ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​២​ដួង ទម្លាយ​រូបថត​បែប Pre-Wedding ធ្វើ​ឱ្យ​អ្នកសិល្បៈ​ភ្ញាក់​ព្រឺ​ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បង្ហាញ​ភាព​ជិតដិត​ក្នុង​ការ​ថតរូប​បែប​មង្គលការ រវាង​តារា​ឡើង​កូដ សោភា ទេពី និង វង្ស ថា​ណា​ន់ មក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បង្ហាញ​ភាព​ជិតដិត​ក្នុង​ការ​ថតរូប​បែប​មង្គលការ រវាង​តារា​ឡើង​កូដ សោភា ទេពី និង វង្ស ថា​ណា​ន់ មក បង្ហាញ​ឱ្យ​មជ្ឈដ្ឋាន​សិល្បៈ​មានការ​ងឿងឆ្ងល់​រហូត​ចោទសួរ​ថា ពួក​គេ​មាន​ស្នេហា​ពី​ពេល​ណា​។ ម្ល៉ោះហើយ​ម្នាក់​ៗ​ផ្អើល​តែ​ម្តង ពេល​ឃើញ​ការ​បង្ហាញ​រូបភាព​បែប​នេះ​។

ស្រប​ពេល​កំពុង​មានឈ្មោះ​បោះ​សម្លេង​កាន់តែ​ខ្លាំង​ក្នុង​វិស័យ​ចម្រៀង សោភា ទេពី និង វង្ស ថា​ណា​ន់ ត្រូវ​បាន​គេ​កត់​សម្គាល់ថា មាន​ភាព​ស្និទ្ធស្នាល និង​ល្អូក​ល្អឺ​ន​ជាមួយ​គ្នា​គួរ​ឱ្យ​កត់សម្គាល់​។ ថ្មី​ៗ​នេះ អ្នក​ទាំង​ពីរ​បាន​ទម្លាយ​រូបថត​បែប Pre-Wedding យ៉ាង​គួរ​ឱ្យ​ស្រឡាញ់ ហើយ​ត្រូវ​បាន​អ្នកគាំទ្រ​សង្ស័យ​ថា អ្នក​ទាំង​ពីរ​ជា​គូស្នេហ៍​ពិតប្រាកដ​។

ជឿជាក់​ថា ប្រិ​យ​មិត្ត​មិន​តិច​នោះ​ទេ ដែល​បាន​ស្គាល់​តារាចម្រៀង​ប្រុស​ស្រី​វ័យក្មេង គឺ កញ្ញា សោភា ទេពី និង​លោក វង្ស ថា​ណា​ន់ ដែល​កំពុង​មានឈ្មោះ​បោះ​សម្លេង និង​ទីផ្សារ​ខ្លាំង​លើ​វិ​ថី​សិល្បៈ​។ ហើយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​រូបភាព​ថត​គ្រង​ឈុត​អាពាហ៍ពិពាហ៍ Pre-Wedding ប្រៀប​ដូច​កូន​ក​ម្លោះ​ក្រមុំ​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​សន្លឹក​យ៉ាង​ល្អូក​ល្អឺ​ន​ជាមួយ​គ្នា​ត្រូវ​បាន​សាមីខ្លួន​ទាំង​សងខាង បង្ហោះ​ឡើង​អម​ជាមួយនឹង​អត្ថន័យ​ស្នេហា​ដ៏​ជ្រាលជ្រៅ​។

ស្រប​ពេល​ដែល​តារា​មួយគូរ​នេះ ក៏​គេ​ដឹង​ថា ធ្លាប់​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ដូច​ជា​គូរ​សង្សា​ជាមួយ​គ្នា​ពី​មុន​មក ហើយ​ក៏​ស្ងាត់​មួយ​រយៈ ទើបត្រូវ​បាន​អ្នកគាំទ្រ​សង្ស័យ​ថា អ្នក​ទាំង​ពីរ​ចាប់ផ្ដើម​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ស្នេហា និង​ចាប់ដៃ​គ្នា​ជា​ថ្មី​ម្ដងទៀត​។

ដោយឡែក កញ្ញា សោភា ទេពី បាន​ឆ្លើយ​ថា រូបភាព​ទាំង​អស់នោះ គឺ​គ្រាន់តែ​ថត​សម្រាប់​លេង​ក្នុង​បណ្ដាញ​សង្គម និង​បង្ហោះ​ក្នុង TikTok តែ​ប៉ុណ្ណោះ​។ ជាក់ស្ដែង​មូលហេតុ​ដែល​នាង និង វង្ស ថា​ណា​ន់ ផ្អាក​ចាប់ដៃ​គ្នា​មួយ​រយៈ គឺ​ដោយសារ​ការ​រវល់​ការងារ​រៀងខ្លួន ហើយ​ថ្មី​ៗ​នេះ​នាង​ទើប​តែ​បាន​ចាប់ដៃ​គ្នា​ជា​ថ្មី​ក្នុង​សិល្បៈ ហើយ​ក្រៅពី​ថតរូប​ស្វី​ត​ៗ និង​ខ្លី​ប​ខ្លី​ៗ​នៅ​ក្នុង TikTok អ្នក​ទាំង​ពីរ​ក៏​អាច​នឹង​មាន​ត្រៀម​ចេញ​នូវ​បទ​ចម្រៀង​រួម​គ្នា​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

ពាក់ព័ន្ធ​ជាមួយ​ផ្នែក​ផ្លូវចិត្ត នាង​ក៏​សុំ​មិន​ទាន់​ឆ្លើយ​ថា ទៅ​ជា​យ៉ាងណា​នោះ​ឡើយ ដោយសារ​បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​នាង និង​លោក វង្ស ថា​ណា​ន់ គឺ​គ្រាន់តែ​ជា​មិត្ត​ល្អ​នៅ​ក្នុង​សង្គម​សិល្បៈ​តែ​ប៉ុណ្ណោះ​។ យ៉ាងណាមិញ មតិ​ជា​ច្រើន​បាន​ខំ​មិន​ទៅ​លើ​រូបភាព​របស់​អ្នក​ទាំង​ពីរ បាន​សរសើរ​ថា ពិតជា​សាក​សម​គ្នា​ឥត​ខ្ចោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ