ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ លោក​កឹ​ម សុខា ប្រសើរ​ជាង​មន្ត្រី​រាជរដ្ឋាភិបាល​មួយ​ចំនួន​ដែល​វាយប្រហារ​រឿង​បាក់​រលំ​អគា​នៅ​ខេត្ត​កែប

4 ឆ្នាំ មុន
  • កែប

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សរសើរ​ចំពោះ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​បាន​វាយប្រហារ​រឿង​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប មិន​ដូច​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​បាន​វាយប្រហារ​លើ​ករណី​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សរសើរ​ចំពោះ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​បាន​វាយប្រហារ​រឿង​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប មិន​ដូច​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​បាន​វាយប្រហារ​លើ​ករណី​នេះ ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បិទ​បញ្ចប់​ការ​រុករក​ជន​រង​គ្រោះ​ក្នុង​គំនរ​អគា នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២០​ថា អ្នក​ណា​ក៏​ដោយ​ដែល​មានចិត្ត​ចង់​ជួយ​យើង​ស្វាគមន៍​ទាំងអស់ ។ យើង​អរគុណ​ចំពោះ​គាត់ (​កឹ​ម សុខា​) ប៉ុន្តែ​យើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អំពី​បញ្ហា​ថវិកា​ដែល​គាត់​ត្រូវ​ផ្តល់​ទេ ។ សម្តេច​បាន​គូសបញ្ជាក់​ទៀត​ថា បើ​ទោះបី​ស្ថិត​នៅ​ក្នុង​និន្នាការ​ណា​ក៏​ដោយពេល​វេលា​នេះ​មិនមែន​ជា​ពេល​ទាស់​គ្នា​នោះ​ទេ គឺ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​ត្រូវ​ប្រមូលផ្តុំ​គ្នា​ខ្មែរ​ជួយ​ខ្មែរ ។

ដូច្នេះ​ខ្ញុំ​ស្វាគមន៍​ចំពោះ​ឥរិយាបថ​របស់​លោក កឹ​ម សុខា បើ​ទោះបីជា​គាត់​នៅ​មាន​បញ្ហា​នេះ​បញ្ហា​នោះ​ក៏​ប៉ុន្តែ​យើង​ត្រូវ​ជួយ​ប្រជាពលរដ្ឋ​ខ្ញុំ​ស្វាគមន៍ ។ សម្តេច​បាន​បន្ថែម​ថា គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​ត្រូវ​ប្រមូលគ្នា​ជួយ​ខ្មែរ​ជា​ជាង​នាំ​គ្នា​វាយប្រហារ​រាជរដ្ឋាភិបាល ឬ​វាយប្រហារ​ទៅ​លើ​អ្នក​នេះ អ្នក​នោះ​ដែល​ជា​រឿង​មិន​ចាំបាច់ ។ សម្តេច​តេ​ជោ ក៏​កោតសរសើរ​លោក​កឹ​ម សុខា គិត​ត្រូវជា​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ដែរ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​លោក​កឹ​ម សុខា បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ឧ​ប​ទ្ទេវ​ហេតុ​ដែល​នៃ​ការ​បាក់​រលំ​អគា​នៅ​ខេត្ត​កែប ហើយ​គ្រោ​យ​នឹង​ជួយ​ឧត​ត្ថ​ម្ភ​ថវិកា​២​ពាន់​ដុល្លារ​ដល់​ជន​រង​គ្រោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ