ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ គ្មាន​ការ​ដក​ដំណែង​អភិបាលខេត្ត​កែប​ទេ

4 ឆ្នាំ មុន
  • កែប

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គ្មាន​ការ​ដក​តំណែង​អភិបាលខេត្ត​កែប​នោះ​ទេ​ទោះបីជា​មាន​ឧ​ប​ទ្ទេវ​ហេតុ​បាក់​រលំ​អគា​នៅ​ខេត្ត​កែប និង​មានការ​ចោទសួរ​ថា តើ​មានការ​ដក​តំណែង​អភិបាលខេត្ត​កែប ឬទេ ? សម្តេច​តេ​ជោ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន…

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គ្មាន​ការ​ដក​តំណែង​អភិបាលខេត្ត​កែប​នោះ​ទេ​ទោះបីជា​មាន​ឧ​ប​ទ្ទេវ​ហេតុ​បាក់​រលំ​អគា​នៅ​ខេត្ត​កែប និង​មានការ​ចោទសួរ​ថា តើ​មានការ​ដក​តំណែង​អភិបាលខេត្ត​កែប ឬទេ ?

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមករា​នេះ ក្រោយ​បញ្ចប់​ការ​រុករក​ជន​រង​គ្រោះ​នៃ​ការ​បាក់​រលំ​អគា​នៅ​ខេត្ត​កែប​យ៉ាង​ដូច្នេះ​ថា ៖«​គ្មាន​ការ​ដក​តំណែង​អភិបាលខេត្ត​កែប​ដូច​ខេត្ត​ព្រះ​សីហ​នុ​នោះ​ទេ ។ គឺ​តំណែង​អភិបាលខេត្ត​កែប​នៅ​តែ​បន្ត​តំណែង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​បាន​អះអាង​ថា ករណី​តំណែង​នេះ​ដែរ សម្តេច និង​តាមដាន​មើល មន្ត្រី​ក្នុង​ជួរ​រដ្ឋបាល​ដែល​បាន​ផ្ញើ​តាម​តេ​ឡេ​ក្រាម​មក​សម្តេច​ផង​ដែរ ។ សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​សម្រាប់​ឧ​ប​ទ្ទេវ​ហេតុនេះ ដែល​ក៏​គ្មាន​ការ​ដក​តំណែង​អនុ​អភិបាលខេត្ត​កែប​ផង​ដែរ ។

បើ​តាម​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ថា ឧ​ប​ទ្ទេវ​នៃ​ការ​បាក់​រលំ​អគា​បាន​សង្គ្រោះ​ជន​រង​គ្រោះ​សរុប​ចំនួន​៥៩​នាក់ (​ស្ត្រី​២២​នាក់​) ក្នុង​នោះ​បាន​បាត់បង់​ជីវិត​៣៦​នាក់ (​ស្រី​១៤​នាក់​) មានជីវិត​រស់នៅ​២៣​នាក់ (​ស្ត្រី​៨​នាក់​) ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

លោក កែន សត្ថា អភិបាលខេត្តកែប

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ