ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃ​បានបញ្ជូនសា​កសព​ពលករខ្មែរ​ ស្លា​ប់​៣​នាក់និង​របួស​ធ្ងន់៤នាក់មក​កម្ពុជា​ជា​លើកទី​៣ហើយ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ ​នេះ​ជា​លើក​ទី៣​ហើយ​ដែល​ថៃបាន​បញ្ជូន​សាក​សព​ពលករ​ខ្មែរ​ស្លា.ប់​ដោយ​គ្រោះ​ថ្នាក់​ចារចរ​ចំនួន​៣​នាក់​​របួស​ធ្ងន់៤នាក់​ ​នៅវេលា​ម៉ោង៣និង​៤០នាទី​រសៀល​ថ្ងៃទី១៧ មិថុនា​២០១៤​ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មានជ័យ។

ខេត្ត​បន្ទាយ​មាន​ជ័យ ៖​ ​នេះ​ជា​លើក​ទី៣​ហើយ​ដែល​ថៃបាន​បញ្ជូន​សាក​សព​ពលករ​ខ្មែរ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចារចរ​ចំនួន​៣​នាក់​​របួស​ធ្ងន់៤នាក់​ ​នៅវេលា​ម៉ោង៣និង​៤០នាទី​រសៀល​ថ្ងៃទី១៧ មិថុនា​២០១៤​ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​​មានជ័យ។

លោក​ឧត្តម​សេនី​យ៍ត្រី​ អាត់ ខែម ​ស្នងការ​​នគបាលខេត្តបន្ទាយ​មានជ័យ​បា​ន​​ប្រាប់​ថា​​ សាក​​សព​ពលក​រ​ខ្មែរ​ដែល​​ថៃ​បញ្ជូ​ន​មក​ទទួល​យ​ក៣នាក់​១.​ឈ្មោះ​ពិន​​ឡុញ ​ភេទប្រុស ​អាយុ២៧ឆ្នាំ​ រស់​នៅ​ភូមិ​គោក​ក្បាស់​ ​ឃុំ​បេង​ស្រុក​បន្ទាយ​អំ​ពិល​ ខេត្ត​ឧត្តរ​មាន​ជ័យ ​២.ឈ្មោះ ​កាន់​​ ចេន ​ភេទស្រី ​អាយុ​៣៨ឆ្នាំ ​រស់​នៅ​ភូមិ​ស្រះ​ឈូ​ក​កើត​ ​ឃុំ​ស្រះ​​ជីក ​ស្រុ​កភ្នំ​ស្រុក​ខេត្ត​បន្ទាយ​​មាន​ជ័យ​ ៣.ឈ្មោះ ​ភឹម ភឿប​ ​ភេទស្រី ​អាយុ៤​៤ឆ្នាំ ​រស់​នៅភូមិ​ស្រះ​ឈូក​កើត ​ឃុំស្រះ​​ជីក ​ស្រុ​កភ្នំ​ស្រុក​ខេត្តបន្ទា​​យមា​ន​​ជ័យ ​។

 លោក​បាន​បន្តថា​បើតា​ម​សំដី​ជន​រង​គ្រោះ​ដែល​របួស​ធ្ងន់​ស្រាល​ក្នុង​ចំណោ​ម​២២​នា​ក់បាន​ប្រាប់ថា​​នៅ​ពេល​គ្រោះ​ថ្នាក់​ចរាចរ​កើត​​​ឡើង​​​គឺពួ​ក​គាត់​បា​ន​មក​តាម​​រយះ​មេខ្យល់​​ថៃ​ដែល​​ម៉ៅ​រថយន្ត​​ជិះ​​ក្នុង​ចំណោម​២៥​នាក់​គោល​បំណង​មក​ស្រុក​កំនើត​វិញ​នៅ​ពេល​ប្រទេស​ថៃ​ប្រើ​ច្បាប់​សឹក​យោធា​ហើយ​ខាង​ក្រុមហ៊ុន​មិន​ធានា​សុវ​ត្ថិ​ភា​ព​។​ ​​​ពេល​​ជិះរថយន្ត​ហើយ​តម្រួ​តថៃ​នៅ​តាម​ផ្លូវ​បាន​កាក់​រថយន្ត​ឱ្យ​ឈប់​តែរថយន្ត​មេខ្យល់​ថៃមិន​ឈប់​ព្រោះ​ខ្លាច​តម្រួត​ថៃចាប់​បាន​បើក​បន្ថែម​ល្បឿន​តម្រួ​ត​បើក​រថយន្ត​ដេញ​មិន​ឈប់​បាន​បាញ់​បំបែក​កងរ់​ថយន្ត​ក្រឡាប់​ស្លាប់៣​នាក់របួស​ធ្ងន់៤នាក់​នៅវេលា​ម៉ោង១០​ព្រឹក​កាល​ថ្ងៃទី​១៥ ​២០១៤​នៅចំ​ណុច​ផ្លូវ​ក្នុង​ខេត្តណង​យ៉ៃ​ប្រទេសថៃ​។