ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ខ្មែរ​ប្រែប្រួល​ធៀប​ជាមួយ​លុយ​អា​មេ​រិ​ក និង​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

សម្រាប់​ថ្ងៃនេះ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​នៃ​ប្រទេស​មហាអំណាច​ទាំង​ពីរ គឺ​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​យន់​ចិន​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​ថា តើ​មាន​អត្រា​យ៉ាងណា​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ។ ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២០​នេះ​ឱ្យ​ដឹង​ថា…

សម្រាប់​ថ្ងៃនេះ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​នៃ​ប្រទេស​មហាអំណាច​ទាំង​ពីរ គឺ​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​យន់​ចិន​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​ថា តើ​មាន​អត្រា​យ៉ាងណា​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ។

ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​ស្មើ​៤០៨០​រៀល និង​កាលពី​ថ្ងៃ​ទី​២ គឺ ១​ដុល្លារ​ស្មើ ៤០៨០​រៀល ហើយ​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ គឺ ១​ដុល្លារ​ស្មើ ៤០៧៥​រៀល និង​ថ្ងៃ​ទី​៣០ ខែធ្នូ ១​ដុល្លារ​ស្មើ ៤០៧០​រៀល ។

ដោយឡែក​ប្រាក់​យន់​ចិន នៅ​ថ្ងៃនេះ គឺ ១​យន់​ទិញ​ចូល ៥៨៦​រៀល លក់​ចេញ ៥៩២​រៀល​, ថ្ងៃ​ទី​២ ទិញ​ចូល ៥៨៦​រៀល លក់​ចេញ ៥៩២​រៀល និង​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ១​យន់​ចិន​ទិញ​ចូល ៥៨៣​រៀល លក់​ចេញ ៥៨៩​រៀល ។ ទន្ទឹម​នេះ​ដែរ កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៩ គឺ ១​យន់​ចិន​ទិញ​ចូល ៥៨២​រៀល លក់​ចេញ ៥៨៨​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ