ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ជិត ១.៤​លាន​នាក់​បាន​ដើរ​កម្សាន្ត​ថ្ងៃ​ឆ្លង​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ចា​ក់​ក្នុង​ឱកាស​ពិធី បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៩ ចូល​ឆ្នាំ ២០២០…

រាជធានី​ភ្នំពេញ​៖ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ចា​ក់​ក្នុង​ឱកាស​ពិធី បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៩ ចូល​ឆ្នាំ ២០២០ ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ជិត ១.៤​លាន​នាក់ បាន​ដើរ​លេង​កម្សាន្ដ​តាម​រមណីយដ្ឋាន​នានា នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក​រដ្ឋមន្ដ្រី​ឱ្យ​ដឹង​ទៀត​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជិត ១.៤​លាន​នាក់​នេះ មានការ​កើនឡើង ប្រមាណ ២២.៧០​ភាគរយ បើ​ធៀប​នឹង​ឱកាស​ដូច​គ្នា​នេះ​កាលពី​ឆ្នាំ​មុន ក្នុង​នោះ​ភ្ញៀវ​ទេសចរ អន្តរជាតិ​ប្រមាណ ៧.៦ ម៉ឺន​នាក់​ធ្លាក់​ចុះ ៨.៩០​ភាគរយ និង​ភ្ញៀវ​ទេសចរ​ជាតិ ១.៣​លាន​នាក់ កើនឡើង ២៥.៣០​ភាគរយ ។

លោក ថោ​ង ខុន បាន​រៀបរាប់​ថា រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ ៣៦​ម៉ឺន នាក់​, ខេត្តសៀមរាប ប្រមាណ ៣០​ម៉ឺន​នាក់​, ខេត្ត​ព្រះ​សីហ​នុ ប្រមាណ​ជិត ១០​ម៉ឺន​នាក់​, ខេត្ត​កែប ប្រមាណ ១៥​ម៉ឺន​នាក់​, ខេត្តកំពត ប្រមាណ​ជិត ១៣​ម៉ឺន​នាក់​, ខេត្តកោះកុង ប្រមាណ ៣​ម៉ឺន​នាក់​, ខេត្តមណ្ឌលគិរី ប្រមាណ ១​ម៉ឺន​នាក់​, ខេត្តរតនគិរី ជិត ៨​ពាន់​នាក់​, បន្ទាយ​មាន​ជ័យ ជាង ២​ម៉ឺន​នាក់​, បាត់ដំបង ជិត ៩​ម៉ឺន​នាក់​, កំពង់ឆ្នាំង ជាង ៣​ម៉ឺន​នាក់​, កំពង់ស្ពឺ ជាង ២​ម៉ឺន​នាក់ និង​ត្បូងឃ្មុំ ជិត ៥​ម៉ឺន​នាក់ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​សន្តិភាព ដែល​សន្តិភាព​នេះ​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ បាន​នាំ​គ្នា​ដើរ​លេង​យ៉ាង​សប្បាយ​រីករាយ ជាមួយនឹង​ទឹកមុខ​ស្រស់ ស្រាយ​សប្បាយចិត្ត ។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា តាម​រយៈ​សកម្មភាព​នៃ​ការ​ដើរ​លេង កម្សាន្ត​ដ៏​ច្រើន​កុះករ របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សកល​នេះ បាន​ស្តែង​ឲ្យ​ឃើញ យ៉ាង​ច្បាស់​ថា ក្រោម​ម្លប់​សន្តិភាព​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​កាន់តែ​ល្អ ប្រសើរ ហើយ​ក៏​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទទួល​បាន​ភាព​សប្បាយ​រីករាយ ។

លោក​បន្ថែម​ទៀត​ថា កត្តា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត​បាន​ច្រើន​បែប​នេះ គឺ​ពឹងផ្អែក ជា​សំខាន់​ទៅ​កត្តា​មួយ​ចំនួន​ដូច​ជា កត្តា​សុខ​សន្តិភាព ស្ថេ​រ​ភាព សន្តិសុខ​សណ្តាប់ធ្នាប់​, ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ ជា​ពិសេស​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័​ន​ផ្លូវ ស្ពាន ថ្នល់ ត្រូវ​បាន​សាងសង់​ត​ភ្ជាប់​យ៉ាង​ប្រទាក់ក្រឡា​គ្នា ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់ ប្រជាពលរដ្ឋ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ