ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​សំខាន់​​នៃ​ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន

4 ឆ្នាំ មុន

ថ្វីបើ​ការ​ហាត់ប្រាណ និង​របប​អាហារ​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​ក្នុង​ការ​ថែរក្សា​សុខភាព​ល្អ​ក៏​ដោយ តែ​តម្រូវការ​មូលដ្ឋាន​របស់​រាង​កាយ​នោះ​គឺជា​ការ​ញ៉ាំ​ទឹក ដែល​មនុស្ស​យើង​ច្រើន​តែ​មើល​រំលង​។ ការ​ញ៉ាំ​ទឹក​មិន​បាន​គ្រប់គ្រាន់​អាច​ជា​រឿង​គ្រោះថ្នាក់​មួយ ហើយ​ក៏​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​សុខភាព​ច្រើន​ដែរ​។ រាង​កាយ​មនុស្ស​យើង​ត្រូវការ​បង្គ្រប់​ជាតិ​ទឹក​ដើម្បី​ធ្វើការ​បាន​កាន់តែ​ត្រឹមត្រូវ​។ ការ​ដកដង្ហើម របត់​​ឈាម​រត់ ការ​សម្របសម្រួល​សីតុណ្ហភាព​រាង​កាយ…

ថ្វីបើ​ការ​ហាត់ប្រាណ និង​របប​អាហារ​ត្រឹមត្រូវ​គឺជា​រឿង​សំខាន់​ក្នុង​ការ​ថែរក្សា​សុខភាព​ល្អ​ក៏​ដោយ តែ​តម្រូវការ​មូលដ្ឋាន​របស់​រាង​កាយ​នោះ​គឺជា​ការ​ញ៉ាំ​ទឹក ដែល​មនុស្ស​យើង​ច្រើន​តែ​មើល​រំលង​។

ការ​ញ៉ាំ​ទឹក​មិន​បាន​គ្រប់គ្រាន់​អាច​ជា​រឿង​គ្រោះថ្នាក់​មួយ ហើយ​ក៏​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​សុខភាព​ច្រើន​ដែរ​។

រាង​កាយ​មនុស្ស​យើង​ត្រូវការ​បង្គ្រប់​ជាតិ​ទឹក​ដើម្បី​ធ្វើការ​បាន​កាន់តែ​ត្រឹមត្រូវ​។ ការ​ដកដង្ហើម របត់​​ឈាម​រត់ ការ​សម្របសម្រួល​សីតុណ្ហភាព​រាង​កាយ និង​វិញ្ញាណ​ទាំងអស់​សុទ្ធតែ​ពឹងផ្អែក​ទៅ​លើ​ភាព​គ្រប់គ្រាន់​របស់​ទឹក​ដែល​មាន​ក្នុង​រាង​កាយ​។

ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍ ធ្វើ​ឲ្យ​អ្នក​ឆេវឆាវ អស់កម្លាំង ឬ​នឿយហត់​បាន​។ តាម​ពិត​ទៅ ពេល​ខ្លះ​នៅ​ពេល​យើង​មាន​អារម្មណ៍​ឃ្លាន​អាហារ រាង​កាយ​ច្រើន​តែ​បញ្ជា​ឲ្យ​យើង​រក​ទឹក​ញ៉ាំ​មុន​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ