ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ត្រូវ​សេពគប់​ពាល​បី​ពួក​ជា​ដាច់ខាត

4 ឆ្នាំ មុន

ជនពាល​៣​ពួក បើ​បុគ្គល​ណា​ចូល​ទៅ​សេពគប់​ឱ្យ​មែន​ៗ បុគ្គល​នោះ​នឹង​ដល់​នូវ​ក្តី​វិបត្តិ​ក្នុង​ដំណើរ​ជីវិត​ដោយ​ប្រការ​ផ្សេង​ៗ​ជាក់​ជា​មិន​ខាន ។ បុគ្គល​ពាល​ទាំង​បី​ពួក​នោះ​គឺ ៖ ១- ពោ​លោ បុគ្គល​ល្ងង់ខ្លៅ គ្មាន​គំនិត…

ជនពាល​៣​ពួក បើ​បុគ្គល​ណា​ចូល​ទៅ​សេពគប់​ឱ្យ​មែន​ៗ បុគ្គល​នោះ​នឹង​ដល់​នូវ​ក្តី​វិបត្តិ​ក្នុង​ដំណើរ​ជីវិត​ដោយ​ប្រការ​ផ្សេង​ៗ​ជាក់​ជា​មិន​ខាន ។ បុគ្គល​ពាល​ទាំង​បី​ពួក​នោះ​គឺ ៖

១- ពោ​លោ បុគ្គល​ល្ងង់ខ្លៅ គ្មាន​គំនិត ប្រាជ្ញា ហើយ​មិន​គិត​កសាង​សមត្ថភាព​និង​គំនិត​ប្រាជ្ញា ជា​បុគ្គល​រីករា យ​តែ​ក្នុង​ភាព​លង់​ខ្លៅ មិន​ស្តាប់​ដំបូន្មាន​លោក​អ្នកប្រាជ្ញ ឬ​ចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជា​បុគ្គល​ពាល​ជំពូក​មូ​យ ដោយហេតុ​ធ្វើខ្លួន​ឱ្យ​ជា​បុគ្គល​មិន​មាន​ប្រយោជន៍ ឬ​ធ្វើខ្លួន​ឱ្យ​បាត់បង់​ឱកាស​ក្នុង​ការ​សាង​គុណ​តម្លៃ​ក្នុង​ពេល​ដែល​ខ្លួន​មានឱកាស​កើតជា​មនុស្ស ។

២- ពោ​លោ​ខោ បុគ្គល​ស្វែងរក​សេចក្តីសុខ ឬ​ប្រយោជន៍​ខ្លួនឯង​ដោយ​ការ​ធ្វើ​ឱ្យ​ខូចប្រយោជន៍​អ្នក​ដទៃ ខូច​សេចក្តីសុខ​អ្នក​ដទៃ ឬ​ស្វែងរក​សេចក្តីសុខ​ឱ្យ​ខ្លួនឯង​ដោយ​ការ​បៀត​បៀត​សេចក្តីសុខ​អ្នក​ដទៃ ។

៣- អតិ​ពោ​លោ​ខោ បុគ្គល​ពាល​ពិត​មាន​ពិស​ជា​ប្រភេទ​មនុស្ស​ដែល​ឥត​បានការ​អ្វី​ទាំងអស់ មិនមែន​ត្រឹមតែ​ធ្វើ​ឱ្យ​ខូចប្រយោជន៍​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ខូចប្រយោជន៍​ខ្លួនឯង​ទៀត ។

បុគ្គល​ពាល​ទាំង​បី​ពួក​នេះ អ្នកប្រាជ្ញ​ហាម​មិន​ឱ្យ​សេពគប់​ជា​ដាច់ខាត ព្រោះ​កាលបើ​សេពគប់​ទៅ​គ្មាន​ទេ​ប្រយោជន៍​សុខ គឺ​នាំ​តែ​ទុក្ខ​ជួប​តែ​ឧបសគ្គ​ដល់​ដំណើរ​ជីវិត ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ