ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​លោភ​+​មន្ត្រី​ជំនាញ​ដេក​លក់​=​ជីក​ដល់​ក្បាល​ប្រេត

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មហាជន​បាន​រិះគន់​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​លក់​អាចម៍ដី​កំពុង​ធ្វើ​សកម្មភាព​ជីករណ្តៅ​យក​អាចម៍ដី​លក់​ដែល​កាន់តែ​ធំ​ទៅ​ៗនិង​ជ្រៅ​ទៅ​ៗ កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិតខាង​រណ្តៅ​ដី ធ្វើ​ឱ្យ​ភ័យ​ខ្លាច​បាក់​ដី​ចូល​រណ្តៅ​និង​ខ្លាច​បង្ក​ឲ្យ​ធ្លាក់​គោ​-​ក្របី​លង់​ងាប់​នៅ​រដូវវស្សា​និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូនចៅ​អ្នក​ភូមិ​ដែល​មានការ​ធ្វេសប្រហែស ។ ក្រុម​ឈ្មួញ​មួយ​នេះ​បាន​ជីករណ្តៅ​យក​អាចម៍ដី​មាន​ជម្រៅ​ជ្រៅ​ជិត​១០​ម៉ែត្រ​ទៅ​ហើយ ដែល​អ្នកស្រុក​និយាយ​ថា បាន​ជីករណ្តៅ​ជ្រៅ​ដល់​ក្បាល​ប្រែ​ត​ដើម្បី​យក​អាចម៍ដី​លក់ មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ដីស្រែ​ជិតខាង​និង​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ណ្តៅ​ដី​នោះ​ទេ…

ខេត្តស្វាយរៀង ៖ មហាជន​បាន​រិះគន់​ក្រុម​អ្នក​ធ្វើ​អាជីវកម្ម​លក់​អាចម៍ដី​កំពុង​ធ្វើ​សកម្មភាព​ជីករណ្តៅ​យក​អាចម៍ដី​លក់​ដែល​កាន់តែ​ធំ​ទៅ​ៗនិង​ជ្រៅ​ទៅ​ៗ កំពុង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិតខាង​រណ្តៅ​ដី ធ្វើ​ឱ្យ​ភ័យ​ខ្លាច​បាក់​ដី​ចូល​រណ្តៅ​និង​ខ្លាច​បង្ក​ឲ្យ​ធ្លាក់​គោ​-​ក្របី​លង់​ងាប់​នៅ​រដូវវស្សា​និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​កូនចៅ​អ្នក​ភូមិ​ដែល​មានការ​ធ្វេសប្រហែស ។

ក្រុម​ឈ្មួញ​មួយ​នេះ​បាន​ជីករណ្តៅ​យក​អាចម៍ដី​មាន​ជម្រៅ​ជ្រៅ​ជិត​១០​ម៉ែត្រ​ទៅ​ហើយ ដែល​អ្នកស្រុក​និយាយ​ថា បាន​ជីករណ្តៅ​ជ្រៅ​ដល់​ក្បាល​ប្រែ​ត​ដើម្បី​យក​អាចម៍ដី​លក់ មិន​ខ្វល់​ពី​ផល​ប៉ះពាល់​ដីស្រែ​ជិតខាង​និង​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ណ្តៅ​ដី​នោះ​ទេ ។

ទាក់ទិន​ការ​រិះគន់ ពី​មហាជន​នេះ​ដែរ​ឈ្មួញ​ម្នាក់​ជា​ម្ចាស់​រណ្តៅ​ដី​លោក ពៅ រាក់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៤ មក​រា ២០២០​ថា លោក​មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជីករណ្តៅ​ដី​នេះ ដែល​មាន​ទំហំ​១​ហិ​កតា ហើយ​ច្បាប់​អនុញ្ញាត​ឲ្យ​ជីក​ជម្រៅ​៥​ម៉ែត្រ ហើយ​បច្ចុប្បន្ន​នេះ​ទើបតែ​ជីក​បាន​ទទឹង​៤០​ម៉ែត្រ​បណ្តោយ​៩០​ម៉ែត្រ​ប៉ុណ្ណោះ ។

ចំពោះ​ការ​រិះគន់​ថា ជីក​ជ្រៅ​លើស​ច្បាប់​អនុញ្ញាត​នោះ​លោក​ទទួលស្គាល់​ថា បើ​តាម​ការ​ចុះ​វាស់វែង​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តស្វាយរៀង (​លោក បាត់ សាក់ )​បាន​ពិនិត្យ​វាស់វែង​ឃើញ​ថា ជម្រៅ​៦​ម៉ែត្រ គឺ​លើស​តែ​១​ម៉ែត្រ​ទេ ។ ចំណែក​អ្នកស្រុក​នៅ​ទីនោះ​ប្រាប់​អ្នកកាសែត​ថា រណ្តៅ​ដី​របស់​ឈ្មោះ ពៅ រឹត និង​ពៅ រាក់ គឺ​ជីក​ដល់​ក្បាល​ប្រេត​ឯណោះ (​ជម្រៅ​ចាប់ពី​៨​ម៉ែត្រ​ទៅ​១០​ម៉ែត្រ​ច្បាស់​ក្រឡែត សូម​ឲ្យ​លោក​ប្រធាន​មន្ទីរ​ជំនាញ​មេត្តា​ចុះ​ទៅ​ពិនិត្យ​ផង​) ។

លោក ប៉ុក តក ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្វាយរៀង​មាន​ប្រសាសន៍​ថា លោក​មិន​បានដឹង​អស់​ទេ ព្រោះ​មាន​អាជីវកម្ម​ជីករណ្តៅ​ដី​ច្រើន ហើយ​ចំពោះ​អាជីវករ​ពៅ រឹត និង​ពៅ​រាក់​នេះ​លោក​មិន​បាន​ចុះ​ទៅ​ពិនិត្យ​ទេ ដោយ​ជាប់រវល់​ប្រជុំ​ច្រើន ហើយ​ប្រសិនបើ​ការ​ជីក​យក​អាចម៍ដី​ជ្រៅ លើស​ពី​ច្បាប់​សុំ​ធ្វើ​អាជីវកម្ម​លោក​និង​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​ពិនិត្យ​វាស់វែង​នៅ​ស​ប្តា​ហ៍​ក្រោយ ។

និយាយ​តាម​ត្រង់​ទៅ​មេ​នៃ​មន្ទីរ​ជំនាញ​តាម​ខេត្ត​ខ្លះ គិត​ប្រយោជន៍​ផ្ទាល់ខ្លួន ច្រើន​ជាង​ប្រយោជន៍​ប្រជាជន ។ ជាក់ស្តែង​គេ​ជីករណ្តៅ​ដី​ជ្រៅ​ម្លុ​ឹ​ង​ៗ នៅ​អត់​ដឹង​ទៀត នៅ​ថា​ចាំ​ស​ប្តា​ហ៍​ក្រោយ​ទើប​ពិនិត្យ ។ ទម្រាំ​ទៅ​ពិនិត្យ ជ្រៅ​ហួស​ក្បាល​ប្រេត​ទៅ​ហើយ តើ​ឱ្យ​លុប​វិញ​ឬ​អត់ ? ពិតជា​គ្មាន​វាចា​នឹង​ថ្លែង​មែន ។

មហាជន​បាន​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​មេត្តា​ចុះ​មក​ពិនិត្យ​រណ្តៅ​ដី​ក្នុង​ក្រុង​បា​វិត​ផង បច្ចុប្បន្ន​មាន​អាជីវកម្ម​ជីករណ្តៅ​ដី​ច្រើន​ណាស់ ហើយ​រណ្តៅ​មួយ​ៗ គឺ​ជីក​មាន​ជម្រៅ​ជ្រៅ​ណាស់​គឺ​មើលទៅ​ជ្រៅ​លិច​ដៃ​អេ​ស្កា​វ៉ា​ទ័​រ​ចាប់ពី​៨​ម៉ែត្រ​ទៅ​១០​ម៉ែត្រ​ឯណោះ ។ សង្ឃឹម​មន្ត្រី​ជំនាញ​តាម​ខេត្ត​ដូច​សង្ឃឹម​ផ្កាយ​លើ​មេឃ​…​ឬ​ដូច​ទៅ​សុំ​ភ្លើង​យក្ស ៕ ​

អត្ថបទសរសេរ ដោយ