ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​ ចាប់​ប​ញ្ជូន​ទ័ព​បណ្ដើរ​ៗ​ទៅ​លី​ប៊ី

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី​-​តួ​ក​គី ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ប្រកាស​នា​ថ្ងៃ​ទី​៥​មក​រា ពី​ការ​ចាប់​ចាកចេញ​ដំណើរ​ជា​បណ្ដើរ​ៗ​នៃ​កងទ័ព​តួ​ក​គី ដើម្បី​ជួយ​ទ្រទ្រង់​ដល់​រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី​។ នា​ថ្ងៃ​ទី​៥​មក​រា​នោះ​លោក​អ័​រ​ដូ​ហ្គា​ន​ថ្លែង​ថា កងទ័ព​តួ​ក​គី​ចាប់ផ្ដើម​ចេញដំណើរ​ទៅ​លី​ប៊ី​។​កង​ទាហាន​ទាំងនេះ​នឹង​ធ្វើ​ប្រតិបត្តិការ​សម្របសម្រួល​។ គោលដៅ​របស់​យើង​គឺ​ជួយ​ដល់​រដ្ឋាភិបាល​ស្របច្បាប់​លី​ប៊ី​។ ការ​ជួយ​ដល់​រដ្ឋាភិបាល​ស្របច្បាប់…

ប្រទេស​លី​ប៊ី​-​តួ​ក​គី ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ប្រកាស​នា​ថ្ងៃ​ទី​៥​មក​រា ពី​ការ​ចាប់​ចាកចេញ​ដំណើរ​ជា​បណ្ដើរ​ៗ​នៃ​កងទ័ព​តួ​ក​គី ដើម្បី​ជួយ​ទ្រទ្រង់​ដល់​រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី​។

នា​ថ្ងៃ​ទី​៥​មក​រា​នោះ​លោក​អ័​រ​ដូ​ហ្គា​ន​ថ្លែង​ថា កងទ័ព​តួ​ក​គី​ចាប់ផ្ដើម​ចេញដំណើរ​ទៅ​លី​ប៊ី​។​កង​ទាហាន​ទាំងនេះ​នឹង​ធ្វើ​ប្រតិបត្តិការ​សម្របសម្រួល​។ គោលដៅ​របស់​យើង​គឺ​ជួយ​ដល់​រដ្ឋាភិបាល​ស្របច្បាប់​លី​ប៊ី​។ ការ​ជួយ​ដល់​រដ្ឋាភិបាល​ស្របច្បាប់ នឹង​អាច​បង្ការ​គ្រោះ​មហន្តរាយ​មនុស្សធម៌​មួយ​។

មុន​នេះ​បណ្ដា​សារព័ត៌មាន​ធ្លាប់​បាន​ប្រកាស​ថា រដ្ឋាភិបាល​រួបរួម​ជាតិ​បាន​ស្នើ​ជំនួយ​រប​ស់តូក​គី ប្រឈម​មុខ​នឹង​ការ​រុលទៅមុខ​របស់​កងទ័ព​ជាតិ​លី​ប៊ី របស់​សេនាប្រមុខ​ខា​លី​ហ្វា​ហា​ហ្វ​តា​មក​កាន់​ក្រុង​ទ្រី​ប៉ូ​លី​។ ប្រមុខរដ្ឋ​តួ​ក​គី​អះអាង​ថា នោះ​នឹង​ជា​ការ​ជួយ​ទ្រទ្រង់​យោធា​ទាំង​តាម​ជើង​អាកាស ជើង​គោក​និង​ជើង​ទឹក​ដើម្បី​កម្ចាត់​ស​ត្រួ​វ​។

សភា​តួ​ក​គី​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២​មក​រា ញត្តិ​មួយ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បញ្ជូន​កងទ័ព​ទៅ​លី​ប៊ី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ