ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​ណាស់ មេមាន់ «​ស្រី​លាភ​» ចេះ​ស្តាប់​​​​ភាសា​មនុស្ស ហៅ​ភ្លាម​រត់​មក​ភ្លែត​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពិតជា​រឿង​មួយ​ដ៏​ចម្លែក​មែន ដោយ​សារ​តែ​មេមាន់​១​ក្បាល​ចេះ​ស្តាប់​មនុស្ស​និយាយ ហើយ​ត្រូវ​បាន​ម្ចាស់​ដាក់​នាំ​តាម​ខ្លួន​រាល់​ពេល​ដែល​ចេញ​ទៅ​លក់ដូរ​គុយទាវ ក្នុង​កម្មវិធី​តាំង​ពិ​ពណ៌​ផលិតផល​នៅ​តាម​បណ្ដា​ខេត្ត​នានា ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​ឃើញ​មាន់​នេះ ចេះ…

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ពិតជា​រឿង​មួយ​ដ៏​ចម្លែក​មែន ដោយ​សារ​តែ​មេមាន់​១​ក្បាល​ចេះ​ស្តាប់​មនុស្ស​និយាយ ហើយ​ត្រូវ​បាន​ម្ចាស់​ដាក់​នាំ​តាម​ខ្លួន​រាល់​ពេល​ដែល​ចេញ​ទៅ​លក់ដូរ​គុយទាវ ក្នុង​កម្មវិធី​តាំង​ពិ​ពណ៌​ផលិតផល​នៅ​តាម​បណ្ដា​ខេត្ត​នានា ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​ឃើញ​មាន់​នេះ ចេះ ទោះជា​មាន​គេ​ចង់​ទិញ​ឲ្យ​តម្លៃ​រហូត​ដល់​៥០​​ដុល្លារ​ក៏​ដោយ តែ​ម្ចាស់​មិន​ព្រម​លក់​នោះ​ទេ​។

បើ​តាម​អ្នកស្រី គឹ​ម ហុង អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២០​នេះ​ថា មាន​ពេល​មួយ​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទៅ​ចូលរួម​លក់​គុយទាវ​ក្នុង​កម្មវិធី​ពិព័រណ៍​លក់​ផលិតផល​នានា នៅ​ក្រុងព្រះសីហនុ ហើយ​ក៏​បាន​ដើរទៅ​ផ្សា​រលើ​ទិញ​មេមាន់​១​ក្បាល​តម្លៃ​២​ម៉ឺន​រៀល ដើម្បី​យក​មក​ចិញ្ចឹម​សម្រាប់​ធ្វើ​ជា​ម្ហូបអាហារ​នៅ​ពេល​ណាមួយ​។

អ្នកស្រី​គឹ​ម ហុង ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ទិញ​មេមាន់​នេះ​មក​ដំបូង គាត់​មិនដឹង​ថា មាន់​នេះ​ចេះ​ស្ដាប់​ភាសា​មនុស្ស​និយាយ​នោះ​ទេ​។ ក្នុង​ពេល​ដែល​ឱ្យ​ចំណី ឬ​ក៏​ផ្ដល់​ទឹក​ឱ្យ​មាន់​ផឹក គឺ​ខុស​ពី​មាន់​ផ្សេង​ៗ​ឆ្ងាយ​ណាស់ បើ​ចង់ឱ្យ​ទឹក​ផឹក លុះត្រាតែ​ចាក់​ដាក់​ក្នុង​គំរប​ដប ឬ​ជា​ប្រភេទ​ទឹក​បរិ​សុទ្ធ ទើប​មាន់​នេះ​ផឹក​។ ហើយ​បើ​ទឹក​ធម្មតា​វិញ ដាក់​នៅ​ក្នុង​ចាន​ផ្ទាល់​ដី គឺ​មាន់​នេះ​មិន​ផឹក​នោះ​ទេ​។ ដោយ​ឃើញ​ចេះ​បែប​នេះ រូប​គាត់​ក៏​បាន​ដាក់​ឈ្មោះ​ថា «​ស្រី​លាភ​»​។

អ្នកស្រី​បន្ត​ថា ក្នុង​ពេល​ដែល​គាត់​រៀបចំ​អីវ៉ាន់​ដាក់​លើ​រថយន្ត ដើម្បី​យក​ទៅ​លក់​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​នោះ មេមាន់​១​ក្បាល​នេះ​បាន​ដើរ​ក្រវិល​ពីរ​ទៅ​បី​ជុំ គឺ​ជុំវិញ​រថយន្ត​តែ​ម្តង រួច​លោត​ឡើង​ជិះ​ដោយ​ខ្លួនឯង​។ ហើយ​ចាប់តាំងពី​ពេល​ដែល​បាន​ទិញ​មាន់​នេះ យក​មក​ចិញ្ចឹម​នោះ ការ​លក់ដូរ​របស់​គាត់​ក៏​លក់ដាច់​ជាង​មុន ហើយ​មាន់​នេះ រូប​គាត់​ក៏​មិន​ហ៊ាន​យក​ទៅ​ធ្វើ​ម្ហូប​ចម្អិន​ទទួលទាន​ដែរ ព្រោះ​ជា​មាន់​នាំ​លាភ នាំ​សំណាង​។

អ្នកស្រី​បន្ត​ទៀត​ថា កន្លង​ទៅ ពេល​ដែល​ទៅ​លក់ដូរ​នៅ​ក្នុង​កម្មវិធី​បុណ្យ​សមុទ្រ​ក្នុង​ខេត្តកំពត មាន​មន្ត្រីរាជការ​ម្នាក់​ដោយ​ឃើញ​មាន់​នេះ​ចេះ ក៏​សុំ​ទិញ​ក្នុង​តម្លៃ​៥០​ដុល្លារ ប៉ុន្តែ​គាត់​មិន​ព្រម​លក់​ឱ្យ ឬ​តម្លៃលើស​ពី​នេះ​ក៏​ដោយ ក៏​រូប​គាត់​មិន​លក់​ឱ្យ​ដែរ​។

អ្នកស្រី គឹ​ម ហុង បាន​ប្រាប់​បន្ត​ថា ក្នុង​កម្មវិធី​តាំងពិព័រណ៍​លក់​ផលិតផល​ខ្មែរ​នៅ​ក្រុង​កំពង់ចាម ចំនួន​៧​ថ្ងៃ គឺ​គាត់​បាន​យក​មាន់​១​ក្បាល​នេះ​មក​តាម​ជាមួយ​ដែរ​។ ហើយ​មាន់​នេះ មិន​ដើរទៅ​ឆ្ងាយ​ឯណា​ពី​កន្លែង​តូប​លក់ដូរ​របស់​គាត់​នោះ​ទេ ប្រសិនបើ​ចង់​ឲ្យ​ទឹក​មាន់​ផឹក គាត់​គ្រាន់តែ​ស្រែក​ហៅ «​ស្រី​លាភ​» ពី​ចម្ងាយ​នោះ មាន់​នឹងរ​ត់ម​ករក​ទឹក​ផឹក​ភ្លាម​។

លោកស្រី​បន្ត​ថា សូ​ម្បី​តែ​អ្នក​លក់ដូរ​ដូច​គ្នា​នៅ​ក្បែរ​តូប​របស់​គាត់ ពេល​ឃើញ​មេមាន់​នេះ ចេះ ក៏​បាន​ពរ​ចៅ​មក​មើល ហ្នឹង​ហៅ​មាន់ ។ ហើយ​គាត់​និយាយ​ថា ក្នុង​មួយ​ជីវិត​របស់​គាត់​ចាប់តាំងពី​កើត​ចេញពី​ផ្ទៃ​ម្ដាយ​រហូត​ដល់​វ័យ​៣១​ឆ្នាំ​នេះ មិន​ដែល​ឃើញ​មាន​មាន់​ឯណា​ចេះ​ស្តាប់​មនុស្ស​និយាយ​ដូច្នេះ​នោះ​ទេ​។

នេះ​ជា​រឿង​ប្លែក ហើយ​គាត់​នឹង​ប្រឹង​ថែទាំ​មាន់​នេះ​ធ្វើ​យ៉ាងណា​រស់​ឱ្យ​បាន​យូរ អាច​ចាត់​ទុក​ថា ជា​មាន់​នាំ​លាភ នាំ​សំណាង ដល់​ក្រុម​គ្រួសារ​របស់​គាត់​ឱ្យ​លក់​គុយទាវ​ដាច់ ហើយ​ប្រាក់​កម្រៃ​ដែល​ទទួល​បាន​ពី​ការ​លក់ដូរ​នេះ បាន​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​គ្រួសារ​របស់​គាត់​បាន​១​កំរិត​បន្ថែម​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ