ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាពសហជីពកម្ពុជាសម្តែងការបារម្ភបាត់បង់ការងារចំពោះកម្មករ ប្រសិនបើ EBA ត្រូវបានផ្តាច់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក រ៉ុ​ង ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា​សំដែង​ការ​បារម្ភ​បាត់បង់​ការងារ​ចំពោះ​កម្មករ ប្រសិនបើ EBA ត្រូវ​បាន​ផ្តាច់ ។…

រាជធានី​ភ្នំពេញ ៖ លោក រ៉ុ​ង ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា​សំដែង​ការ​បារម្ភ​បាត់បង់​ការងារ​ចំពោះ​កម្មករ ប្រសិនបើ EBA ត្រូវ​បាន​ផ្តាច់ ។ ការ​លើក​ឡើង​របស់​លោក រ៉ុ​ង ឈុ​ន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា​នេះ ដោយ​ប្រធាន​សហភាព សហជីព​កម្ពុជា​បាន​លើក​ឡើង​ថា សន្និសីទ​សារព័ត៌មាន​នេះ គឺ​ស្តី​ពី​យុទ្ធនាការ ដើម្បី​រក្សា EBA (​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​) នាំ​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ស្ថិត​នៅ​ស្នាក់​ការ​សហភាព​សហជីព​កម្ពុជា នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ក៏​មានការ​បង្ហាញ​ពី​ការ​ប្រមូល​ស្នាម​មេដៃ​របស់​កម្មករ កម្មការិនី​ខ្មែរ ក្នុង​គោលបំណង​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ។

លោក រ៉ុ​ង ឈុ​ន បាន​បន្ត​ថា ការ​គ្រោង​ផ្តាច់ EBA ពី​កម្ពុជា​លោក​យល់​ថា ទាក់ទង​នឹង​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​លោក​មើលឃើញ​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​ចាប់ខ្លួន និង​ឃុំខ្លួន និង​គណបក្សប្រឆាំង​ត្រូវ​បាន​រំលាយ ។ លោក​រ៉ុ​ង ឈុ​ន បាន​លើក​ឡើង​ថា នៅ​ពេល​ណា​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ EBA មែន​នោះ​មាន​កម្មករ​កម្មការិនី​ប្រមាណ​មួយ​លាន​នាក់​នឹង​រង​ផល​ប៉ះពាល់ និង​អ្នក​ទទួលផល​ដោយ​ប្រ​យោង​ជា​ច្រើន អ្នកជា​សាច់ញាតិ ឬ​ឪពុក​ម្តាយ​កម្មករ កម្មការិនី​ទាំងនោះ​ផង ។

លោក​ថា នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ខាង​មុខ​នេះ សហភាព​អឺរ៉ុប​នឹង​ពិចារណា​ថា ដក EBA ពី​កម្ពុជា​ឬ​អត់ ? ។ ប៉ុន្តែ​កន្លង​មក​ទាំង​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ប្តូរ​នឹង​អធិបតេយ្យភាព ឯករាជ្យ​ភាព បូរណភាព​ទឹកដី​កម្ពុជា​នឹង EBA កម្ពុជា​មិន​អាច​ទទួលយក​បាន​ទេ ។

ជា​ទូទៅ EBA គង់តែ​នឹង​ត្រូវ​បាន​គេ​ដក​វិញ​នៅ​ពេល​ណា​ប្រទេស​ដែល​ទទួល​បាន EBA មានការ​រីក​ចម្រើន​សេដ្ឋកិច្ច និង​សង្គម ។ លោក ផៃ ស៊ី​ផា​ន មិន​អាច​ទាក់ទង​នឹង​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​សុំ​ការ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ពី​លោក រ៉ុ​ង ឈុ​ន​នៅឡើយ​ទេ ។ សូម​បញ្ជាក់​ថា​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​១១​មាន​តែ​បី​ប្រទេស​ទេ ដែល​ទទួល​បាន EBA គឺ​កម្ពុជា ឡាវ និង​ភូមា ៕ កែសម្រួលដោយ ៖ សុឃាក់

កែសម្រួលដោយ