ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សំណង់​ និង​អចលនទ្រព្យ​ក្នុង​ខេត្ត​មួយ​ចំនួន​ផ្តល់​ចំណូល​ឈានមុខ​គេ​ចូល​ថវិកាជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​បើ​យោង​តាម​ការ​កំណត់​របស់​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី គន​រូប​នី​យ​កម្ម និង​សំណង់ បង្ហាញ​ថា​នៅ​តាម​មន្ទីរ​ក្នុង​ខេត្ត​មិន​ច្រើន​នោះ​ទេ ដែល​ប្រមូល​ចំណូល​ពី​វិស័យ​សំណង់​និង​អចល​ទ្រព្យ​ចាប់ពី​ត្រឹម​កម្រិត​ពី​៣​ពាន់​លាន​រៀល (​ប្រមាណ 737 891.37 ដុល្លារ​អា​មេ​រិ​ក​)…

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​បើ​យោង​តាម​ការ​កំណត់​របស់​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី គន​រូប​នី​យ​កម្ម និង​សំណង់ បង្ហាញ​ថា​នៅ​តាម​មន្ទីរ​ក្នុង​ខេត្ត​មិន​ច្រើន​នោះ​ទេ ដែល​ប្រមូល​ចំណូល​ពី​វិស័យ​សំណង់​និង​អចល​ទ្រព្យ​ចាប់ពី​ត្រឹម​កម្រិត​ពី​៣​ពាន់​លាន​រៀល (​ប្រមាណ 737 891.37 ដុល្លារ​អា​មេ​រិ​ក​) ឡើង​ចូល ក្នុង​ទៅ​ក្នុង​ថវិកាជាតិ គឺ​មាននៅ​ក្នុង​ខេត្ត​ចំនួន​៥ ក្នុង​នោះ​មាននៅ​ខេត្ត​ព្រះ​សីហ​នុ​, ខេត្តតាកែវ​,​សៀមរាប​, កណ្តាល និង​ខេត្តកំពង់ស្ពឺ​។

បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៩​របស់​ក្រសួង​ខាងលើ​បាន​ឲ្យ​ដឹង​ថា សម្រាប់​មន្ទីរ​ដែល​ប្រមូល​ច្រើន​និង​ឈានមុខ​គេ​មាន ៖​ទី​១-) មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ បាន​ចំនួន ជាង​៦៦​ពាន់​លាន​រៀល​, ទី​២-) មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តតាកែវ បាន​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​សរុប​មាន​ចំនួន​ជាង​៩.១៥៦​លាន​រៀល​,​ទី​៣-) មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តសៀមរាប​ចំណូល​ទទួល​បាន​ជាង​៥.១៨៦​លាន​រៀល ហើយ​ចំណាយ​ថវិកា​ទូទៅ​របស់​អង្គភាព​អស់​ជាង​២.៦៩១​លាន​រៀល​។ ទី​៤-)​មន្ទីរ​សូ​រិ​យោ​ដី​ខេត្តកណ្តាល​រក​ចំណូល​បាន​ពី​សុរិយោដី​និង​សំណង់​សរុប​បាន​៣.៩៣៣​លាន​រៀល​បើ​ធៀប​និង​ឆ្នាំ​២០១៨​កើនឡើង​៦៨% និង​ទី​៥-) មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តកំពង់ស្ពឺ ប្រមូល​ចំណូល​សរុប​បាន​ជាង​៣.៤៤០​លាន​រៀល​មក​ពី​ពន្ធ​ប្រថាប់ត្រា​, ពន្ធ​ដីធ្លី​មិន​ទាន់​ប្រើប្រាស់​និង​សេវា​សំណង់​កើនឡើង​២៧០%​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។

​ទន្ទឹម​នឹង​ការ​ប្រមូល​ចំណូល​ឈាន​មុន​ក្នុង​ចំណោម​មន្ទីរ​ផ្សេង​ទៀត​គេ​សង្កេត​ឃើញ​ថា​បញ្ហា​ប្រឈម​ក៏​មានការ​កើតឡើង​ច្រើន​ផង​ដែរ ជាក់ស្តែង​នៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​ព្រះ​សីហ​នុ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​មាន​រហូត​ដល់​ចំនួន​៩​ចំណុច​សំខាន់​ៗ​។

ក្រៅពី​ការ​ប្រ​មួល​បាន​ចំ​ណួ​ល​ក៏​នូវ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​មាន​ដូច​ជា
៖ ១)- សមត្ថភាព​មន្ត្រី​មួយ​ចំនួន​នៅ​មាន​កម្រិត​និង​ពុំ​យកចិត្តទុកដាក់​ក្នុង​ការ​អន​វុត្ត​ការងារ​ស្នូល​, ២)​បញ្ហា​វិវាទ​ដីធ្លី​មាន​ច្រើន​និង​ស្មុគស្មាញ​ជា​ហេតុ​នាំ​ឱ្យ​ការ​ដោះស្រាយ​មាន​ភាពយឺត​យាវ​, ៣)​ភាគី​វិវាទ​មួយ​ចំនួន​ពុំ​ចូលរួម​សហការ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី និង​យកឈ្នះ​រៀង​ៗ​ខ្លួន​, ៤)​នៅ​ក្នុង​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដាក់​ពាក្យបណ្តឹង​ទប់ស្កាត់​ការ​ចេញ​ប​ណ្ណ័ ហើយ​កន្លង​មក​គណៈកម្មការ​រដ្ឋបាល​ពុំដែល​អ​ញ្ចើ​ញ​គូភាគី​ចូលរួម​ដោះស្រាយ ជា​ហេតុ​ធ្វើ​ឱ្យ​វិវាទ​នៅ​សេសសល់​ច្រើន​និង​ចំនួន​ប័ណ្ណ​ដែល​ត្រូវ​ចេញ ធ្លាក់​ចុះ​, ៥) ការ​សាងសង់ ការ​ជួសជុល និង​ការ​រុះរើ​សំណង់​មួយ​ចំនួន​គ្មាន​លិខិតអនុញ្ញាត និង​បាន​ដំណើ​ការ​សាងសង់​មុន ព្រមទាំង​ខុស​លិខិតអនុញ្ញាត​សាងសង់ ខុស​នគ​រូ​នី​យប្ប​ញ្ញាត្តិ ជា​ហេតុ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព​អ្នក​ជិតខាង​និង​សណ្តាប់ធ្នាប់​សាធារណៈ​, ៦)​បញ្ហា​ម្ចាស់​ប័ណ្ណ​សំគាល់​លិខិត​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ឆ្នាំ​១៩៩២​ដល់​១៩៩៧​មួយ​ចំនួន​មិន​បាន​កាន់កាប់​និង​ប្រើប្រាស់​ដី ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​កាន់កាប់​រស់នៅ​អាស្រ័យ​ផល​និង​ខ្លះ​បាន​លក់​ទិញ​តាម​រយៈ​អាជ្ញាធរ​ភូមិ​ឃុំ​ជា​បន្តបន្ទាប់ ដែល​បង្កទំនាស់​ជា​បន្តបន្ទាប់​ឥត​ឈប់​ឈរ​រវាង​អ្នកកាន់កាប់​ជាក់ស្តែង និង​ម្ចាស់​ប័ណ្ណ​ភោគៈ​ទាំង​អស់នោះ​, ៧)​កន្លង​មក​ការ​ចុះបញ្ជី​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ ដែល​មិន​បាន​កំណត់​ឱ្យ​បាន​ច្បាស់​នូវ​ព្រំប្រទល់​រដ្ឋបាល​រវាង​ក្រុងព្រះសីហនុ និង​ស្រុក​ស្ទឹង​ហាវ និង​គំនូស​ប្លង់​បង្ហាញ​ទីតាំង​ដី​មិន​ច្បាស់លាស់ បង្ក​ឱ្យ​មាន​បញ្ហា​វិវាទ​ដីធ្លី​ជា​ច្រើន​ពិបាក​ដោះស្រាយ​មក​ទល់​បច្ចុប្បន្ន​,៨)​ក្បាលដី​ជា​ច្រើន​ដែល​ម្ចាស់​បា​កាន់កាប់​ជាក់ស្តែង ខុស​ពី​និយាម​ការ​នៅ​ក្នុង​ប្លង់​សុរិយោដី បង្ក​ឱ្យ​មានការ​លំបាក​ក្នុង​ការ​កំណត់​ព្រំ​ដី​ឡើង​វិញ ដើម្បី​គ្រប់គ្រង​និង​សាងសង់ និង​៩) កង្វះខាត​មន្ត្រី​ជំនាញ កង្វះ​សម្ភារៈ​បច្ចេកទេស​ត្រួតពិនិត្យ​គុណភាព​សំណង់​និង​ឧបករណ៍​វាស់វែង​ជាដើម​។

ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ចំណូល​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ​សរុប​ក្នុង​ឆ្នាំ​២០១៩​នេះ បើ​តាម​ការ​ធ្វើ​បទ​បង្ហាញ​ពី​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី​បាន​គូសបញ្ជាក់​ថា ការ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​សរុប​មាន​ចំនួន ៤៥៦. ៦១៧. ៦៨៦. ០៧៧​រៀល គិត​ទាំង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​អចលនទ្រព្យ រួម​មាន ៖១-)​ចំណូល​របស់​រដ្ឋបាល​កណ្តាល​ចំនួន ២៩. ១០៧. ៧៣៦. ៣៧៤​រៀល​,២-)​ចំណូល​របស់​មន្ទីរ ដ​.​ន​.​ស​.​ស​.​រាជធានី ខេត្ត ចំនួន​៨០. ២៣៤. ៨០៣. ២២៧​រៀល និង​៣-)​ពន្ធ​ប្រថាប់ត្រា (​អគ្គនាយកដ្ឋាន​ពន្ធដារ​) ចំនួន ៣៤៧. ២៧៥ .១៤៦. ៤៧៦​រៀល​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ