ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាតត្រដាង​ការ​ពិត​មុន​ពេល​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​សង្កត់​មនុស្ស​ជា​ច្រើន​នាក់​នៅ​ខេត្ត​កែប

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ចំពោះ​ករណី​បាក់​អគារ​នៅ​ខេត្ត​កែប​នោះ​សំណង់​ដែល​បាន​បាក់​រលំ​មនុស្ស​ជា​ច្រើន​នាក់​នោះ គឺ​ម្ចាស់​សំណង់​ខ្លួនឯង​ផ្ទាល់​ជា​អ្នក​ដែល​ម៉ៅ​ការ​ទៅ​លើ​សំណង់​នោះ​ទាំងមូល​ដោយ​មិន​មាន​ជួល​ក្រុម​វិស្វករ ឬ​អ្នកម៉ៅការ​ណា​ផ្សេង​ពិនិត្យ​លើ​កិច្ចការ​សាង់សង់​នោះ​ឡើយ ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២០…

ខេត្ត​កែប ៖ ចំពោះ​ករណី​បាក់​អគារ​នៅ​ខេត្ត​កែប​នោះ​សំណង់​ដែល​បាន​បាក់​រលំ​មនុស្ស​ជា​ច្រើន​នាក់​នោះ គឺ​ម្ចាស់​សំណង់​ខ្លួនឯង​ផ្ទាល់​ជា​អ្នក​ដែល​ម៉ៅ​ការ​ទៅ​លើ​សំណង់​នោះ​ទាំងមូល​ដោយ​មិន​មាន​ជួល​ក្រុម​វិស្វករ ឬ​អ្នកម៉ៅការ​ណា​ផ្សេង​ពិនិត្យ​លើ​កិច្ចការ​សាង់សង់​នោះ​ឡើយ ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២០ នេះ ។

ប្រភព​បាន​បន្ត​ថា ម្ចាស់​សំណង់​ខាងលើ​មានឈ្មោះ ឯក សា​រុន ប្រពន្ធ​ឈ្មោះ ខៀវ សុធី មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ គឺ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ប្រហែល​ជាង​១​ខែ​មុន​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​គឺ​មាន​ក្រុម​មន្ត្រី​ជំនាញ​របស់​ខេត្ត និង​អាជ្ញាធរ​ក្រុង​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​លើ​សំណង់​នោះ​ឃើញ​ថា មានច្បាប់​សាងសង់​ត្រឹមត្រូវ ប៉ុន្តែ​នៅ​ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​នោះ​ម្ចាស់​សំណង់​បាន​សុំ​ច្បាប់​សាងសង់​ត្រឹមតែ​៥​ជាន់​ប៉ុណ្ណោះ ហើយ​នៅ​ពេល​នោះ​ទៀត​សោត​សំណង់​ខាងលើ​ក៏​ទើបតែ​បាន​សាងសង់​ត្រឹមតែ​៥​ជាន់​ដូច​គ្នា ។

លុះ​រំលង​បាន​មួយ​រយៈ​ក្រោយ​ពី​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​រួច​មក ស្រាប់តែ​ម្ចាស់​សំណង់​ខាងលើ​សាងសង់​បន្ថែម​រហូត​ដល់​៧​ជាន់​ដោយ​ខុស​ពី​បទដ្ឋាន​បច្ចេកទេស ទើប​រហូត​មក​ដល់​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​សំណង់​៧​ជាន់​ខាងលើ​ក៏​បានរ​លំបាក់​តែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ