ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ Kyungshin សាខា​កម្ពុជា​ ចែក​រំលែក​ក្តី​ស្រឡាញ់​ដល់​កុមារ​ក្នុង​ទិវា​កុមារ​អន្តរ​ជាតិ​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ដើម្បី​ចូល​រួម​អប​អរ​សាទរ​ទិវា​កុមារ​អន្តរ​ជាតិ​ ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១៤ ក្រុម​ហ៊ុន​ Kyungshin សា​ខា​កម្ពុជា​បាន​បង្កើត​កម្ម​វិធី​សប្បុរស​ធម៌​​មួយ​ក្រោម​ប្រធាន​បទ​ ចែក​រំលែក​ក្តី​ស្រលាញ់​ដល់​កុមារ​កម្ពុជា​ ដោយ​ធ្វើ​ការ​ឧប​ត្ថម្ភ​សៀវ​ភៅ​រឿង​និទាន​ខ្មែរ​-កូរ៉េ ជា​ភាសា​ខ្មែរ​ចំនួន​៥០០​ក្បាល​ដល់​សិស្សា​នុសិស្ស​នៃ​សាលា​បឋម​សិក្សា​ព្រៃ​ចាស់​ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ចាស់​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ ឧសភា ឆ្នាំ​២០១៤​ ។ ក្នុង​ឱកាស​នោះ​ មាន​ការ​ចូល​រួម​ពី​សំណាក់

ខេត្ត​កណ្តាល​ ៖ ដើម្បី​ចូល​រួម​អប​អរ​សាទរ​ទិវា​កុមារ​អន្តរ​ជាតិ​ ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១៤ ក្រុម​ហ៊ុន​ Kyungshin សា​ខា​កម្ពុជា​បាន​បង្កើត​កម្ម​វិធី​សប្បុរស​ធម៌​​មួយ​ក្រោម​ប្រធាន​បទ​ ចែក​រំលែក​ក្តី​ស្រលាញ់​ដល់​កុមារ​កម្ពុជា​ ដោយ​ធ្វើ​ការ​ឧប​ត្ថម្ភ​សៀវ​ភៅ​រឿង​និទាន​ខ្មែរ​-កូរ៉េ ជា​ភាសា​ខ្មែរ​ចំនួន​៥០០​ក្បាល​ដល់​សិស្សា​នុសិស្ស​នៃ​សាលា​បឋម​សិក្សា​ព្រៃ​ចាស់​ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ចាស់​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ ឧសភា ឆ្នាំ​២០១៤​ ។ ក្នុង​ឱកាស​នោះ​ មាន​ការ​ចូល​រួម​ពី​សំណាក់​លោក​គ្រូ​ អ្នក​គ្រូ​ ថ្នាក់​ដឹក​នាំ​សាលា​ តំណាង​សហ​គមន៍​ សិស្សា​នុសិស្ស​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ជា​អធិ​បតី​ភាព​ដោយ​លោក​នាយក​ក្រុម​ហ៊ុន​ Kyungshin សា​ខា​កម្ពុជា​ លោក​ Kim Dongsoo ផង​ដែរ ។

លោក​នាយក​សាលា​​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ និង​ថ្លែង​ការ​កោត​សរ​សើរ​ដល់​ក្រុម​ហ៊ុន​ Kyungshin សាខា​កម្ពុជា​ដែល​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ដ៏​ល្អ​នេះ​ ក្នុង​គោល​បំណង​ពង្រីក​ចំណេះ​ដឹង​ដល់​ប្អូន​ៗ​កុមារា​-កុមា​រី​ ដែល​​ជា​សិស្សា​នុសិស្ស​នៃ​សាលា​បឋម​សិក្សា​ព្រៃ​ចាស់​​ឱ្យ​កាន់​តែ​ប្រសើ​រ​ឡើង​ថែម​មួយ​កម្រិត​ទៀត​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ដំបូង​របស់​សាលា​បឋម​សិក្សា​ព្រៃ​ចាស់​ ដែល​ទទួល​បាន​អំណោយ​សប្បុរ​ស​ធម៌​ពី​ក្រុម​ហ៊ុន​ដែល​មាន​ទី​តាំង​នៅ​ឃុំ​វិហារ​សួគ៌​យើង​នេះ​ ។ កាយ​វិការ​នេះ​ជា​គំរូ​ដ៏​ប្រពៃ​ដែល​ក្រុម​ហ៊ុន​វិ​និ​យោគ​ដទៃ​ទៀត​ក្នុង​សហ​គមន៍​គួរ​យក​តម្រាប់​តាម​ ។

ថ្នាក់​ដឹក​នាំ​ Kyungshin សាខា​កម្ពុជា​ ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ការ​អប់​រំ​ ក្នុង​ប្រទេស​កម្ពុជា​ ជា​ពិសេស​សហ​គមន៍​ដែល​ក្រុម​ហ៊ុន​យើង​កំពុង​វិនិយោគ​ជាមួយ​ ។ យើង​រីក​រាយ​នឹង​ចូល​រួម​ជួយ​សង្គម​កម្ពុជា​ឱ្យ​កាន់​តែ​រី​ក​ចម្រើន​ត​ទៅ​មុខ​ទៀត​ ដោយ​សេច​ក្តី​ស្រឡាញ់ដ​៏​ជ្រាល​ជ្រៅ​ ៕