បូជា២យ៉ាងជាគុណធម៌ក្រៃលែង
បូជាមានពីរយ៉ាងគឺ បូជាដោយការឱ្យសម្ភារផ្សេងៗ ហៅថាអាមិសបូជា និងបូជាដោយការគោរពត្រង់ត្រាប់ ស្តាប់គំនិត យោបល់ និងអនុវត្តតាមហៅថា បដិបត្តិបូជា ។ បូជាទាំងពីរនេះ…
បូជាមានពីរយ៉ាងគឺ បូជាដោយការឱ្យសម្ភារផ្សេងៗ ហៅថាអាមិសបូជា និងបូជាដោយការគោរពត្រង់ត្រាប់ ស្តាប់គំនិត យោបល់ និងអនុវត្តតាមហៅថា បដិបត្តិបូជា ។ បូជាទាំងពីរនេះ…
បូជាមានពីរយ៉ាងគឺ បូជាដោយការឱ្យសម្ភារផ្សេងៗ ហៅថាអាមិសបូជា និងបូជាដោយការគោរពត្រង់ត្រាប់ ស្តាប់គំនិត យោបល់ និងអនុវត្តតាមហៅថា បដិបត្តិបូជា ។
បូជាទាំងពីរនេះ ទោះជាបុគ្គលជ្រះថ្លាចូលចិត្តបូជាប្រភេទណាមួយក៏លោកចាត់ថាជាការបូជាដ៏ប្រសើរដើម្បីសង្គ្រោះអ្នកដទៃ និងសង្គ្រោះខ្លួនឯងឱ្យមានដំណើរល្អនៅក្នុងសង្សារវដ្តនេះ ។
ប៉ុន្តែត្រូវប្រយ័ត្នផង បើបូជាដល់បុគ្គលពាលគ្មានគុណធម៌ គ្មានសីលធម៌ ក្រៅពីមិនបានផលល្អដល់ខ្លួនឯងនិងសង្គម ក៏នៅមានការបង្កក្តីអន្តរាយ ក្តៅក្រហាយដោយសារបុគ្គលពាលនោះថែមទៀតផង ជាពិសេសនឹងក្លាយជាអ្នកលើកតម្កើងសភាវៈអាក្រក់ចូលជុំជិតជាប់ជីវិតមិនខាន ។
ហេតុនេះការបូជាត្រូវតែធ្វើឡើងដោយបញ្ញា ធ្វើចំពោះបុគ្គលដែលគួរគោរពបូជា គឺបុគ្គលដែលមានគុណធម៌ខ្ពស់ មានសីលធម៌ដ៏ប្រពៃ និងជាបុគ្គលតែងធ្វើនូវសេចក្តីសុខចម្រើនដល់សង្គមមនុស្សជានិច្ច ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ