ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​អន្តរ​ជាតិ​រ៉េ​ហ្វល​ម៉ុន​តេស​សូរីប្រគល់​វិញ្ញា​បន​បត្រ​បញ្ចប់​ការ​សិក្សា​ដល់​កុមារ​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សាលា​អន្តរ​ជាតិ​រ៉េ​ហ្វល​ម៉ុន​តេស​សូរី បាន​រៀប​ចំ​​ពិធី​ប្រគល់វិញ្ញា​បន​បត្រ​​បញ្ចប់​ការ​សិក្សា​ដល់​កុមារ​ជាង​២៧០​នាក់​ដើម្បី​លើក​ទឹក​ចិត្ត​ និង​អប​អរ​សាទរ​ដល់​ប្អូនៗ​ដែល​បាន​បញ្ចប់​ថ្នាក់​សិក្សា​ដោយ​ជោគ​ជ័យ​ក្នុង​ឆ្នាំ​២០១៣-២០១៤ ក្រោម​ប្រធាន​បទ​ ធម្ម​ជាតិ​យើង​ទាំង​អស់​គ្នា​ដើម្បី​បណ្តុះ​គោល​គំនិត​កុមារ​ទៅ​នឹង​ធម្ម​ជាតិ​ និង​បរិស្ថាន​។

ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​​ដល់​កុមារ​នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃទី​១៨ មិថុនា នៅ​សាល​មហោ​ស្រព​​សន្និ​សីទ​ចតុ​មុខ​ ដោយ​មានការ​អញ្ជើញ​ជា​កិត្តិ​យស​ពី​លោក​ហ៊ាង ស៊ី​ណេ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា រួម​ទាំង​ថ្នាក់​ដឹក​នាំ​បុគ្គ​លិក​សាលា និង​មាតា​បិតា​កុមារជា​ច្រើន​នាក់​ទៀត​។

លោក​ហ៊ាង ស៊ី​ណេ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា​មាន​ប្រសាសន៍​ថា សាលា​អន្តរ​ជាតិ​រ៉េ​ហ្វល​ម៉ុន​តេ​ស​សូ​រី គឺ​ជា​ថ្នាល​បណ្តុះ​ចំណេះ​វិជ្ជា​មួយ​ដែល​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យ​បង្កើត​ឡើង​ដោយ​មាន​ការ​សហការ​ជាមួយ​សាលា​រ៉េ​ហ្វល​ម៉ុន​តេស​សូរី របស់​ប្រទេស​សិង្ហ​បុរី​ប្រកប​ដោយ​គុណ​ភាព​ស្រប​តាម​ស្តង់​ដា​រ​អប់រំ​អន្តរ​ជាតិ​ដោយ​ប្រើ​ប្រាស់​ភាសា​អង់​គ្លេស​ជា​គោល​លើ​គ្រប់​មុខ​វិជ្ជា​ និង​សម្រាប់​ការ​ប្រាស្រ័យ​ទាក់​ទង​។

សាលា​នេះ​ចាប់​បើក​ដំណើរ​ការ​តាំង​​ពី​ឆ្នាំ​២០១១ សម្រាប់​កុមារ​តូចៗតាំង​ពី​ថ្នាក់​ទារក​ដ្ឋាន និង​ថ្នាក់​មត្តេយ្យ​សិក្សា​ចាប់​ពី​អាយុុ​១​ឆ្នាំ​កន្លះ​ដល់​៦​ឆ្នាំ​ ក្នុង​នោះ​បុត្រធីតា​របស់​លោក​អ្នក​នឹង​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​ និង​ថែ​ទាំ​ដោយ​ផ្ទាល់​ពី​លោក​គ្រូ អ្នក​គ្រូ​ជន​ជាតិ​បរទេស​ ដើម​កំណើត​និយាយ​ភាសា​អង់​គ្លេស​ដោយ​បូក​រួម​ជាមួយ​កម្ម​វិធី​បង្រៀន​ម៉ុន​តេស​សូរី ដែល​ចែក​ជា​ផ្នែក​ធំៗ រួម​មាន​ការ​អនុវត្ត​ន៍​សកម្ម​ភាព​ប្រចាំ​ថ្ងៃ សកម្ម​ភាព​គិត​ដោះស្រាយ​ លំហាត់​ ភាសា ការ​រៀន​អាន សរ​សេរ​គណិត​វិទ្យា​ សិល្បៈ​តន្ត្រី​ វប្ប​ធម៌ និង​សកម្ម​ភាព​ខាង​សង្គម​៕