ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​កម្ពុជា​-​ថៃ​​​3​គូ​ប៉ះ​គ្នា​ថ្ងៃ​នេះ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​សម្រាក​មួយ​ស​ប្ដា​ហ៍ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​ផ្ដាច់​ព្រ័ត្រ​យក​ចំណាត់ថ្នាក់​លេខ​១​វគ្គ​ទី​២​ក្នុង​កម្មវិធី «​កម្ពុជា សង្វៀន​គុន​ខ្មែរ​» គណៈកម្មការ​រៀបចំ​ការ ប្រកួត​បាន​សម្រេច​ដាក់​គូប្រកួត​មិត្តភាព​អន្តរជាតិ​ជំនួស​វិញ ដែល​សុទ្ធតែ​ជា​កំពូល​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ចំនួន​៣​គូ នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​សម្រាក​មួយ​ស​ប្ដា​ហ៍ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​ផ្ដាច់​ព្រ័ត្រ​យក​ចំណាត់ថ្នាក់​លេខ​១​វគ្គ​ទី​២​ក្នុង​កម្មវិធី «​កម្ពុជា សង្វៀន​គុន​ខ្មែរ​» គណៈកម្មការ​រៀបចំ​ការ
ប្រកួត​បាន​សម្រេច​ដាក់​គូប្រកួត​មិត្តភាព​អន្តរជាតិ​ជំនួស​វិញ ដែល​សុទ្ធតែ​ជា​កំពូល​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ចំនួន​៣​គូ នៅ​លើ​សង្វៀន​ស្ថានីយ​ទូរ ទស្សន៍​ស៊ី​អិន​ស៊ី នៅ​ថ្ងៃ​សៅរ៍​ទី​៤ ខែមករា ឆ្នាំ​២០២០​។

សម្រាប់​គូប្រកួត​ដែល​ត្រូវ​ប៉ះ​គ្នា​លើក​នេះ កីឡាករ ព្រំ សំណាង មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ​មក​ពី ប្រទេស​ស្វ៊ី​ស Stojanov Gligor ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម ។

កីឡាករ ព្រំ សំណាង ដោយសា​តែ​គេ​មានទម្ងន់​ធ្ងន់​ពេក ទើប​មួយ​រយៈពេល​យ៉ាង​យូរ​មក
នេះ មិនសូវ​ដែល​ឃើញ​គេ​លេចមុខ​នៅ​លើ​សង្វៀន ប្រកួត​ញឹកញាប់​ដូច​កីឡាករ​ដទៃ​ទៀត​ឡើយ ។

ប៉ុន្តែ​លើក​នេះ អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី បាន​ខិតខំ​ស្វែង​រក​កីឡាករ​បរទេស​ដែល​មាន​ទម្ងន់​ធ្ងន់​ដូច​គ្នា​ឱ្យមក​ប្រកួត​ជាមួយ​ទាល់តែ​បាន ហើយ​គេ​ក៏​សង្ឃឹម​ថា គូប្រកួត​ដែល​មាន​គីឡូ​ធ្ងន់​បែប​នេះ​កម្រ​បានឃើញ​ណាស់ ដូច្នេះ​ប្រហែលជា​មានការ​ប្លែក​ភ្នែក​មិន​ខាន ។

កីឡា ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ ថៃ ​ភិត​មុន្នី មួ​ត​រ៉ាំ​ង​សា​រ៉ា​ខាម ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម​។ កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន ក៏​ជា​អ្នក​ប្រដាល់​ដែល​ពិបាក​រក​គូប្រកួត​ណាស់​ដែរ ជា​ពិសេស សម្រាប់​កីឡាករ​កម្ពុជា​ដូច​គ្នា​មិន​អាច​រក​អ្នក​ដែល​មាន​សមត្ថ​ភាព​ប្រកួត​ជាមួយ​គេ​បាន​ទេ មាន​តែ​កីឡាករ​បរទេស​ប៉ុណ្ណោះ ។

លើក​នេះ គេ​មក​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ ហើយ​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រភេទ​គីឡូ​ធំ​បែប​នេះ គ្រាន់តែ​ចង់ឱ្យ​ប្លែក​ភ្នែក​ប៉ុណ្ណោះ ឯ​រឿង​ចាញ់​ឈ្នះ​ជា​រឿង​ធម្មតា​នោះ​ទេ ។

កីឡាករ ថា សា​រុន មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​យ៉​ត​ប៉ាន់​ភុ​ត ប៉​.​យុទ្ធភូមិ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ កីឡាករ ខាំ សូ​រិ​យា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ តាំង តាក់ មក​ពី​ក្លិប​រស្មី​ភូមិ​គាប ខេត្តបន្ទាយមានជ័យ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ