ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​មួយ​ចំនួន​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន សូម្បី​តែ​នៅ​ពេល​គេង​

4 ឆ្នាំ មុន

ពិត​ណាស់​ការ​សម្រក​ទម្ងន់​អាច​មិនមែន​ជា​រឿង​ស្រួល​សម្រេច​បាន​ឡើយ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​នៅ​តែ​មាន​គន្លឹះ​ងាយ​ៗ​មួយ​ចំនួន​អាច​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​សូ​ម្បី​ខណៈ​ពេល​គេង​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ជួយ​ជម្រុញ​ការ​ដុត​រំលាយ​អាហារ ឬ​កាឡូរី​កំឡុង​ពេល​គេង ៖ ១. ទទួលទាន​តែ…

ពិត​ណាស់​ការ​សម្រក​ទម្ងន់​អាច​មិនមែន​ជា​រឿង​ស្រួល​សម្រេច​បាន​ឡើយ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​នៅ​តែ​មាន​គន្លឹះ​ងាយ​ៗ​មួយ​ចំនួន​អាច​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​សូ​ម្បី​ខណៈ​ពេល​គេង​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ជួយ​ជម្រុញ​ការ​ដុត​រំលាយ​អាហារ ឬ​កាឡូរី​កំឡុង​ពេល​គេង ៖

១. ទទួលទាន​តែ ៖ ការ​ទទួលទាន​តែ​ប៉ុន្មាន​ប្រភេទ​ដូច​ជា​តែ​ផ្កា chamomile ឬ​តែ​ឡា​វ៉េ​ន​ដឺ​យ៉ាង​ហោច​ណាស់ ១ ម៉ោង​មុន​ពេល​គេង​ក៏​អាច​អាច​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​ដែរ​។ នោះ​ក៏​ព្រោះតែ​ភេសជ្ជៈ​ប្រភេទ​នេះ​ជួយ​ឱ្យ​ស្ងប់​អារម្មណ៍​និង​បង្កើន​ការ​ដុត​រំលាយ​អាហារ​។

២. ចៀសវាង​ទទួលទាន​ក្រោយ​ម៉ោង ៧ យប់ ៖ គន្លឹះ​ដ៏​ងាយ​មួយទៀត​ដែល​ជួយ​ឱ្យ​ស្រក​ទម្ងន់ គឺ​ចៀសវាង​ទទួលទាន​អាហារ​ផ្សេង​ៗ​ក្រោយ​ម៉ោង ៧ យប់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ពិបាក​នឹង​ធ្វើ​បែប​នេះ​បាន ចូរ​ព្យាយាម​ឈប់​ទទួលទាន​យ៉ាង​ហោច​ណាស់ ៣ ម៉ោង​មុន​ចូល​គេង​ក៏​ប្រសើរ​។

៣. គេង​ក្នុង​ទី​ងងឹត​ទាំងស្រុង ៖ សម្រាប់​មនុស្ស​មួយ​ចំនួន​ការ​គេង​បើកភ្លើង​អាច​ជួយ​ឱ្យ​ងាយ​នឹង​គេង​លក់ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ចូរ​គេង​បិទ​ភ្លើង​ទើប​ប្រសើរ​។ នោះ​ក៏​ព្រោះ​តែ​ពន្លឺ​សូ​ម្បី​តែ​បន្តិច​ក្នុង​បន្ទប់​គេង​អាច​បង្អាក់​រាង​កាយ​ល្នុ​ង​ការ​ផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន​ដែល​មិន​ត្រឹមតែ​ជះ​ឥទ្ធិពល​ដល់​ការ​គេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រារាំង​ដល់​ការ​ដុត​បំផ្លាញ​កាឡូរី​ផង​ដែរ​។

៤. ទទួលទាន​ទឹកដោះគោ​ក្ដៅ​ឧណ្ហ​ៗ​មុន​ពេល​ចូល​គេង ៖ ការ​ទទួលទាន​ទឹកដោះគោ​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​ឆ្អឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​ឆាប់​គេង​លក់​និង​បង្កើន​ការ​ដុត​បំផ្លាញ​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​។ ក្រៅពី​នេះ​ទៅ​ទៀត​ទឹកដោះគោ​មាន​ផ្ទុក​សារធាតុ casein ដែល​ទប់ស្កាត់​សាច់ដុំ​គ្មាន​ខ្លាញ់​មិន​ឱ្យ​ចុះ​ខ្សោយ​ទៀត​ផង​។

៥. ចូល​គេង​និង​ក្រោក​ឡើង​ទៀង​ម៉ោង ៖ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ម៉ោង​ចូល​គេង​និង​ក្រោក​មិន​ទៀង​មាន​ទំនាក់ទំនង​ផ្សារ​ភ្ជាប់​ជាមួយ​ការ​កើន​ទម្ងន់​លើស​កម្រិត? នោះ​ក៏​ព្រោះតែ​វា​នឹង​ជះ​ឥទ្ធិពល​លើ​ការ​ផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន​ដែល​គ្រប់គ្រង​ការ​គេង ព្រមទាំង​ទទួលខុសត្រូវ​ចំពោះ​ការ​បង្កើន​ភាព​សកម្ម​នៃ​កោសិកា​ខ្លាញ់​ពណ៌​ត្នោត​ដែល​ជួយ​ដុត​បំផ្លាញ​កាឡូរី (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ