ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​ផ្អើល​ឆោឡោ​អស់​ប្រជាពលរដ្ឋ​ជុំវិញ​បន្ទាយ​ទាហាន​កងពលតូច​ពិសេស​ឆត្រយោង​៩១១

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​នា​វេលា​ម៉ោង​ប្រហែល​១០​និង​៣០​នាទី ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២០ មាន​ករណី​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​សង្កាត់​កាំ​បូល ខណ្ឌ​កាំ​បូល ដោយ​មាន​ផ្សែង​ខ្មួលខ្មាញ់​ឆេះ​ចេញពី​បន្ទាយ​ទាហាន​កងពលតូច​ពិសេស​ឆត្រយោង​៩១១ ។…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​នា​វេលា​ម៉ោង​ប្រហែល​១០​និង​៣០​នាទី ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២០ មាន​ករណី​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​សង្កាត់​កាំ​បូល ខណ្ឌ​កាំ​បូល ដោយ​មាន​ផ្សែង​ខ្មួលខ្មាញ់​ឆេះ​ចេញពី​បន្ទាយ​ទាហាន​កងពលតូច​ពិសេស​ឆត្រយោង​៩១១ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​នោះ​ផង​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ទីតាំង​បន្ទាយ​ទាហាន​នោះ​ដោយ​ម្នាក់​ៗ​មានការ​ងឿងឆ្ងល់​គ្រប់​ៗ​គ្នា​ថា ការ​ឆេះ​ដោយ​មាន​ផ្សែង​សន្ធោសន្ធៅ​នៅ​បន្ទាយ​ទាហាន​នោះ​ឆាបឆេះ​អ្វី​ឱ្យ​ពិតប្រាកដ ។

ទោះបីជា​យ៉ាងណា​តាម​ប្រភព​ពី​មន្ត្រី​យោធា​ដែល​យាម​ក្នុង​បន្ទាយ​ទាហាន​ឱ្យ​បានឱ្យ​ដឹង​ថា ការ​ដែល​មាន​ផ្សែង​ខ្មួលខ្មាញ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នោះ​គឺជា​ការ​ដុត​កង​ឡាន និង​បណ្តាល​ឱ្យ​មាន​ផ្សែង​បែប​នោះ​តែ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ឆាបឆេះ​ផ្ទះ ឬ​បន្ទាយ​ទាហាន​អ្វី​នោះ​ទេ ។ ក្រោយ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រួច​មក​មេបញ្ជាការ​ក្នុង​បន្ទាយ​ទាហាន​ខាងលើ​ក៏​បាន​បញ្ជា​ឱ្យ​យក​ទឹក​ពន្លត់​ដើម្បី​កុំឱ្យ​មាន​ផ្សែង​បង្ក​ការ​ភ្ញាក់ផ្អើល​បន្ត​ទៀត​ផង​ដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ