ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក​ជាង​១០០​បន្ទប់​ខ្ទេច​​​គ្មាន​សល់ ម្ចាស់​យំ​លែង​ចេញ (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​១៥​ខ្នង ស្មើនឹង​១៦០​បន្ទប់ បណ្តាល​ឱ្យ​ខូចខាត​ខ្ទេច​គ្មាន​សល់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍​កាលពី​ម៉ោង​១២​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​សំណង់​មិន​ទាន់​រៀបរយ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​១៥​ខ្នង ស្មើនឹង​១៦០​បន្ទប់ បណ្តាល​ឱ្យ​ខូចខាត​ខ្ទេច​គ្មាន​សល់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​អន្តរាគមន៍​កាលពី​ម៉ោង​១២​និង​២៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​សំណង់​មិន​ទាន់​រៀបរយ តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្រុម​ទី​១ ស្ថិត​ក្នុងភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។

តា​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​ដេក​លក់​នៅ​ខាងក្នុង​ផ្ទះ​រៀង​ៗ​ខ្លួន គេ​បាន​ធុំក្លិន​ឈ្ងៀម​ចេញ​មក​ពី​សំណង់​មិន​រាបរយ​ខាងលើ​។ មួយ​ស្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​លេច​ចេញ​ជា​អណ្ដាតភ្លើង​លាយឡំ​ជាមួយនឹង​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញ​មក​ពី​ផ្ទះ​ដែល​នៅ​ចំណុចកណ្តាល​នៃ​បរិវេណ​សំណង់​មិន​ទាន់​រៀបរយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែង​កើតហេតុ នាំ​គ្នា​ប្រញាប់​ប្រញាល់​ជញ្ជូន​សម្ភារៈ និង​របស់របរ​មាន​តម្លៃ​ចេញពី​ក្នុងផ្ទះ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ជួយ​ចុះ​មក​អន្តរាគមន៍​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ភ្លើង​ក៏​បាន​ឆាបឆេះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ ស្របគ្នា​នេះ​ដែរ ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ចុះ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​ដែល​​កំពុង​តែ​ឆាបឆេះ​នោះ​។ ការ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​បាន​ប្រើប្រាស់​រយៈពេល​ជាង​២​ម៉ោង ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ គឺ​រលត់​នៅ​ម៉ោង​៤​និង​១៥​នាទី ថ្ងៃ​ដដែល​។

បើ​តាម​សម្តី​លោក ជា ពិសី អភិបាល​នៃ​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​អគ្គី​ភ័យ​ខាងលើ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៤២​គ្រឿង ក្នុង​នោះ​រថយន្ត​សាលា​ខ​ណ្ឧ​ឬ​ស្សី​កែវ ០១​គ្រឿង រថយន្ត​ស្នងការ​ក្រុង​ចំនួន​២១​គ្រឿង រថយន្ត PM ក្រុង ០៦​គ្រឿង រថយន្ត​ក្រសួង​មហា​ផៃ្ទ​០៤​គ្រឿង រថយន្ត​ក្រុមហ៊ុន​OCIC ១០​គ្រឿង រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​០១​គ្រឿង ។

លោក​អភិបាល​ខណ្ឌ​បាន​បន្ត​ថា ដោយសារ​តែ​ស្ថានភាព​នៅ​កន្លែង​កើតហេតុ​មាន​ភាព​ស្មុគស្មាញ និង​ផ្លូវ​មាន​សភាព​តូច​ចង្អៀត ព្រោះតែ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សង់ផ្ទះ​នៅ​លើ​ផ្លូវ ដែល​​ជា​អតីត​ផ្លូវ​រថយន្ត ទើប​បង្ក​ឲ្យ​ឱ្យ​មាន​ផល​ពិបាក​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​បើក​ចូល​ទៅ​បាញ់​​ទឹក​ពន្លត់​ឱ្យ​បាន​ទាន់​ពេលវេលា និង​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រភេទ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​១៥​ខ្នង មាន​១៦០​បន្ទប់ ស្មើនឹង​១៦០​គ្រួសារ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​រង​ការ​ខូចខាត​អស់​ទាំង​ស្រុង ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​។

ប្រភព​ដដែល​បន្តថា ចំពោះ​មូលហេតុ​អគ្គិភ័យ​ខាងលើ នៅ​មិន​ទាន់​ដឹង​ថា បណ្តាល​មក​ពី​អ្វី​នោះ​ទេ ដោយសារ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត​។

សេចក្តី​រាយ​ការណ៍​បន្តថា លុះ​មកដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ បន្ទាប់​ពី​កើត​មាន​អគ្គិភ័យ​ខាងលើ​​នេះ នគរបាល​បាល ក៏ដូចជា​អាជ្ញាធរ​មូល​ដ្ឋាន​ខណ្ឌ​ឫស្សីកែវ និង​សង្កាត់​ទួល​សង្កែ១ បាន​ចុះ​មកដល់​កន្លែង​កើតហេតុ ដើម្បី​​ស្រង់​ស្ថិតិ​ប្រជា​ពល​រដ្ឋ​ផងដែរ ចំណែក​សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជុំវិញ​ មូល​ហេតុ​ដែល​កើត​មាន​បណ្តាល​ឱ្យ​មាន​អគ្គិ​ភ័យ​​ខាងលើ​នេះ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ