ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ត្រូវចៅក្រមសម្រេចហើយ ក្រោយ​យកកាំបិតកា.ប់គេ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក ហេង ផល្លា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់…

ខេត្តកណ្តាល ៖ លោក ហេង ផល្លា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់​ពី​ជនសង្ស័យ​យក​កាំបិត​កាប់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ដោយសារ​ធ្លាប់​មាន​គំនុំ​នឹង​គ្នា ដែល​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ឈ្មោះ វ៉ិ​ត ក្នុង​បូ​រី​លី​ហួរ ស្ថិត​នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។

ជន​ត្រូវ​ចោទ​ឈ្មោះ ស្រី វុ​ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បុរី​លី​ហួរ ភូមិ​ក្រោម ឃុំ​ព្រែក​អ​ញ្ច​ញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ឌិន បូ​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ​សំណង់ មានស្រុក​កំណើត​នៅ​ភូមិ​បែក​អន្លង់ ឃុំ​ពី ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ស្នាក់​នៅ​សព្វថ្ងៃ​ក្នុង​បុរី​លី​ហួរ ភូមិ​ក្រោម ឃុំ​ព្រែក​អ​ញ្ច​ាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។

បើ​តាម​របាយការណ៍​របស់​ស្នងការរ​ដ្ឋា​ន​នគរបាល​ខេត្តកណ្តាល បានអោយ​ដឹង​ថា កន្លង​មក​ជនសង្ស័យ​មាន​គំនុំ​ទៅ​លើ​ជន​រង​គ្រោះ រឿង​ច្រៀង​ឌឺដង​ដាក់​គ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២០ ជនសង្ស័យ​នៅ​រោង​ស្នាក់​នៅ​ឈ្មោះ វ៉ិ​ត ក្នុង​បូ​រី​លី​ហួរ ស្ថិត​នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អ​ញ្ច​ញ ជាមួយ​ឈ្មោះ តោ​, ឈ្មោះ វ៉ិ​ត និង​មិត្តភក្តិ​៤​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ជា​កម្មករ​សំណង់​ដូច​គ្នា ព្រមទាំង​បាន​នាំ​គ្នា​ផឹកស្រា​រហូត​ដល់​ម៉ោង​៨​យប់​ថ្ងៃ​ដដែល ក៏​ឈប់​ផឹក ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ជនសង្ស័យ​ក៏​ដើរ​ចេញ​មក​បាន​ជួប​ជន​រង​គ្រោះ​កំពុង​ឈរ​នៅ​មុខ​រោង​ស្នាក់​នៅ​របស់​ឈ្មោះ វ៉ិ​ត ហើយ​ជនសង្ស័យ​សួរ​ជន​រង​គ្រោះ​ថា «​ឯណា​កង្ហា​របស់​អា​ថេ​ត​» ។ ជន​រង​គ្រោះ​ឆ្លើយ​ថា «​ចាំ​មួយ​ភ្លេច​ខ្ញុំ​ទៅ​យក​អោយ​» ហើយ​ជន​រង​គ្រោះ​ក៏​ដើរទៅ​យក​កង្ហារ​ចេញ​មក​ជាមួយ​ឈ្មោះ ជាង រ៉​ន ដោយ​ជន​រង​គ្រោះ​កាន់​បំពង់​ទីប​១​កំណាត់​នៅ​នឹង​ដៃ​ក្រពាត់​ទៅ​ក្រោយ ចំណែក​ឈ្មោះ​ជាង រ៉​ន កាន់​កង្ហា​រួច​ទុក​នៅ​កន្លែង​រោង​ទំនេរ​។ បន្ទាប់​មក​ជន​ស​ង្ស​យ័​សួរ​ជន​រង​គ្រោះ​ថា «​កាន់​បំពង់​ទីប​មក​ធ្វើ​អី​» ជន​រង​គ្រោះ​ឆ្លើយ​ថា «​បើ​អ្អែង​ខ្លាំង​ចូល​មក​» រួច​ក៏​មានការ​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក ។ ពេល​នោះ​ជន​រង​គ្រោះ​ស្ទុះ​មក​វាយ​ជន​ស​ង្ស​យ័​ចំនួន​៣​បំពង់​ទីប​ចំ​កដៃ​ស្តាំ ស្មា​ឆ្វេង និង​ប្រអប់ជើង​ឆ្វេង បណ្តាល​ឱ្យ​រង​របួសស្រាល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ ជន​ស​ង្ស​យ័​បានរ​ត់ទៅ​យក​កាំបិតប៉័ងតោ​ពី​រោង​ឈ្មោះ​វ៉ិ​ត មក​កាប់​ជន​រង​គ្រោះ​ចំ​ថ្ពាល់ និង​ស្មា​ខាងឆ្វេង បណ្តាល​អោយរ​ងរ​បួស រួច​មក ក៏​មាន​កម្មករ​នៅ​ទីនោះ​បាន​ចាប់​ឃាត់​បំបែក​ចេញពី​គ្នា ហើយ​ឈ្មោះ​ជាង រ៉​ន​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​សម្ភព ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល​។

ក្រោយ​ពី​បាន​ទទួល​ដំណឹង​ខាងលើ​នៅ​ម៉ោង​៨​និង​១០​នាទី​យប់​នា​ថ្ងៃ​ដដែល សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ខាងលើ​មក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ ជន​ស​ង្យ​យ័​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់​ជន​រង​គ្រោះ​ឈ្មោះ​ឌិន បូ​ណា នឹង​កាំបិតប៉័ងតោ បណ្តាល​ឱ្យ​រង​របួស​ពិតប្រាកដ​មែន​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ