ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់​សម្លា.ប់​ពលរដ្ឋ​ខ្មែរ​ចំនួន​ជិត​១០០​នាក់​នៅ​ឆ្នាំ​កន្លង​មក

4 ឆ្នាំ មុន

មនុស្ស​ចំនួន​៩៥​បាន​ស្លាប់​បាត់បង់​ជីវិត កាលពី​ឆ្នាំ​២០១៩ ដោយសារ​តែ​រន្ទះបាញ់​ដែល​កើត​មាន​ញឹកញាប់ នៅ​ចន្លោះ​ខែឧសភា និង​ខែតុលា ។ ប្រភព​គណ​ក​ម្មា​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ចំនួន​នេះ គឺ​ថយ​ចុះ​ជាង​ពី​ឆ្នាំ​២០១៩ ដែល​មាន​រហូត​១១០​នាក់…

មនុស្ស​ចំនួន​៩៥​បាន​ស្លាប់​បាត់បង់​ជីវិត កាលពី​ឆ្នាំ​២០១៩ ដោយសារ​តែ​រន្ទះបាញ់​ដែល​កើត​មាន​ញឹកញាប់ នៅ​ចន្លោះ​ខែឧសភា និង​ខែតុលា ។ ប្រភព​គណ​ក​ម្មា​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ចំនួន​នេះ គឺ​ថយ​ចុះ​ជាង​ពី​ឆ្នាំ​២០១៩ ដែល​មាន​រហូត​១១០​នាក់ ដែល​ត្រូវ​បាន​បង់​បង់ជីវិត​ដោយសារ​តែ​រន្ទះបាញ់ ។

ដើម្បី​ចៀសវាង​ការ​ស្លាប់​ដោយសារ​រន្ទះបាញ់ ពិសេស​ប្រជាជន​នៅ​ជនបទ ត្រូវ​ស្ថិត​នៅ​ក្នុងផ្ទះ ឬ​ក្រោម ជម្រក នៅ​ពេល​ដែល​មេឃ​មាន​ភ្លៀង​ឬ​ខ្យល់ព្យុះ ។ ប្រភព​ដដែល​និយាយ​ថា តាម​ការ​សង្កេត​នោះ ចន្លោះ​ពេល​ពី​ខែឧសភា ដល់​ខែតុលា ដែល​ជា​ពេល​មាន​ភ្លៀង​ធ្លាក់​នោះ រន្ទះបាញ់​បាន​សម្លាប់​មនុស្ស​ច្រើន​ជាងគេ ។ ដូច្នេះ​ប្រជាជន​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ