ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​មួយ​រូប​ប្រាប់​ថា​អ្នក​គួរ​បោះបង់​ទម្លាប់​ទាំងនេះ​បើ​ចង់​ក្លាយជា​អ្នកមាន

4 ឆ្នាំ មុន

យោង​ទៅ​តាម​លោក​មហាសេដ្ឋី រេ​យ ដា​លី​អូ (Ray Dalio) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Bridgewater Associates បាន​ឲ្យ​ដឹង​ថា ជំហាន​ទី​មួយ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​គឺ​ការ​កំណត់​គោលដៅ​បាន​ច្បាស់លាស់​ហើយ​ជម្រើស​របស់​អ្នកជា​អ្វី​ដែល​តម្រង់​ទិស​ដៅ​របស់​អ្នក…

យោង​ទៅ​តាម​លោក​មហាសេដ្ឋី រេ​យ ដា​លី​អូ (Ray Dalio) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Bridgewater Associates បាន​ឲ្យ​ដឹង​ថា ជំហាន​ទី​មួយ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​គឺ​ការ​កំណត់​គោលដៅ​បាន​ច្បាស់លាស់​ហើយ​ជម្រើស​របស់​អ្នកជា​អ្វី​ដែល​តម្រង់​ទិស​ដៅ​របស់​អ្នក ។

ប៉ុន្តែ​បើ​អ្នក​ចង់​កំណត់​គោលដៅ​ដែល​ជួយ​ឲ្យ​អ្នក​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​នោះ លោក​មហាសេដ្ឋី​ខាងលើ​ប្រាប់​ថា​អ្នក​ត្រូវ​ជៀសវាង​ចំណុច​ខាងក្រោម​នេះ​ពេល​ដែល​កំណត់​គោលដៅ​៖

១. មើល​រំលង​គោលដៅ​បន្ទាប់បន្សំ​៖
ជាដំបូង​អ្នក​ត្រូវ​សម្រេចចិត្ត​លើ​អ្វី​ដែល​អ្នក​ចង់​សម្រេច​ជាងគេ​មុន ដែល​តម្រូវ​ឲ្យ​អ្នក​បោះបង់​គោលដៅ​ដទៃ​ទៀត​ដែល​មិន​សំខាន់​សម្រាប់​អ្នក ។ លោក​បាន​ចែករំលែក​ថា មាន​មនុស្ស​ជា​ច្រើន​ដែល​បរាជ័យ​ក្នុង​ការ​លះបង់​គោលដៅ​បន្ទាប់បន្សំ​ដើម្បី​គោលដៅ​ដែល​សំខាន់​ជាងគេ​សម្រាប់​ពួក​គេ ។ ជា​លទ្ធផល ពួក​គេ​ព្យាយាម​សម្រេច​គោលដៅ​ច្រើន​ក្នុង​ពេល​តែ​មួយ និង​ធ្វើ​ឲ្យ​ពួក​គេ​ចុង​ក្រោយ​សម្រេច​បាន​តិច​ជាង​អ្នក​ដទៃ​ទៅ​វិញ ។

២. យល់​ច្រឡំ​ថា​ម​ហិ​ច្ច​តា​ជា​គោលដៅ​៖
គោលដៅ គឺជា​អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​តែ​សម្រេច​ក្នុង​ជីវិត​របស់​អ្នក ខណៈ​ដែល​ម​ហិ​ច្ច​តា​ជា​អ្វី​ដែល​អ្នក​ចង់បាន តែ​អាច​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​គោលដៅ​អ្នក​បាន ។ ឧទាហរណ៍​ដូច​ជា​គោលដៅ​របស់​អ្នក​គឺ​ការ​មាន​រាង​កាយ​មាំមួន តែម​ហិ​ច្ច​តា​របស់​អ្នក​គឺ​បរិភោគ​អាហារ​ដែល​មិនល្អ​សម្រាប់​សុខភាព​ជាដើម ។

៣. ផ្តោត​ស្មារតី​លើ​លទ្ធផល​ខុស​៖
កត្តា​ជំរុញ​ទឹកចិត្ត​អ្នក​ឲ្យ​សម្រេច​គោលដៅ​គួរតែ​មាន​ច្រើន​ជាង​លុយ​បើ​យោង​តាម​លោក​មហាសេដ្ឋី​ដា​លី​អូ ។ លោក​បាន​បន្ត​ថា មនុស្ស​ដែល​ងប់​ង​ល់​នឹង​ស្បែកជើង​តម្លៃ ១​ពាន់​ដុល្លារ ឬ​រថយន្ត​ទំនើប​ៗ​មិន​តែងតែមាន​សុភមង្គល​ទេ​ព្រោះ​ពួក​គេ​មិនដឹង​ថា​ខ្លួន​ចង់បាន​អ្វី​ពិតប្រាកដ ដូច្នេះ​មិន​មាន​សម្ភារៈ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយចិត្ត​ឡើយ ។

៤. មាន​ក្តី​ស្រ​ម៉ៃ​តូច​ពេក​៖
គោលដៅ​របស់​អ្នក​មិន​គួរ​មាន​កម្រិត​ទេ ។ លោក​បាន​រំលឹក​មក​ថា ការ​រ​ពឺ​ង​ទុក​ខ្ពស់​អាច​បង្កើត​ឱកាស និង​សមត្ថភាព​ច្រើន​ឲ្យ​មនុស្ស ដូច្នេះ​បើ​អ្នក​កំណត់​គោលដៅ​តាមតែ​សមត្ថភាព​របស់​អ្នក​ទេ​នោះ អ្នក​ប្រៀប​ដូច​ជា​កំពុង​ដាក់​កម្រិត​លើ​ខ្លួនឯង​ទៅ​វិញ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ