ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​កំពុង​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៧

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២០ នេះ​បាន​កំពុង​បើក​កិច្ចប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ចំនួន​៧ ។…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២០ នេះ​បាន​កំពុង​បើក​កិច្ចប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ចំនួន​៧ ។ សម័យប្រជុំ​ព្រឹទ្ធសភា ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ដោយ​មាន​សមាជិក​សមាជិក​ព្រឹទ្ធសភា ចូលរួម​សរុប​ចំនួន​៥៨​រូប​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ។

សម័យប្រជុំ​លើក​ទី​៤ ព្រឹទ្ធសភា នីតិកាល​ទី​៤ ដោយ​មាន​របៀបវារៈ​ដូច​ខាងក្រោម ៖ ១-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​ចុះ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ ទាក់ទង​នឹង​ការ​គ្រប់គ្រង និង​ការ​អភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ ។ ២-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ហ្គ្រី​ន សឺ​ស្តែ​ន​ណេ​ប៊​ល វេន​ឈ័​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព ២០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តស្វាយរៀង ។

៣-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន រ៉ា​យ ផៅ​វ័​រ សឹ​ប​ផ្លា​យ ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបន្ទាយមានជ័យ ។ ៤-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន រ៉ា​យ​សិន អេ​នើ​ជី (​ខេ​ម​បូ​ឌា​) បាត់ដំបង ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព ៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង ។ ៥-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ស្នេ​ថេ​ក អ៊ី​ន​ហ្វី​នី​ត ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​អានុភាព​៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់ ។

៦-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ធី​អេស​ប៊ី​ភី សេ​កុង ផៅ​វ័​រ អ៊ែន មី​នើ​រ៉​ល ខម​ភេ​នី លី​មី​ធី​តនៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។ ៧-​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន សេ​កុង សឺ​មម័ល ផៅ​វ័​រ ផ្លែ​ន ខម​ផេ​នី លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ