ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​សម្តី​ជន​រង​គ្រោះ​ដែល​ទើប​គាស់​ចេញពី​គំនរ​អគារ​៧​ជាន់​ទើប​ដឹង​ថា​រន្ធត់​ប៉ុណ្ណា

4 ឆ្នាំ មុន
  • កែប

ខេត្តកែប ៖ បើ​តាម​ជន​រង​គ្រោះ​ដែល​ទើប​នឹង​យក​បាន​ពី​អគារ​បាក់​សង្កត់​នេះ​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ដែល​ជួប​ហេតុ​ការ​នេះ​មាន​ដល់​ទៅ​ជិត​៤០​នាក់​ឯណោះ រីឯ​កើតហេតុ​គឺ​ក្រោយ​ពេល​កម្មករ​ជាង​បើក​លុយ​ពី​ថៅកែ​ហើយ គ្រាន់តែ​ថៅកែ​ដើរ​ចេញ​ផុត​អាគារ​បាក់ភ្លាម​តែ​ម្តង ។ នេះ​យោង​តាម​សំដី​ជន​រង​គ្រោះ​ដែល​ទើប​នឹង​យក​បាន​ហើយ​និយាយ​ប្រាប់​ក្រុមការងារ ​និង​អ្នក​សារ​ព័ត៌​មាននៅ​មន្ទីរ​បង្អែក​ខេត្ត​កែប ។ ជនរងគ្រោះ​បាន​ប្រាប់​ថា…

ខេត្តកែប ៖ បើ​តាម​ជន​រង​គ្រោះ​ដែល​ទើប​នឹង​យក​បាន​ពី​អគារ​បាក់​សង្កត់​នេះ​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ដែល​ជួប​ហេតុ​ការ​នេះ​មាន​ដល់​ទៅ​ជិត​៤០​នាក់​ឯណោះ រីឯ​កើតហេតុ​គឺ​ក្រោយ​ពេល​កម្មករ​ជាង​បើក​លុយ​ពី​ថៅកែ​ហើយ គ្រាន់តែ​ថៅកែ​ដើរ​ចេញ​ផុត​អាគារ​បាក់ភ្លាម​តែ​ម្តង ។ នេះ​យោង​តាម​សំដី​ជន​រង​គ្រោះ​ដែល​ទើប​នឹង​យក​បាន​ហើយ​និយាយ​ប្រាប់​ក្រុមការងារ ​និង​អ្នក​សារ​ព័ត៌​មាននៅ​មន្ទីរ​បង្អែក​ខេត្ត​កែប ។

ជនរងគ្រោះ​បាន​ប្រាប់​ថា ​មាន​អ្នក​នៅ​រស់​មិន​ទាន់​ស្លាប់​ប្រហែលជា​៧​នាក់​ទៀត កាលពី​ព្រឹក​នៅ​និយាយ​ឮថា ​ហេវ​បាយ​ណាស់​តែ​ដល់​ពេល​រសៀល​និយាយ​លែង​ឮ​ហើយ ដោយ​អស់កម្លាំងពេក​ក៏​មិនដឹង ក្រោយ​ពេល​ឮជន​រង​ប្រាប់​ដូច្នេះ​ក្រុម​ជួយ​សង្គ្រោះ​បាន​បង្កើន​ការ​គាស់​កាយ​កាន់តែ​ញាប់ដៃ​ញាប់​ជើង ​និង​ដាក់​ខ្យល់​អុក​ស៊ីហ្សែន​បាញ់​ចូល​ទៅ​ក្នុង​ប្រ​ឡោះគំនរ​អគារ​ដែល​បាក់នោះ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ