ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សេពគប់​មនុស្ស​ត្រូវធ្វើ​ឡើង​ដោយ​បញ្ញា

4 ឆ្នាំ មុន

ព្រះពុទ្ធ​បង្រៀន​ថា ដើម្បី​ញ៉ាំង​លោកិយ​នេះ​ឱ្យ​បាន​ប្រសើរ បុគ្គល​គ្រប់​រូប​ត្រូវ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ផង​គ្នា ប៉ុន្តែ​ការ​សេពគប់​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​បញ្ញា ត្បិត​ថាបើ​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​ណា យើង​នឹង​ក្លាយជា​មនុស្ស​ប្រភេទ​នោះ​ដែរ​ជាក់​ជា​មិន​ខាន ។ អ្នកប្រាជ្ញ​ទាំងឡាយ​លោក​ហាម​មិន​ឱ្យ​សេពគប់​បុគ្គល​ពាល​ជា​ដាច់ខាត ពាល​ជា​មនុស្ស​គួរ​ឱ្យ​ខ្លាច​ជាង​អ្វី​ៗ​ទាំងអស់​មិន​ត្រូវ​សេពគប់​ជា​ដាច់ខាត ព្រោះ​កាលបើ​សេពគប់​ជាមួយ​បុគ្គល​ប្រភេទ​នេះ…

ព្រះពុទ្ធ​បង្រៀន​ថា ដើម្បី​ញ៉ាំង​លោកិយ​នេះ​ឱ្យ​បាន​ប្រសើរ បុគ្គល​គ្រប់​រូប​ត្រូវ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​ផង​គ្នា ប៉ុន្តែ​ការ​សេពគប់​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​បញ្ញា ត្បិត​ថាបើ​សេពគប់​ជាមួយ​មនុស្ស​ប្រភេទ​ណា យើង​នឹង​ក្លាយជា​មនុស្ស​ប្រភេទ​នោះ​ដែរ​ជាក់​ជា​មិន​ខាន ។

អ្នកប្រាជ្ញ​ទាំងឡាយ​លោក​ហាម​មិន​ឱ្យ​សេពគប់​បុគ្គល​ពាល​ជា​ដាច់ខាត ពាល​ជា​មនុស្ស​គួរ​ឱ្យ​ខ្លាច​ជាង​អ្វី​ៗ​ទាំងអស់​មិន​ត្រូវ​សេពគប់​ជា​ដាច់ខាត ព្រោះ​កាលបើ​សេពគប់​ជាមួយ​បុគ្គល​ប្រភេទ​នេះ ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​យើង​វិនាស​ចាក​ប្រយោជន៍ អសោចកេរ្តិ៍ឈ្មោះ អស់ទ្រព្យ​សម្បត្តិ ខាត​ពេលវេលា ខូច​គំនិត​ប្រាជ្ញា​ទៅ ក៏​ថែម​ទាំង​នាំ​ឱ្យ​យើង​ក្លាយជា​បុគ្គល​ពាល​ជាមួយនឹង​គេ​ផង​ទៀត ។

បណ្ឌិត​លោក​បាន​ដាស់តឿន​ថា បើ​ទោះជា​ក្នុង​លោក​នេះ​មាន​តែ​មនុស្ស​ពីរ​នាក់ គឺ​ម្នាក់​ជា​រូប​អ្នក ហើយ​ម្នាក់​ទៀត​ជា​បុគ្គល​ពាល ក៏​មិន​គប្បី​ទៅ​សេពគប់​ជាមួយ​បុគ្គល​នោះ​ឱ្យ​សោះ គឺ​ត្រូវ​នៅ​តែ​ម្នាក់ឯង​ដោយ​រឹង​មាំ​ចុះ។

ការ​ចេះ​ប្រុង​ប្រយ័ត្ន ហើយ​ចៀសវាង​បាន​នូវ​ការ​សេពគប់​បុគ្គល​ពាល​យ៉ាងណា​នេះ​ហើយ ជា​មង្គល​ដ៏​ឧត្តម ។ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ