លើយ​រហូត​ទេ ។ អ្នក​មិន​ចាំបាច់​ត្រូវ​រៀន​មុខ​ជំនាញ​ដែល​ល្អ​ជាងគេ​ទេ ។ អ្នក​មិន​ចាំបាច់​ត្រូវ​មានការ​ងារ​ដែល​អស្ចារ្យ​ទេ ។ អ្នក​អាច​បរាជ័យ​បាន​» ។

ពេល​ដែល​លោក ឃ្យូ​បេន នៅ​ជា​និស្សិត លោក​បាន​ជ្រើសរើស​សាលាបង្រៀន​ផ្នែក​អាជីវកម្ម Kelly School of Business របស់​សាកលវិទ្យាល័យ Indiana University ព្រោះ​កម្មវិធី​នេះ​មាន​តម្លៃ​ទាប​ជាងគេ​ក្នុង​ចំណោម​កម្មវិធី​អាជីវកម្ម​ទាំងអស់ ។ ដើម្បី​រក​ថវិកា​បង់ថ្លៃ​សាកលវិទ្យាល័យ​បាន​សុំ​ការ​បរិច្ចាគ​ពី​អ្នក​ដទៃ ដើរ​បង្រៀន​និស្សិត​ស្រី​ៗ​រាំ​ដើម្បី​រក​ចំណូល និង​ធ្វើការ​នៅ​បារ​ក្នុង​សាកលវិទ្យាល័យ​ជាដើម ។ នៅ​ឆ្នាំ ១៩៨១ មុន​ពេល​លោក​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ លោក​បាន​ប្រើ​លុយ​ដែល​ខិតខំ​សន្សំ​ពី​ការងារ​ជា​ច្រើន​ដើម្បី​បើក​ផាប់​មួយ​ជាមួយនឹង​មិត្តភក្តិ ប៉ុន្តែ​វា​បាន​បរាជ័យ​ហើយ​លោក​ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​ប្តូរ​ទៅ​រដ្ឋ Texas វិញ ។

លោក​បាន​ប្តូរ​ទៅ​រស់នៅ​ក្នុង​អា​ផាត​មិន​ដែល​មាន​បន្ទប់​គេង ៣​បន្ទប់​តម្លៃ ៦០០​ដុល្លារ​ក្នុង​មួយ​ខែ​ជាមួយនឹង​មិត្តភក្តិ​ប្រុស​ៗ​ចំនួន ៥​អ្នក​ទៀត ។ លោក​មិន​មាន​លុយ​ក្នុង​ហោប៉ៅ​ទេ ហើយ​ខ្លួន​ជាប់បំណុល​ពេញ​ទៀត តែ​លោក​នៅ​តែ​រស់នៅ​ដោយ​សប្បាយ​រីករាយ ។

លោក​បាន​លាឈប់​ពី​ការងារ​ដំបូង​របស់​លោក​បន្ទាប់​ពី​បញ្ចប់​សាកលវិទ្យាល័យ​នៅ Mellon Bank បន្ទាប់​មក​ត្រូវ​បាន​បញ្ឈប់​ពី​ក្រុមហ៊ុន​បង្កើត​កម្មវិធី Software មួយ​ដែរ ។ ប៉ុន្តែ​បទ​ពិសោធន៍​ធ្វើការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បាន​ធ្វើ​ឲ្យ​លោក​ចាប់ផ្តើម​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួនឯង​ដែល​មានឈ្មោះ​ថា MicroSolutions ។

នៅ​ឆ្នាំ ១៩៩០ លោក​បាន​លក់​ក្រុមហ៊ុន​លោក​ក្នុង​តម្លៃ ៦​លាន​ដុល្លារ ហើយ ៥​ឆ្នាំ​ក្រោយ លោក​និង​មិត្តភក្តិ​បាន​ចាប់ផ្តើម​ក្រុមហ៊ុន Broadcast.com ដែល​ត្រូវ​បាន​លក់​ឲ្យ​ទៅ Yahoo ក្នុង​ឆ្នំ​ឫ ១៩៩៩ ក្នុង​តម្លៃ ៥.៧​ប៊ី​លាន​ដុល្លារ​ជា​ភាគហ៊ុន​ផង​ដែរ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ