ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្អិនម្ហូបទុកចោល ខ្ទេចអស់គ្មានសល់​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជួល​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំនួន​៧​បន្ទប់ និង​បន្ទប់​សម្ភារៈ​មួយ​កន្លែង​ត្រូវ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ទាំង​កណ្តាល​ថ្ងៃ​ខ្ទេច​គ្មាន​សល់ បន្ទាប់​ពី​បុរស​ជា​ជនជាតិ​ចិន​២​នាក់​នាំ​គ្នា​ចំអិនម្ហូប​អាហារ​ទុក​ចោល ដោយ​មិន​ពន្លត់ភ្លើង​ចង្ក្រាន ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច និង រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹកពន្លត់​។…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជួល​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំនួន​៧​បន្ទប់ និង​បន្ទប់​សម្ភារៈ​មួយ​កន្លែង​ត្រូវ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ទាំង​កណ្តាល​ថ្ងៃ​ខ្ទេច​គ្មាន​សល់ បន្ទាប់​ពី​បុរស​ជា​ជនជាតិ​ចិន​២​នាក់​នាំ​គ្នា​ចំអិនម្ហូប​អាហារ​ទុក​ចោល ដោយ​មិន​ពន្លត់ភ្លើង​ចង្ក្រាន ទើប​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច និង រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹកពន្លត់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែ មក​រា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៥៣៩ ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​ចិន​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ ឃាត់ខ្លួន​ក្នុង​នោះ​ម្នាក់​ឈ្មោះ ZHAO JIKUI អាយុ​៣២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ HAO XINMING អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល កើតហេតុ​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​បាន​នាំ​គ្នា​ធ្វើការ​ចំអិនម្ហូប អាហារ​ទុក​ចោល​លើ​ចង្ក្រាន​នៅ​ក្នុង​បន្ទប់​ផ្ទះបាយ ដោយ​មិន​បាន​ពន្លត់ភ្លើង​ចង្ក្រាន​ឱ្យ​បាន​ត្រឹមត្រូវ ក៏​បង្ក​អោយ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង ហើយ​ពួក​គេ​នាំ​គ្នា​ស្រែក​អោយ​គេឯង​ជួយ និង​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ភ្លើង​កំពុង​តែ​ឆេះ​ចេញពី​បន្ទប់​ជួល រប​ស់បុរសជន​ជាតិចិន​ទាំង​២​នាក់​ខាងលើ​ក៏​បាន​រាលដាល​ទៅ​ដល់​បន្ទប់​ជួល​នៅ​ជាប់​ៗ​គ្នា និង​បន្ទប់​ទុក​សម្ភារៈ​ប្រើប្រាស់​មួយ កន្លែង​នៅ​ក្បែរ​នោះ ត្រូវ​បាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ឡើង​លើ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​នាំ​គ្នា​ជួយ​យក​ទឹក និង​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​ធ្វើការ​បាញ់​ពន្លត់​ដែរ តែ​ភ្លើង​មិន​រលត់​ឡើយ ហើយ​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​ជា​ច្រើន​គ្រឿង​មក​ជួយ​ធ្វើ​អន្តា​រាគ​មន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ តែ​ក៏​មានការ​ពិបាក​ក្នុង​ការ​ចូល​ទៅ​ជួយ​បាញ់​ពន្លត់​យ៉ាង​ខ្លាំង ដោយសារ​តែ​ទីតាំង​កើតហេតុ​តូច​ចង្អៀត​និង​គ្មាន​ផ្លូវ​ចូល​ទៅ​ដល់​នោះ​ទេ​។

ពាក់ព័ន្ធ​នឹង​ករណី​អគ្គិភ័យ​ខាងលើ​នេះ​ដែរ គឺ​បាន​បង្ករ​ឡើង​ដោយសារ​តែ​ការ​ធ្វេសប្រហែស​រប​ស់បុរសជន​ជាតិចិន​ទាំង​២​នាក់ ក្នុង​ការ​ចំអិនម្ហូប​អាហារ​ទុក ចោល ដោយ​មិន​ពន្លត់ភ្លើង​ចង្ក្រាន ទើប​បង្ក​ជា​អគ្គិភ័យ​កើតឡើង​ឆេះ​រាលដាល​ទៅ​ដល់​បន្ទប់​ជួល​ដែល​នៅ​ជាប់​គ្នា ព្រមទាំង​បន្ទប់​ដាក់​សម្ភារៈ​ប្រើប្រាស់ និង​ឆេះ​រោល​ខ្លោច​ផ្ទះ​មួយ​ល្វែង​ទៀត​បែប​នេះ តែ​មិន​បាន​បង្ករ​អោយ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។

ក្នុង​ករណី​អគ្គិភ័យ​នេះ​ដែរ បណ្តាល​ឱ្យ​បន្ទប់​ជួល​ដែល​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ចំនួន​៧​បន្ទប់ និង បន្ទប់​ទុក​សម្ភារៈ​ចំនួន ១​បន្ទប់ រួម​ទាំង​សម្ភារៈ​ប្រើប្រាស់ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ឆេះ​អស់​គ្មាន​សល់ ចំណែកឯ​ផ្ទះ ល្វែង​ចំនួន​មួយ​ល្វែង​ទៀត​ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​រោល​រង​ការ​ខូចខាត​ផង​ដែរ​។

ដោយឡែក កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​បាញ់​អស់​ចំនួន​៨​គ្រឿង រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​ថ្ងៃ​ដដែល ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ ចំណែកឯ​បុរស​ជនជាតិ​ចិន​ទាំង​២​នាក់ ក៏​ត្រូវ​បាន​កម្លាំង​មាន​សមត្ថ​កិច្ច​ធ្វើការ​ចាប់​ឃាត់ខ្លួន​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការ​ខណ្ឌ​បឹង​កេងកង​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ