ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញសង្ស័យ ឃាត់ឆែកបែកធ្លាយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ធ្វើការ​ឃាត់ខ្លួន​ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន​១​កូន​ថង់​តូច កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៤ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​តាម​ផ្លូវ​១៩៨៦ ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ធ្វើការ​ឃាត់ខ្លួន​ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន​១​កូន​ថង់​តូច កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៤ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​តាម​ផ្លូវ​១៩៨៦ ស្ថិត​ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ ជី​ន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ និង​ម្នាក់​ទៀត​ឈ្មោះ ងូត មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ។ ជនសង្ស័យ​ទាំង​២​នាក់​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​ធ្វើការ​ល្បាត​ក្នុង​មូល​ដ្ឋាន ស្រាប់តែ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FT-៥៧០៦ ឌុ​ប​គ្នា​តាម​ផ្លូវ​១៩៨៦ ក្នុង​ទិស​ដៅ​ពី​ពី​កើត​ទៅ​លិច ដោយ​មានការ​សង្ស័យ​ក៏​ឃាត់​ត្រួតពិនិត្យ​រក​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​មួយ​កញ្ចប់​ថង់​តូច នៅ​ជាប់​ខ្លួន​សមត្ថកិច្ច ក៏​ឃាត់ខ្លួន​យក​មក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ