ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ចន្ទ​មាន​តេជៈ​នាំ​លាភ​ធំ​ដល់​ឆ្នាំ​ទាំង​៦​សែន​មហា​សំណាង

4 ឆ្នាំ មុន

ច​ន្ទិ​មា លា​ភោ មហា​តេជៈ ថ្ងៃ​ចន្ទ​មាន​តេជៈ​បារមី ដួង​រាសី​ខ្ពស់​ដូច​តារា​នាំ​មហា​សំណាង​ដល់​ជីវិត តាម​ស្តេច​ហោរ​បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​៦ ខែមករា ជា​ថ្ងៃ​មហាលាភ មហា​សំណាង…

ច​ន្ទិ​មា លា​ភោ មហា​តេជៈ ថ្ងៃ​ចន្ទ​មាន​តេជៈ​បារមី ដួង​រាសី​ខ្ពស់​ដូច​តារា​នាំ​មហា​សំណាង​ដល់​ជីវិត តាម​ស្តេច​ហោរ​បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​៦ ខែមករា ជា​ថ្ងៃ​មហាលាភ មហា​សំណាង និង​ជា​ថ្ងៃ​មហា​ហេង​នៃ​អ្នក​កើត​ឆ្នាំ ខាល មមែ ឆ្លូវ រោង រកា ជូត មាន​ហុងស៊ុយ​ខ្ពស់ ង៉ូ​វ​ហេង​ឡើង​ខ្លាំង មាន​លាភ មាន​លុយ​ចាំង​ចូល​ក្នុង​ជីវិត​ម្ចាស់​ឆ្នាំ​ទាំង​៦​ហូរហៀរ និង​សម្រេច​ជោគជ័យ​ទាំង​ការងារ​តាម​ស្ថាប័ន​,​ការងារ​ជួញដូរ និង​ការងារ​រក​ទទួល ទាន​មាន​លុយ​ចូល​មក​ផ្ទួន​ៗ ។ សូម​លោក​អ្នក​ប្រញាប់​ស៊ែរ​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំខាល ពណ៌​នាំ​លាភ លឿង លេខ​នាំ​សំណាង 639 នៅ​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ ជា​ឱកាស​មាស​ឱកាស​ប្រាក់ មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ស៊ែរ​នាំ​លាភ​សំណាង​ឥឡូវនេះ ។

ឆ្នាំមមែ ពណ៌​នាំ​លាភ ឈាម​ជ្រូក លេខ​នាំ​សំណាង 258 នៅ​ថ្ងៃ​ចន្ទ​នេះ​លោក​អ្នកមាន​លាភ​មានសំណាង​ធំ​ប្រជុំ​ចូល​គ្រប់​ទិស ។ ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​កាក់កប​ខ្លាំង​ណាស់ ប្រាក់​ចូល​មក​មិន​ដាច់ ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ និង​ជោគជ័យ​គ្រប់​កិច្ចការ​ទាំងឡាយ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែម​ល្អែ​ម និង​យល់ចិត្ត​គ្នា​ជា​និច្ច ។

ឆ្នាំឆ្លូវ លោក​អ្នកមាន​ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្លាំង សម្បូរ​លុយ​ចាយ និង​មាន​លាភ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា នៅ​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ​ប្រុស​ស្រី​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ លេខ​នាំ​សំណាង​236 ពណ៌​នាំ​លាភ ប្រផេះ ស៊ែរ​នាំ​សំណាង​ចូល​មក​ក្នុង​ជីវិត ។

ឆ្នាំរោង លាភ​ធំ​ទាំងពួង​ហូរ​ចូល​ដូច​ទឹក ការងារ​រក​ទទួលទាន​បាន​កាក់កប​ដូច​សេចក្តី​ប្រាថ្នា ពណ៌​នៃ​លាភ​សំណាង ទឹកក្រូច នៅ​ថ្ងៃ​ចន្ទ​នេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​ហួស​ពី​ការ​ស្មាន ។ លេខ​សំណាង 881 ស៊ែរ​ចេញ​យក​លាភ​សំណាង​ជា​ប្រញាប់ ។

ឆ្នាំរកា មាន​ង៉ូ​វ​ហេង​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច​។ នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ​។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ លេខ​នាំ​សំណាង 222 ពណ៌​នាំ​លាភ ខៀវ ប្រញាប់​ស៊ែរ​ចេញ​យក​ហេង​ហេង ។

ឆ្នាំជូត លេខ​នាំ​សំណាង 281 ពណ៌​នាំ​សំណាង ក្រហម នៅ​ថ្ងៃ​ចន្ទ ជា​វេលា​មាស​មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី ឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​ពិតជា​ល្អ​បំផុត ចំណែក​អ្នកធ្វើការ​នៅ​តាម​ស្ថាប័ន​នានា​ក៏​ជោគជ័យ​ដ៏​ត្រចះត្រចង់ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ