ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វើ​ទាន​បែប​វិនិយោគ

4 ឆ្នាំ មុន

ទាន​គឺ​ការ​ឱ្យ​ដោយ​បំណង​សង្គ្រោះ គឺ​មិនមែន​ក្នុង​បំណង​ដើម្បី​ទទួល​បានការ​តប​ពី​គេ​មក​វិញ​ឡើយ ។ បុគ្គល​ដែល​បានឱ្យ​របស់​អ្វី​ម្យ៉ាង​ទៅ​បុគ្គល​ណា ហើយ​រំពឹង​ចង់​បានការ​តបស្នង​ដោយ​ប្រការ​ណាមួយ​មក​វិញ បុគ្គល​នោះ​មិនមែន​ជា​អ្នក​ធ្វើ​ទាន​ដោយ​ចិត្ត​បរិសុទ្ធ​ទេ គឺជា​អ្នក​ធ្វើ​ទាន​បែប​វិនិយោគ ។ ការ​ធ្វើ​ទាន គឺ​ដើម្បី​កាត់​បន្ថយ​នូវ​គម្លាត​គ្នា​រវាង​អ្នកមាន​និង​អ្នកក្រ…

ទាន​គឺ​ការ​ឱ្យ​ដោយ​បំណង​សង្គ្រោះ គឺ​មិនមែន​ក្នុង​បំណង​ដើម្បី​ទទួល​បានការ​តប​ពី​គេ​មក​វិញ​ឡើយ ។

បុគ្គល​ដែល​បានឱ្យ​របស់​អ្វី​ម្យ៉ាង​ទៅ​បុគ្គល​ណា ហើយ​រំពឹង​ចង់​បានការ​តបស្នង​ដោយ​ប្រការ​ណាមួយ​មក​វិញ បុគ្គល​នោះ​មិនមែន​ជា​អ្នក​ធ្វើ​ទាន​ដោយ​ចិត្ត​បរិសុទ្ធ​ទេ គឺជា​អ្នក​ធ្វើ​ទាន​បែប​វិនិយោគ ។

ការ​ធ្វើ​ទាន គឺ​ដើម្បី​កាត់​បន្ថយ​នូវ​គម្លាត​គ្នា​រវាង​អ្នកមាន​និង​អ្នកក្រ និង​ជា​ការ​លើក​ស្ទួយ​វប្បធម៌​ចែករំលែក ក៏​ជា​វិធី​ដើម្បី​កុំឱ្យ​មនុស្ស​គិតតែ​ពី​ការ​មានបាន ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ទំនាស់​ផ្សេង​ៗ​ដោយសារ​ដណ្តើម​ផលប្រយោជន៍​គ្នា ។

ធ្វើ​ទាន​បាន​ដល់​ការ​ធ្វើ​អំណោយ​ពីរ​យ៉ាង​គឺ ការ​ឱ្យ​សម្ភារ​សម្រាប់​ទ្រទ្រង់​ជីវិត​ដូច​ជា សម្លៀក​បំពាក់ ចំណីអា ហារ ផ្ទះសម្បែង និង​ថ្នាំ​ព្យាបាល​រោគ​ជាដើម​ហៅ​ថា អាមិសទាន និង​ការ​ឱ្យ​ចំណេះវិជ្ជា គំនិត​ប្រាជ្ញា ស្គាល់​បុណ្យ​បាប​ជាដើម​ហៅ​ថា ធម្មទាន ។

កិរិយា​ដែល​បាន​ធ្វើ​នូវ​ទាន​ទាំង​ពីរ​ប្រការ​នេះ​ដោយ​បរិបូណ៌​ឈ្មោះ​ថា​ជា​អ្នក​សម្បូរ​ដោយ​សេចក្តីចម្រើន ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ