ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២០​ មាស សុខ​សោភា ប្រកាស​ជំហរ​បែប​ណា​សម្រាប់​អាជីព​ចម្រៀង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ​តារាចម្រៀង​មាស សុខ​សោភា បាន​ប្រកាស​ជំហរ​ជា​ថ្មី​ថា ខ្លួន​នៅ​តែ​បើក​ចិត្ត​ទទួលយក​គ្រប់​បណ្តា​ផលិតកម្ម​នានា​ដែល​មាន​បំណង​អញ្ជើញ​នាង​ឲ្យ​ចូលរួម​សហការ​លើ​វិស័យ​បទ​ចម្រៀង ។ ការ​ប្រកាស​ជំហរ​ជា​ថ្មី​ពី​កំពូល​តារាចម្រៀង​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កាលពី​ឆ្នាំ​ចាស់​កន្លង​ទៅ​នាង​បាន​ទទួល​ជោគជ័យ​ធំ​ៗ​ជា​ច្រើន​ក្នុង​ការ​បង្ហាញ​ស្នាដៃ និង​រួមដៃគ្នា​ជាមួយ​សិល្បករ ផ្សេង​ៗ​ទៀត…

រាជធានី​ភ្នំពេញ ៖​ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ​តារាចម្រៀង​មាស សុខ​សោភា បាន​ប្រកាស​ជំហរ​ជា​ថ្មី​ថា ខ្លួន​នៅ​តែ​បើក​ចិត្ត​ទទួលយក​គ្រប់​បណ្តា​ផលិតកម្ម​នានា​ដែល​មាន​បំណង​អញ្ជើញ​នាង​ឲ្យ​ចូលរួម​សហការ​លើ​វិស័យ​បទ​ចម្រៀង ។ ការ​ប្រកាស​ជំហរ​ជា​ថ្មី​ពី​កំពូល​តារាចម្រៀង​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កាលពី​ឆ្នាំ​ចាស់​កន្លង​ទៅ​នាង​បាន​ទទួល​ជោគជ័យ​ធំ​ៗ​ជា​ច្រើន​ក្នុង​ការ​បង្ហាញ​ស្នាដៃ និង​រួមដៃគ្នា​ជាមួយ​សិល្បករ ផ្សេង​ៗ​ទៀត ។

ក្នុង​ពេល​ដែល​មាស សុខ​សោភា គ្មាន​កិច្ចសន្យា​ផ្តាច់មុខ​ឲ្យ​ផលិតកម្ម​ណាមួយ​នោះ តារាចម្រៀង​រូប​នេះ​បាន​ប្រើ​អាជីព​របស់​ខ្លួន​ជា​តារាចម្រៀង​ឯករាជ្យ និង​បើក​ជំហរ​ទទួលយក​ការ​សហការ​ពី​ផលិតកម្ម ផ្សេង​ៗ និង​សិល្បករ​នានា ក្នុង​រួមចំណែក​លើក​ស្ទួយ​វិស័យ​សិល្ប​:​ចម្រៀង​ខ្មែរ ។

មាស សុខ​សោភា បាន​អះអាង​ថា «​សម្រាប់​ឆ្នាំ ២០២០ នេះ​នាង​ខ្ញុំ​នៅ​តែ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ស្វែងរក​ចំណី​អារម្មណ៍​ថ្មី​ផ្សេង​ទៀត ជូន​ដល់​ពុក ម៉ែ បងប្អូន​ទាំងអស់ ដោយ​ឡែក​នាង​ខ្ញុំ​នឹង​ផ្តោត​ខ្លាំង​លើ​ផលិតកម្ម Camtraxmusic ដែល​ជា​ផលិតកម្ម​ផ្ទាល់ខ្លួន​របស់ខ្ញុំ ហើយ​ក៏​សូម​ស្វាគមន៍​បងប្អូន​សិល្បករ​គ្រប់​រូប ក៏​ដូច​ជា​ផលិតកម្ម ផ្សេង​ៗ​សម្រាប់​អញ្ជើញ​នាង​ខ្ញុំ​ចូលរួម​សហការ​ដើម្បី​វិស័យ​ចម្រៀង​ខ្មែរ ។

សម្រាប់​ខ្ញុំ 2019 គឺជា​អនុ​ស្សារី​យ៍​ដែល​ពោរពេញ​ដោយ​ស្នាមញញឹម ២០១៩ ជាមួយ​ការ​សម្តែង​អស្ចារ្យ AseanFantasia2019 ជា​ការ​បង្ហាញ​ស្នាដៃ​បទ​ចម្រៀង​ខ្មែរលើ​ឆាក​អន្តរជាតិ ២០១៩ ជា​ឆ្នាំ​នៃ​ភាព​ជោគជ័យ​នៃ​បទ រលឹម ប្រុយ​ៗ ស្នាដៃ​និពន្ធ​របស់​ប្អូនប្រុស សោម ដូ​រ៉េ ២០១៩ ឆ្នាំ​នៃ​ការ​លើក​ត​ម្កើ​ន​ស្នាដៃ​បទ​ចម្រៀង​ខ្មែរ​តាម​រយៈ​កម្មវិធី​ស្នាដៃ​កូន​ខ្មែរ​សម្រាប់​មាស សុខ​សោភា។

ហើយ​នាង​ខ្ញុំ​ពិតជា​សប្បាយចិត្ត​នៅ​ពេល​ដែល​កវីនិពន្ធ​ក្នុង​កម្មវិធី​ទទួល​បាន​ឱកាស​ការងារ​ជា​បន្តបន្ទាប់ ជាមួយ​ភាព​ជោគជ័យ និង​ស្នាមញញឹម​ទាំង​អស់នេះ នាង​ខ្ញុំ​សូម អរគុណ​ដល់​ក្រុម​គ្រួសារ​ដែល​តែងតែ​ផ្តល់​កម្លាំងចិត្ត និង​ភាព​កក់ក្តៅ អរគុណ​ដល់​ក្រុមការងារ​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជាមួយ​គ្នា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ អរគុណ​ដល់​សម្តេច ឯកឧត្ដម លោក​ឧកញ៉ា អស់លោក​ស្រី លោកស្រី និង​បណ្តា​ក្រុមហ៊ុន​ទាំងអស់​ដែល​តែងតែ​ផ្តល់​កិត្តិយស​ដល់​នាង​ខ្ញុំ​គ្រប់​កម្មវិធី អរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់​ដែល​នៅ​តែង​ផ្តល់​នូវ​កម្លាំង​ចិត្តជា​ពិសេស​ដល់​នាង​ខ្ញុំ​ក្នុង​បន្តដំណើរ​នៅ​លើ​វិ​ថី​នៃ​វិស័យ​ចម្រៀង​មួយ​នេះ បើ​គ្មាន​អ្នក​ទេ នោះ​ក៏​គ្មាន​ខ្ញុំ​ដូច​គ្នា »​។

តារាចម្រៀង​មាស សុខ​សោភា ក្រៅពី​បង្ហាញ​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន និង​ផលិតកម្ម​ផ្ទាល់ខ្លួន​នោះ នាង​ក៏​តែងតែ​បង្ហាញខ្លួន​នៅ​ក្នុង​បទ​ចម្រៀង​ជា​បន្តបន្ទាប់​ជា​តារាចម្រៀង​ជើង​ថ្មី​ក្នុង​ការ​ចេញ​បទ​Original song ផង​ដែរ ។ បទ​ចម្រៀង​ទាំងអស់​ក៏​ទទួល​បាន​ជោគជ័យ និង​មានការ​គាំទ្រ​ពី​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​ផង​ដែរ ខណៈ​ពេល​ក្នុង​ឆ្នាំ​ថ្មី​នេះ​ប្រិ​យ​មិត្ត​គាំទ្រ​រំពឹង​ថា នឹង​ទទួល​បាន​បទ​ចម្រៀង ថ្មី​ៗ​របស់​នាង​បន្ថែម​ទៀត​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ