ក្រោយ​បិត​បញ្ចប់​ការ​រុករក​មនុស្ស​ដែល​សង្គ្រោះ​សរុប​៥៩​នាក់​ចេញពី​អគារ​បាក់រ​លំនៅ​ខេត្ត​កែប


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា មនុស្ស​ដែល​ជួយ​សង្គ្រោះ​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​នៃ​ការ​បាក់​រលំ​អគា​នៅ​ខេត្ត​កែប មនុស្ស​ដែល​ជួយ​សង្គ្រោះ​សរុប​៥៩​នាក់ ក្នុង​នោះ​អ្នក​ដែល​បាត់​បង់ជីវិត​មាន​៣៦​នាក់ ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បិត​បញ្ចប់​ការ​រុករក​ជន​រង​គ្រោះ​នៃ​ការ​បាក់​រលំ​អគា នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​អរគុណ​ដល់​ក្រុម​ជំនាញ​បាន​ចុះ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​នៃ​ការ​បាក់​រលំ​អគា​កម្ពស់​៧​ជាន់​ក៏​ដូច​ជា សម្តែង​ការ​សោកស្តាយ​នៃ​ឧ​ប​ទ្ទេវ​ហេតុនេះ ។

សម្តេច​បាន​បន្ត នេះ​ព្រឹត្តិ​ករ​ណ៍​ដ៏​ជូ​ចត់​មួយទៀត បន្ទាប់​ពី​ព្រឹត្តិការណ៍​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ឆ្នាំ​កន្លង​ទៅ ។ ពិតមែន​ហើយ ដំណើរ​នៃ​ការ​សង្គ្រោះ​នេះ​ទោះបីជា​រឿង​បាន​កើត​រួច​ហើយដោយ​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​នៃ​ការ​សង្គ្រោះ ហើយ​ត្រូវ​បិទ​បញ្ចប់​នៅ​ពេល​នេះ​ដោយ​ប្រើ​ពេលវេលា​អស់​រយៈពេល​៤៣​ម៉ោង​២០​នាទី (​បញ្ចប់​ម៉ោង​១១​និង​៣៥​នាទី​) ។

សម្តេច​បាន​ពន្យល់​អំពី​ដំណើរការ​ជួយ​សង្គ្រោះ​ថា គោលការណ៍​នៃ​ការ​ជួយ​សង្គ្រោះ​ត្រូវ​ផ្តល់​អាទិភាព​ខ្ពស់​ទៅ​លើ​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ដោយ​មិន​ត្រូវធ្វើ​ដោយ​ទទឹងទិស និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ ។ ដូច្នេះ​ហើយ​នៅ​ពេល​រុករក​ឃើញ​សញ្ញា​មួយ​មិន​ប្រក្រតី​ត្រូវ​បញ្ឈប់​គ្រឿងចក្រ ដោយ​ប្រើ​កម្លាំង​មនុស្ស ឬ​មធ្យោបាយ​ផ្សេង​ៗ​ដែល​ធ្វើ​ទៅ​បាន ។

អាទិភាព​បន្ត គឺ​គោរព​ដល់​សាកសព បើ​ទោះបីជា​ពួក​គាត់​បាន​ស្លាប់​ទៅ​ហើយ តែ​ត្រូវ​ធានា​ថា សាកសព​នោះ​មិន​ត្រូវ​ពុះ​ជ្រៀក​ដោយ​គ្រឿងចក្រ​នោះ​ទេ ។ សម្តេច​បាន​គូសបញ្ជាក់​ថា ៖«​តួ​លេខា​ផ្លូវការ គឺ​មនុស្ស​ដែល​នៅ​រស់​២៣​នាក់ (​ស្រី​៨​នាក់​) ស្លាប់​៣៦​នាក់ (​ស្រី​១៤​នាក់ ) សរុប​ទាំងអស់​៥៩ (​ស្ត្រី​២២​នាក់​) ក៏​មាន​កុមា​រា និង​កុមារី​ផង​ដែរ ។

នេះ​ជា​ព្រឹត្តិការណ៍​ដែល​សោកសង្រេង​មួយ សម្រាប់​ប្រទេស​ជាតិ​របស់​យើង ដែល​ជួប​ប្រទះ​នូវ​អកុសល​ទាំងនេះ​» ។ សម្តេច​តេ​ជោ​ក៏​បាន​ថ្លែង​អរគុណ និង​អរ​ព្រះ​គុណ​ចំពោះ​ព្រះ​ក​រុណ​ព្រះមហាក្សត្រ​ក៏​ដូច​ជា សម្តេចម៉ែ ជាទី​សក្ការៈ​ដែល​ព្រះ​អង្គ​បាន​តែងតែ​គិតគូរ​ចំពោះ​សុខទុក្ខ​របស់​ប្រជារាស្ត្រ​របស់​ព្រះ​អង្គ​ដោយ​រាប់​ទាំង​ការ​ចូលរួម​ជា​ថវិកា ។ អរគុណ​ចំពោះ​ស្ថាន​ប័ន​រដ្ឋសភា ព្រឹទ្ធសភា និង​ចំពោះ​សប្បុរសជន​នានា​ដែល​ចូលរួម​វិភាគទាន​ដោយ​រហូត​មក​ដល់​ពេល​នេះ​មាន​សរុប​ប្រមាណ​ជាង​១​លាន​៧​សែន​ដុល្លារ​អា​មេ​រិ​ក ។

សម្តេច​តេ​ជោ​ក៏​បាន​អរគុណ​ដល់​វិស័យ​ឯកជន​ក៏​ដូច​ជា អ្នកជំនាញ​របស់​ចិន និង​អ្នកជំនាញ​របស់​ខេត្ត​កែប និង​ខេត្ត​ផ្សេង​ដែល​បាន​ចូលរួម​ជួយ​សង្គ្រោះ​ជីវិត​ដែល​កើត​ក្នុង​ឧ​ប​ទ្ទេវ​ហេតុនេះ​តាម​ជំនាញ​រៀង​ៗ​ខ្លួន​ទាំង​កន្លែង​ដែល​មនុស្ស​នៅ​រស់ ឬ​កន្លែង​ផ្សេង​ផង​ដែរ ។ សម្តេច​តេ​ជោ​ក៏​បាន​កោតសរសើ​ចំពោះ​កម្លាំង​អ្នករុករក​ជួយ​សង្គ្រោះ​ជីវិត​អ្នក​រង​គ្រោះ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ទាំង​បុរស និង​ស្ត្រី ។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា អ្នក​រង​គ្រោះ​របួស​នៃ​ឧ​ប​ទ្ទេវ​ហេតុ​នឹង​ទទួល​បាន​ថវិកា​១​ម៉ឺន​ដុល្លារ ដោយឡែក​ករណី​ពិសេស​៧​នាក់ ដែល​ជួយ​សង្គ្រោះ​ពី​គំនរ​បាក់បែក​ទទួល​បាន​ម្នាក់​២​ម៉ឺន​ដុល្លារ ។ ចំណែក​សាកសព​ម្នាក់​ទទួល​បាន​៥​ម៉ឺន​ដុល្លារ និង​ថវិកា​១០​លាន​រៀល ។ ក្នុង​ករណី​ដែល​ថវិកា​សេសសល់​នឹង​ពិនិត្យ​ចែក​ជូន​ដល់​គ្រួសារ​សព ដើម្បី​ឲ្យ​កូនចៅ ឬ​ឪ​ម្តាយ​បន្ត​ជីវភាព ព្រោះ​គេ​ខ្លះ​បាន​បង់​បង្គោលគ្រួសារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ