ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​របស់​មហាសេដ្ឋី Elon Musk ចែករំលែក​វិធីសាស្ត្រ​ចិញ្ចឹម​កូន​ឱ្យ​ជោគជ័យ

4 ឆ្នាំ មុន

អ្នកស្រី ម៉ា​យេ ម៉ាស់ (Maye Musk) ជា​ម្តាយ​របស់​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk)…

អ្នកស្រី ម៉ា​យេ ម៉ាស់ (Maye Musk) ជា​ម្តាយ​របស់​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស់ (Elon Musk) ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដើម្បី​បរិស្ថាន និង​ក្រុមហ៊ុន​ធ្វើ​កាំជ្រួច​ទៅ​អាវ​កាស ។ កូនប្រុស​ទី​ពីរ​របស់​អ្នកស្រី​គឺ​លោក គី​ម​ប​ល (Kimbal) បាន​ចាប់ផ្តើម​ភោជនីយដ្ឋាន​មួយ​ហើយ​កំពុង​តែ​បង្រៀន​ក្មេង​ៗ​ឲ្យ​បង្កើត​សួន​ដាំ​ផ្លែ​ឈើ និង​បន្លែ​នៅ​សាលារៀន​ដែល​មិន​ទាន់​មានការ​អភិវឌ្ឍន៍ ។ ចំណែកឯ​កូនស្រី​ពៅ​របស់​អ្នកស្រី​វិញ​ដែល​មានឈ្មោះ​ថា តូ​ស្កា (Tosca) ជា​ម្ចាស់​ក្រុមហ៊ុន​ផលិតភាព​យន្ត​មួយ​ផង​ដែរ ។

ភាព​ជោគជ័យ​របស់​កូន​ៗ​អ្នកស្រី​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សួរ​អ្នកស្រី ម៉ាស់ ពី​វិធីសាស្ត្រ​ចិញ្ចឹម​បីបាច់​កូន​ៗ​របស់​អ្នកស្រី ។ ចម្លើយ​របស់​អ្នកស្រី​មិន​ដែល​ប្រួល​ប្រែ​ឡើយ គឺ​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ខិតខំ​តស៊ូ និង​អនុញ្ញាត​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់ ។

អ្នកស្រី​ជា​ស្ត្រី​មេម៉ាយ​តាំងពី​អាយុ ៣១​ឆ្នាំ និង​ជា​ម្តាយ​ដែល​ធ្វើការ​ពេញ​ម៉ោង​ព្រោះ​អ្នកស្រី​មិន​មាន​ជម្រើស​ច្រើន​ទេ ។ យ៉ាងណា​ក្តី ការ​មើលថែ​កូន​ៗ​ទទួល​បាន​អាទិភាព​ខ្ពស់​ជាងគេ​សម្រាប់​អ្នកស្រី ។ អ្នកស្រី​បង្រៀន​កូន​ៗ​ឲ្យ​មាន​ភាព​ឯករាជ្យ សណ្តាន​ចិត្តល្អ ស្មោះត្រង់ យល់​ពី​អ្នក​ដទៃ និង​ចេះ​គួរសម ។ អ្នកស្រី​បង្រៀន​ពួក​គេ​ពី​សារៈសំខាន់​នៃ​ការ​ខិតខំ​តស៊ូ​ព្យាយាម និង​ធ្វើ​អ្វី​ដែល​ល្អ​ដល់​សង្គម ។ អ្នកស្រី​មិន​ដែល​ចាត់​ទុក​ពួក​គេ​ជា​ក្មេង​មិនដឹង​អ្វី ឬ​បង្ខំ​ឲ្យ​ពួក​គេ​រៀនសូត្រ​ទេ​ព្រោះ​វា​ជា​តួនាទី​របស់​ពួក​គេ​ដែល​ត្រូវ​ចេះ​បំពេញ​ដោយ​ខ្លួនឯង ។
ពេល​ដែល​កូន​ៗ​កាន់តែ​ធំ​ពេញវ័យ​ទៅ ពួក​គេ​ចាប់ផ្តើម​មាន​ទំនួល​ខុស​ត្រូវ​លើ​អនាគត​តាម​រយៈ​ការ​សម្រេចចិត្ត​ដែល​ខ្លួន​បាន​សម្រេច ។ តូ​ស្កា ជា​អ្នក​ជ្រើសរើស​សាលា​វិទ្យាល័យ​ដោយ​ខ្លួនឯង ហើយ​កូន​ៗ​ទាំង​បី​ជ្រើសរើស​សាកលវិទ្យាល័យ​ដោយ​ខ្លួនឯង និង​ដាក់​ពាក្យសុំ​អាហារ​រូបករណ៍​ដោយ​ខ្លួនឯង​ជាដើម ។ អ្នកស្រី ម៉ាស់ គិត​ថា ក្មេង​ៗ​មិន​ត្រូវការ​ការពារ​ពី​តថភាព​នៃ​ទំនួល​ខុស​ត្រូវ​ទេ ។ កូន​ៗ​របស់​អ្នកស្រី​ធំ​ដឹងក្តី​ដោយ​មើលឃើញ​ម្តាយ​ជា​មនុស្ស​ដែល​ខិតខំ​ធ្វើការ​ដើម្បី​រក​លុយ​ចិញ្ចឹម​ពួក​គេ ។

ពេល​ដែល​ពួក​គេ​ក្លាយជា​និស្សិត ពួក​គេ​រស់នៅ​ដោយ​លំបាក​ជាមួយនឹង​មិត្ត​រួម​បន្ទប់​ប្រមាណ ៦​នាក់​ក្នុង​មួយ​បន្ទប់ ។ ប៉ុន្តែ​ពួក​គេ​មិន​ដែល​រអ៊ូរទាំ​ទេ​។ អ្នកស្រី​បាន​ផ្តល់​យោបល់​ដល់​ឪពុក​ម្តាយ​ដទៃ​ថា ពេល​ដែល​អ្នក​គិត​ថា​កូន​ៗ​ស្ថិត​ក្នុង​ស្ថាន​ការ​ដែល​មាន​សុវត្ថិភាព​ហើយ អ្នក​គួរតែ​អនុញ្ញាត​ឲ្យ​ពួក​គេ​មើលថែ​ខ្លួនឯង ។

ឪពុក​ម្តាយ​ជា​ច្រើន​ស្ត្រេ​ស​ព្រោះតែ​កូន​ៗ​ខ្លួន​ទាំង​រឿង​រៀន ឬ​រឿង​ការងារ​របស់​ពួក​គេ​ជាដើម ។ ប៉ុន្តែ​អ្នកស្រី ម៉ាស់ បាន​ប្រាប់​ថា ពួក​គេ​គួរតែ​ជា​មនុស្ស​ដែល​ទទួលខុសត្រូវ​លើ​អនាគត​របស់​ខ្លួន ។ ឪពុក​ម្តាយ​គួរ​បង្រៀន​កូន​ៗ​ពី​សីលធម៌​ល្អ​ៗ ប៉ុន្តែ​ឲ្យ​ពួក​គេ​ជា​អ្នក​សម្រេចចិត្ត​ខ្លួនឯង​ពី​អ្វី​ដែល​ខ្លួន​ចង់បាន​និង​ចង់​ធ្វើ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ