ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bayern ទិញ​យក​កីឡាករ​អាហ្វ្រិក​ពី Real Madrid​?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ការ​លេង​យ៉ាង​ល្អ​របស់​កីឡាករ Achraf hakimi នៅ​រដូវ​កាល​នេះ​រហូត​មក​ដល់​ពេល​នេះ ក្លិប​យក្ស​អា​ឡឺ​ម៉​ង់ Bayern…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ការ​លេង​យ៉ាង​ល្អ​របស់​កីឡាករ Achraf hakimi នៅ​រដូវ​កាល​នេះ​រហូត​មក​ដល់​ពេល​នេះ ក្លិប​យក្ស​អា​ឡឺ​ម៉​ង់ Bayern Munich ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​មក​ទាក់ទង Real Madrid ទិញ​យក​កីឡាករ​អាហ្វ្រិក​រូប​នេះ​។

កីឡាករ​អន្តរជាតិ​របស់​ប្រទេស​ម៉ា​រ៉ុ​ក Achraf Hakimi មាន​ទម្រង់​លេង​បាន​យ៉ាង​ល្អ សម្រាប់ Borussia Dortmund នៅ​រដូវ​កាល​នេះ ដែល​រួមចំណែក​ដល់ ១២​គ្រាប់​ក្នុង ២៦ ប្រកួត​។ ខ្សែការពារ​ខាងស្តាំ ដែល​ពេល​ខ្លះ​ឡើង​ទៅ​ធ្វើ​ជា​ខ្សែប្រយុទ្ធ បាន​ចូលរួម​ជាមួយ​លេង​ខ្ចី​ជើង​នៅ​កាលពី​ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​វិល​ត្រឡប់​មក​ទីក្រុង Los Blancos នៅ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​បច្ចុប្បន្ន ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​កីឡាករ​រូប​នេះ​នឹង​នៅ​បន្ត​លេង​ឱ្យ LaLiga ដែរ​ឬ​អត់​ទេ ព្រោះតែ​ក្លិប Bayern បាន​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​លើ​ការ​ទិញ​យក​មក​លេង ។

យោង​តាម​សារព័ត៌មាន Marca ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Bundesliga បាន​សួរ​ទៅ Real ថា តើ​តារា​ឆ្នើម​វ័យ ២១​ឆ្នាំ​រូប​នេះ​នឹង​អាច​រក​ទិញ​បាន​មុន​រដូវ​កាល​ក្រោយ ឬ​ក៏​នៅ​លេង​បន្ត​នៅ​ក្លិប​ដែល​កំពុង​លេង​។

កីឡាករ​វ័យក្មេង​ដែល Transfermarkt វាយតម្លៃ​ថា​មាន​ថ្លៃ​ប្រហែល ៥០ លាន​ផោន បាន​ជាប់​ចំណាត់ថ្នាក់​នៅ​ឯ Real ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ខ្លាំង​ម្នាក់​។ មុន​ពេល​ចូលរួម​ជាមួយ Dortmund កាលពី ២​ឆ្នាំ​មុន Hakimi បាន​បង្ហាញខ្លួន​អោយ​ក្រុម​ជម្រើសជាតិ​អេ​ស្បា​ញ​ចំនួន ១៧​ប្រកួត ប៉ុន្តែ​ភាគច្រើន​លេង​ជា​កីឡាករ​ទី ២ របស់ Dani Carvajal ដែល​មានបទពិសោធន៍​ច្រើន​ជាង​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ