ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​ទៀត​នៅ​ហុងកុង ​ចាប់​ខ្លួន​​ជា​ច្រើន​​​នាក់

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះ​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃ​ទី​៥​មក​រា​នៅ​ហុងកុង រវាង​ពួក​បាតុករ​និង​ប៉ូលិស ដែល​ចាប់ខ្លួន​មនុស្ស​ច្រើន​សិប​នាក់ ក្រោយ​ការ​ដើរ​ហែ​ក្បួន​មួយ ដើម្បី​បរិហារ​សកម្ម​ភាព​របស់​ពួក​ពាណិជ្ជករ​ចិន​។ ពួក​បាតុករ​បាន​បរិហារ​ពួក​ពាណិជ្ជករ​ចិន​ថា ទិញ​ទំនិញ​នានា​ដោយ​មិន​មានការ​បង់ពន្ធ នៅ​ហុង​កុង…

ក្រុង​ហុងកុង ៖ ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះ​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃ​ទី​៥​មក​រា​នៅ​ហុងកុង រវាង​ពួក​បាតុករ​និង​ប៉ូលិស ដែល​ចាប់ខ្លួន​មនុស្ស​ច្រើន​សិប​នាក់ ក្រោយ​ការ​ដើរ​ហែ​ក្បួន​មួយ ដើម្បី​បរិហារ​សកម្ម​ភាព​របស់​ពួក​ពាណិជ្ជករ​ចិន​។

ពួក​បាតុករ​បាន​បរិហារ​ពួក​ពាណិជ្ជករ​ចិន​ថា ទិញ​ទំនិញ​នានា​ដោយ​មិន​មានការ​បង់ពន្ធ នៅ​ហុង​កុង ហើយ​យក​ទៅ​លក់​វិញ​នៅ​ចិនដីគោក​រក​ចំណេញ​បាន​ច្រើន​។ ពួក​គេ​បន្ត​ថា​ពាណិជ្ជកម្ម​បែប​នេះ បាន​រួមចំណែក​ធ្វើ​ឲ្យ​ធ្វើ​ឲ្យ​តម្លៃ​ទំនិញ​ទាំងឡាយ​នៅ​ហុងកុង​ឡើងថ្លៃ ហើយ​នាំ​ឲ្យ​សង្កាត់​មួយ​ចំនួន​មាន​មនុស្ស​កាន់តែ​កើន​ច្រើន​។ ពួក​បាតុករ​និយាយ​ថា ពួក​ចិនដីគោក​បន្ត​លើកគ្នា​មក​កាន់​ទី​នេះ នាំ​ឲ្យ​មានការ​ស្ទះ​នៅ​តាម​ដង​វិ​ថី​នានា​ព្រោះតែ​បាវ​ទំនិញ​ពួក​គេ​។ បណ្ដា​ផ្ទះ​ជួល​ឡើង​ថ្លែ​ដែល​បែប​ប​នេះ​នាំ​ឲ្យ​ជីវភាព​របស់​ពួក​យើង​កាន់តែ​លំបាក​។

ពួក​បាតុករ​នាំ​គ្នា​ស្រែក​ពាក្យ​ដូច​ជា រំដោះ​ហុងកុង បដិវត្តន៍​នៃ​សម័យកាល​យើង​នេះ​!​។

យោង​តាម​ពួក​អ្នក​រៀបចំ​ថា​បាតុកម្ម​នេះ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា​១០.០០០​នាក់​តែ​ប៉ូលិស​ថា​មាន​ប្រមាណ​ជា​២៥០០​នាក់​។ ក្រោយ​ចប់​បាតុកម្ម ពួក​បាតុករ​ដែល​ស្លៀកពាក់​ខ្មៅ​និង​ពាក់​ម៉ាស់​មុខ មិន​ព្រម​រំសាយ​ទោះបី​មានការ​អំពាវនាវ​របស់​ពួក​អ្នក​រៀបចំ​។ បន្ទាប់​មក​ប៉ូលិស​បាន​ធ្វើ​អន្តរាគមន៍​ដើម្បី​បំបែកពួក​គេ​។ មនុស្ស​ច្រើន​សិប​នាក់​បាន​ត្រូវ​ចាប់ខ្លួន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ