ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​​អនុញ្ញាត​ឲ្យ​បញ្ជូន​ទ័ព​ទៅ​​ប្រទេស​លី​ប៊ី

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី​-​តួ​ក​គី ៖ សភា​តួ​ក​គី​កាលពី​ថ្ងៃ​ទី​២ ​មក​រា ​បាន​អនុម័ត​ញត្តិ​មួ​យ ដែល​អុ​ញ្ញាត​ឲ្យ​ប្រធានាធិបតី លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​លី​ប៊ី ដើម្បី​ជួយ​ទ្រទ្រង់​​ដល់​រដ្ឋាភិបាល​ក្រុង​ទ្រី​ប៉ូ​លី​។ នោះ​ជា​វិធានការ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត…

ប្រទេស​លី​ប៊ី​-​តួ​ក​គី ៖ សភា​តួ​ក​គី​កាលពី​ថ្ងៃ​ទី​២ ​មក​រា ​បាន​អនុម័ត​ញត្តិ​មួ​យ ដែល​អុ​ញ្ញាត​ឲ្យ​ប្រធានាធិបតី លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​លី​ប៊ី ដើម្បី​ជួយ​ទ្រទ្រង់​​ដល់​រដ្ឋាភិបាល​ក្រុង​ទ្រី​ប៉ូ​លី​។ នោះ​ជា​វិធានការ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត ដល់​ជម្លោះ​ដណ្ដើម​អំណាច​គ្នា​ក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ស៊ី​វិល​នេះ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​ព្រមាន ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​​តួ​ក​គី ប្រឆាំង​ការ​ជ្រៀតជ្រែក​របស់​បរទេស ដែល​អាច​ធ្វើ​ឲ្យ​ស្មុ​គ្រ​ស្មាញ​ថែម​ទៀត​ដល់​សភាព​ការណ៍​នៅ​លី​ប៊ី​។ ប្រទេស​អ៊ី​ស្រា​អែ​ល ស៊ី​ប ​និង​ក្រិ​កបាន​បរិហារ​ថា នោះ​ជា​ការ​គំរាម​កំហែង​ប្រកបដោយ​គ្រោះថ្នាក់​មួយ​សម្រាប់​ស្ថេ​រ​ភាព​តំបន់ ក៏​ដូច​ជា​អេ​ហ្ស៊ីប​ដែរ​។

កាលពី​ខែវិច្ឆិកា​កន្លង​ទៅ ក្រុង​វ៉ា​ស៊ិន​តោន ធ្លាប់​បាន​អំពាវនាវ ដល់​សេនាប្រមុខ​ខា​លី​ហ្វា​ហា​ហ្វ​តា​បុរស​ខ្លាំង ភាគ​ខាងកើត​លី​ប៊ី​ឲ្យ​បញ្ឈប់​ការ​វាយលុក​របស់​ខ្លួន សំដៅ​ដណ្ដើម​យក​ក្រុង​ទ្រី​ប៉ូ​លី ក៏​ទោះបី​កាល​មុន​លោក​ត្រាំ​ធ្លាប់​សំដែង​ការ​គាំទ្រ ចំពោះ​សេនាប្រមុខ​រូប​នេះ​ក្ដី​។

ក្នុង​សម័យប្រជុំ​វិសាមញ្ញ​មួយ​របស់​សភា សមាជិក​សភា​តួ​ក​គី​៣២៥​រូប​បាន​បោះ​ឆ្នោត គាំទ្រ​ការ​សម្រេចចិត្ត​នោះ ទល់​នឹង​១៨៤​រូប​បោះ​ឆ្នោត​ប្រឆាំង​។ បែប​នេះ​សភា​អុ​ញ្ញាត​ឲ្យ​កងទ័ព​នូវ​អាណត្តិមួ​យ ដែល​មាន​សុពលភាព​រយៈពេល​១​ឆ្នា សម្រាប់​ធ្វើ​អន្តរាគមន៍​នៅ​លី​ប៊ី​។

គិត​ទៅ​ជម្លោះ​នៅ​លី​ប៊ី ទាំង​អ​.​ស​.​ប​ទាំង​ពួក​លោក​ខាងលិច​ពុំ​មាន​លទ្ធភាព​ទប់ស្កាត់​និង​អាច​រក​ដំណាះ​ណាមួយ​ឃើញ​ឡើយ ក្នុង​ការ​បញ្ចប់​ជម្លោះ​ចាបតាំងពី​ការ​ផ្ដួលរំលំ​របប​លោក​មូ​អា​ម៉ា​កា​ដា​ហ្វី ដោយសារ​អន្តរាគមន៍​របស់​ពួក​លោក​ខាងលិច​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ