ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិចារណា​ឱ្យ​ឃើញច្បាស់​នូវ​ផល​នៃ​កម្ម

4 ឆ្នាំ មុន

កិរិយា​ចេះ​ពិចារណា​ឱ្យ​យល់​ច្បាស់លាស់​ថា អំពើ​ល្អ​ពិតជា​ផ្តល់​ផល​ល្អ ឯ​អំពើអាក្រក់​ពិតជា​ផ្តល់​ផល​អាក្រក់ ហើយ​ក៏​កើត​មាន​សទ្ធា​ជឿ​កម្មផល​យ៉ាង​មុតមាំ ព្រមទាំង​ញ៉ាំង​ខ្លួន​ឱ្យ​ព្យាយាម ធ្វើ​តែ​អំពើ​ល្អ មាន​ធ្វើ​ទាន​និង​រក្សាសីល​ជាដើម ។ កិរិយា​យល់​ច្បាស់​អំពី​វិបាក​នៃ​កម្ម ហើយ​ប្រញាប់​តម្កល់​ខ្លួន​ក្នុង​ទាន​សីល…

កិរិយា​ចេះ​ពិចារណា​ឱ្យ​យល់​ច្បាស់លាស់​ថា អំពើ​ល្អ​ពិតជា​ផ្តល់​ផល​ល្អ ឯ​អំពើអាក្រក់​ពិតជា​ផ្តល់​ផល​អាក្រក់ ហើយ​ក៏​កើត​មាន​សទ្ធា​ជឿ​កម្មផល​យ៉ាង​មុតមាំ ព្រមទាំង​ញ៉ាំង​ខ្លួន​ឱ្យ​ព្យាយាម ធ្វើ​តែ​អំពើ​ល្អ មាន​ធ្វើ​ទាន​និង​រក្សាសីល​ជាដើម ។

កិរិយា​យល់​ច្បាស់​អំពី​វិបាក​នៃ​កម្ម ហើយ​ប្រញាប់​តម្កល់​ខ្លួន​ក្នុង​ទាន​សីល ភាវនា សមាធិ ឱ្យ​នៅ​តែ​ក្នុង​សេចក្តី​ព្យាយាម មិន​ខ្ជិលច្រអូស តាំងខ្លួន​ឱ្យ​នៅ​ក្នុង​សតិ ឱ្យ​នៅ​ឆ្ងាយ​ពី​ការ​ធ្វេសប្រហែស ឬ​មិន​យក​ខ្លូ​ន​ទៅ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើអាក្រក់​ណាមួយ យ៉ាងនេះ​ឈ្មោះ​ថា​ជា​ការ​ពិចារណា​ត្រូវរ​តាម​សេចក្តី​ពិត ។

ជឿ​កម្មផល​គឺ​ជឿ​ថា ជន​ណា​ប្រព្រឹត្ត​អំពើ​អ្វី​សាង​កម្ម​អ្វី ជន​នោះ​នឹង​ទទួលផល​ដូចដែល​ខ្លួន​បាន​សាង​ជាក់​ជា​មិន​ខាន ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ