ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​​​​​​6ចំណុច​​នៃការ​បើក​បរ​​ក្នុង​រដូវ​​ភ្លៀង​​ធ្លាក់​រួច​ពី​គ្រោះ​ថ្នាក់​ច​រាចរណ៍

9 ឆ្នាំ មុន

ការ​បើក​បរ​ក្នុង​អំឡុង​​រដូវ​ភ្លៀង​​ធ្លាក់​មាន​កត្ដា​​​បី​ធំ​​ៗ​ដែល​បង្កើន​ហានិ​ភ័យ​​​នៃ​គ្រោះថ្នាក់​​ចរាចរណ៍​​​​ដែល​បង្ក​​ឡើង​​ដោយ​យាន​យន្ត​​​​​រួម​មាន ​ការ​កាត់​បន្ថយ​​ទំនាញ ភាព​ចុះ​ខ្សោយ​​នៃលទ្ធ​ភាព​មើល​ឧបសគ្គ​​ និង​ឥរិយា​បថ​​របស់​​​​អ្នក​បើក​បរ​​​រថយន្ត ។ ​​ដូច​នេះ​​​ដើម្បី​រួម​ចំណែក​​​កាត់​បន្ថយ​ក៏​​ដូច​ជា​​​​​​បង្ការ​​​​​​នូវ​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​កើត​មាន​ឡើង​​នៅ​រដូវ​ធ្លាក់​ភ្លៀង​​សូម​លើ​ក​យក​នូវ​​​វិធី​សាស្ត្រ​​​ងាយ​ៗ​​៦​ចំណុច​​​មក​បង្ហាញ​ដូច​តទៅ ៖

ការ​បើក​បរ​ក្នុង​អំឡុង​​រដូវ​ភ្លៀង​​ធ្លាក់​មាន​កត្ដា​​​បី​ធំ​​ៗ​ដែល​បង្កើន​ហានិ​ភ័យ​​​នៃ​គ្រោះថ្នាក់​​ចរាចរណ៍​​​​ដែល​បង្ក​​ឡើង​​ដោយ​យាន​យន្ត​​​​​រួម​មាន ​ការ​កាត់​បន្ថយ​​ទំនាញ ភាព​ចុះ​ខ្សោយ​​នៃលទ្ធ​ភាព​មើល​ឧបសគ្គ​​ និង​ឥរិយា​បថ​​របស់​​​​អ្នក​បើក​បរ​​​រថយន្ត ។ ​​ដូច​នេះ​​​ដើម្បី​រួម​ចំណែក​​​កាត់​បន្ថយ​ក៏​​ដូច​ជា​​​​​​បង្ការ​​​​​​នូវ​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​កើត​មាន​ឡើង​​នៅ​រដូវ​ធ្លាក់​ភ្លៀង​​សូម​លើ​ក​យក​នូវ​​​វិធី​សាស្ត្រ​​​ងាយ​ៗ​​៦​ចំណុច​​​មក​បង្ហាញ​ដូច​តទៅ ៖

– ចូរ​​ប្រុង​ប្រយ័ត្ន​​ឱ្យ​ខ្ពស់​​​បំផុត​ក្នុង​ស្ថាន​ភាព​​​​ផ្លូវ​ព្រោះ​​អំឡុង​​ពេល​អាកាសធាតុ​​​​ព្យុះ​ខ្លាំង​​អ្នក​បើក​បរ​​​​អាច​ភ័ន្ត​​​ច្រឡំ​​ផ្លូវ​ ។ ដូច្នេះ​​គួរ​បើក​បរ​​ក្នុង​ល្បឿន​​យឺតៗ​​ ទើប​លោក​អ្នក​​​​អាច​ឆ្លើយ​តប​​​ទៅ​នឹង​ស្ថាន​ភាព​​​ផ្លូវ​បាន ​ហើយ​ថែមទាំង​​អាច​​​គេច​ពី​​​គ្រោះ​ថ្នាក់​​​ជា​យ​ថា​​ហេតុ​ពី​អ្នក​បើក​បរ​​ដទៃ​​
ទៀត​​​​ ។

​- ​ប៉ាន់​ស្មាន​​ទុក​មុន​​នៅ​ពេល​​​លោក​អ្នក​​​ត្រូវ​​​​​​បើក​អែប​​ខាង​ហើយឈប់​​រថយន្ត​​​​ ។ ភាព​សើម​​នៃ​ហ្វ្រាំង​​គឺជា​​​​ក្ដីកង្វល់​​​មួយសម្រាប់​​អ្នក​បើក​បរ​​​ពី​ព្រោះ​ថា​​ប្រព័ន្ធ​ហ្វ្រាំង​​ទាំង​នោះ​នឹង​​មិន​ដំណើរ​ការ​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​ឡើយ​​នៅ​ពេល​​​អ្នក​ជាន់​ហ្វ្រាំង​​​បញ្ឈប់​យានយន្ត​​ហើយ​ប្រព័ន្ធ​ហ្វ្រាំង​​នឹង​បង្កើន​​សម្ពាធ​​​​បន្តិចម្ដង​ៗ​ រហូត​ដល់​​​​អ្នក​បញ្ឈប់​​​ទាំង​ស្រុង​ ។​ ​​នៅ​ពេល​បន្តដំណើរ​​​​​​​​ចូរ​​លោក​អ្នក​ជាន់​ហ្វ្រាំង​​ថ្នម​ៗ​​ដើម្បី​សម្ងួត​ជាតិ​ទឹក​​នៅ​សំណុំ​​ហ្វ្រាំង​ ។ ការ​ធ្វើបែប​នេះ​​នឹង​ការ​ពារ​​អ្នក​ពី​ការ​រអិល ​​ឬ​បាត់​បង់​​ម្ចាស់​ការ​​ខណៈ​​ពេល​ជួប​ឧបសគ្គ​​​ខាង​មុខ​ហើយ​ជាន់​ហ្វ្រាំង​​​បន្ថយ​ល្បឿន​​​យាន​យន្ត ។​

– ​ចូរ​កុំ​​​បើ​ក​រថយន្ត​នៅ​ពី​ក្រោយ​​​រថយន្ត​របស់​​គេ​​កៀក​គ្នា​ឱ្យសោះ​ ។ ការ​ធ្វើបែប​នេះ​​​គឺ​ដើម្បី​​ឱ្យ​​អ្នក​​ងាយ​​គេច​ឬ​​​ជាន់​ហ្វ្រាំង​បន្ថយ​ល្បឿន​​​យាន​យន្ត​ភ្លាម​ៗ​​នៅ​ពេល​រថយន្ត​ខាង​មុខ​​ជួប​ឧប​សគ្គ​​​ចំពោះមុខ​​​ហើយ​ជាន់​​ហ្វ្រាំង​​បញ្ឈប់​​ទាំង​
បង្ខំ​ ​។ ​
– ចូរប្រើ​ប្រាស់​ភ្លើង​សញ្ញា​​​​ឱ្យ​បាន​ត្រឹម​ត្រូវ​​ពិសេស​​នៅ​ពេល​ភ្លៀង​​ធ្លាក់ ​លោក​អ្នក​គួរ​​​បើក​ភ្លើង​​​មុខ​ដើម្បី​ធ្វើ​ឱ្យប្រសើរ​​​ឡើង​នូវ​​​លទ្ធ​ភាព​​​​មើល​ឧបសគ្គ​​ខាងមុខ ។ ចូរ​សីុ​​ផ្លេ​​​នៅ​ពេលបន្ថែម​​ជែង​រថយន្ត​​ដទៃ​ ។
– ប្រសិន​ជាអាច​ចូរ​បើក​ចៀស​​តំបន់​​ដក់​ទឹក​​ ឬ​ទឹក​លិច​ ។​ ​​បើក​បរ​​ប្រកាន់​​​យក​ចំណែក​​ផ្លូវ​កណ្ដាល​ឬ​ទីទួល​​ដែល​ទឹកមិន​​អាច​ជ្រាប​​ចូល​
បាន ។ ​​បើ​​​​​ស្ថាន​ភាព​​ផ្លូវ​ត្រូ​វ​ជន់​លិច​​ក្នុង​ជម្រៅ​​ជ្រៅ​សូម​ឈប់​​ឬអែប​ចតរថយន្ត​​លើ​ចិញ្ចើម​​​​​​​ផ្លូវ​ឬកន្លែង​ស​ម​គួរ​​ណា​មួយ​​​​​សិន​មុន​បន្ត​ដំណើរ​​ទៅមុខ​ទៀត​​​​​ប​ង្ការ​​​កុំ​​​​​ឱ្យខូច​ម៉ាសីុន​រថយន្ត ។

ការ​ប្រើប្រាស់​​សម្បក​កង់​រថយន្ត​​ក៏​ជា​​កត្ដា​​មួយ​សំខាន់​​​​ដែរ​​ពីព្រោះ​​​ថា​តាមការ​​ឱ្យ​ដឹ​ង​​ពី​អ្នក​​ឯក​ទេស​​​របស់​ក្រុម​ហ៊ុន​ផលិតសម្បក​កង់​រថយន្ត​​​​មួយ​បាន​លើក​ឡើង​ថា​ ​​សម្បក​​​កង់​រថយន្ត​​មួយចំនួន​មាន​ប្រសិទ្ធ​ភាព​​ចំពោះ​​ការ​​បើក​បរ​​នៅ​រដូវ​​​​ភ្លៀង​​ពោល​គឺវា​មាន​​កម្លាំង​​ទំនាញ​​ល្អក្នុង​ស្ថាន​​​​ភាព​ផ្លូវ​​​​រអិល ៕​