ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈមួយ​ចំនួន​ ​អាច​ជួយ​បន្សាប​ភាព​​ស្រវឹង​បាន​យ៉ាង​ល្អ

4 ឆ្នាំ មុន

វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ការ​ភាព​ស្រវឹង គឺ​កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​តែ​ម្តង​។ បើសិនជា​អ្នក​ត្រូវ​តែ​ញ៉ាំ ដោយ​ខានមិនបាន នោះ​ការ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​នឹង​ជួយ​កុំ​ឲ្យ​ឈឺក្បាល និង​ក្អួតចង្អោ​នៅ​ពេល​ព្រឹក​ឡើង​បាន​។ ប៉ុន្តែ​ក្នុង​ពិធីជប់លៀង ហើយ​អ្នក​យល់​ថា​ខ្លួនឯង​កំពុង​តែ​ស្រវឹង​ហើយ​នោះ ការ​ញ៉ាំ​ភេសជ្ជៈ​ខ្លះ​ៗ​ខាងក្រោម​នេះ អាច​នឹង​ជួយ​ជំរុញ​ដល់​ការ​មាន​អារម្មណ៍ល្អ​ឡើង​វិញ​។…

វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្ការ​ភាព​ស្រវឹង គឺ​កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​តែ​ម្តង​។ បើសិនជា​អ្នក​ត្រូវ​តែ​ញ៉ាំ ដោយ​ខានមិនបាន នោះ​ការ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​នឹង​ជួយ​កុំ​ឲ្យ​ឈឺក្បាល និង​ក្អួតចង្អោ​នៅ​ពេល​ព្រឹក​ឡើង​បាន​។ ប៉ុន្តែ​ក្នុង​ពិធីជប់លៀង ហើយ​អ្នក​យល់​ថា​ខ្លួនឯង​កំពុង​តែ​ស្រវឹង​ហើយ​នោះ ការ​ញ៉ាំ​ភេសជ្ជៈ​ខ្លះ​ៗ​ខាងក្រោម​នេះ អាច​នឹង​ជួយ​ជំរុញ​ដល់​ការ​មាន​អារម្មណ៍ល្អ​ឡើង​វិញ​។

១-ទឹកខ្មេះ​ផ្លែ​ប៉ោម និង​ខ្ញី ៖ ចូរ​ញ៉ាំ​ភេសជ្ជៈ​មួយ​នេះ​នៅ​ពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​លែង​ចង្អោ និង​ក្រហាយ​ទ្រូង​ហើយ​។ ខ្ញី​ត្រូវ​បាន​គេ​ប្រើប្រាស់​យូរណាស់​មក​ហើយ​ក្នុង​ការ​ទប់ស្កាត់​ភាព​ចង្អោ ហើយ​ជាតិ Fructose ក្នុង​ទឹកឃ្មុំ​នឹង​បង្កើន​ល្បឿន​ការ​បញ្ចេញ​គ្រឿង​ស្រវឹង​ពី​ក្នុង​ខ្លួន​។ ដើម្បី​បង្កើត​ជា​ភេសជ្ជៈ​នេះ​បាន ចូរ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​សុទ្ធ ទឹកក្រូច​ឆ្មា ទឹក​ខ្ញី និង​ទឹកឃ្មុំ ដោយ​មួយ​មុខ​ៗ ៥​មី​លី​លី​ត្រ ចូល​គ្នា​ជាមួយនឹង​ទឹក​ធម្មតា ២០០​មី​លី​លីត្រ។

២-ទឹកចេក​ទឹកដោះគោ​ក្រឡុក ៖ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ងាយ​នឹង​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក និង​បាត់បង់​អេ​ឡិច​ត្រូ​លី​ត្រ​ណាស់​ជា​ពិសេស សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម​តែ​ម្តង​។ ផ្លែ​ចេក​គឺជា​អាហារ​ព្យាបាល​ភាព​ស្រវឹង​យ៉ាង​ឆ្លាត​វៃ ដោយសារ​តែ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​អាច​ជំនួស​នូវ​ការ​បាត់បង់​របស់​រាង​កាយ​បាន​។ ប្រូតេអ៊ីន​ដែល​មាន​ក្នុង​ទឹកដោះគោ​អាច​យកឈ្នះ​ជាតិ​ស្រវឹង និង​ទឹកឃ្មុំ​បន្តិច​អាច​ជួយ​បង្កើន​ថាមពល​ក្នុង​ខ្លួន​បា​។ ដើម្បី​បង្កើត​ភេសជ្ជៈ​នេះ ចូរ​កាត់​ផ្លែ​ចេក​ជា​ដុំ​ៗ និង​កិន​វា​ជាមួយនឹង​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ពេញលេញ​។ បន្ទាប់​មក​ចូរ​លាយ​ទឹកឃ្មុំ​ពីលើ ហើយ​ញ៉ាំ​វា​ទៅ​។

៣-ទឹកដូង ៖ ទឹកដូង​សម្បូរ​ទៅ​ដោយ​អេ​ឡិច​ត្រូ​លី​ត្រ​ដែល​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ព្យាបាល​ភាព​ស្រវឹង​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា វា​មាន​ប្រយោជន៍​ដូច​ភេសជ្ជៈ​លេង​កីឡា​ដែរ ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ក្នុង​ពេល​ប្រកួត​។

៤-ទឹកដូង​ក្រឡុក ៖ បើសិនជា​អ្នក​លាយ​ចូល​គ្នា​នូវ​ទឹកដោះគោ និង​ទឹកដូង​វិញ វា​នឹង​បាន​ភេសជ្ជៈ​ដ៏​ល្អ​មួយ​កម្រិត​ទៀត​។ ភេសជ្ជៈ​មួយ​នេះ​នឹង​ផ្តល់​ភាព​រអិល​ដល់​ភ្នាស​ខាងលើ​របស់​ក្រពះ និង​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន ជា​ពិ​សេ​ជាតិ​រ៉ែ​សំខាន់​ៗ​ដូច​ជា ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម​តែ​ម្តង​។ ដើម្បី​ធ្វើ​ទឹកដូង​ក្រឡុក​នេះ​បាន ចូរ​លាយ​ទឹកដូង ២​កូនចាន​ចង្កឹះ សាច់ដូង​ខ្ចី​១​កូនចាន​ចង្កឹះ ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ពេញលេញ​កន្លះ​កូនចាន​ចង្កឹះ និង​ស្ករ ហើយ​ដាក់​វា​កិន​ចូល​គ្នា​។ ចូរ​កិន​វារ​ហូត​ដល់​ក្លាយជា​ល្បាយស្មើសាច់​។ ចូរ​ចាក់​វា​ទៅ​ក្នុង​កែវ ហើយ​ញ៉ាំ​វា​តិច​ៗ​។

៥-ទឹក​ស្ត្រ​បឺ​រី និង​ផ្លែ​អាល​ម៉ុ​ន​ក្រឡុក ៖ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បង្កើន​ការ​រលាក​ក្នុង​រាង​កាយ​។ ផ្លែ​ស្ត្រ​បឺ​រី​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ប្រឆាំង​ការ​រលាក​វិញ​។ ផ្លែ​អាល​ម៉ុ​ន​សម្បូរ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម ដូច្នេះ​វា​អាច​ជួយ​ជំនួស​ការ​បាត់បង់​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ដោយសារ​តែ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​បាន​។

ដើម្បី​បង្កើត​ទឹកក្រឡុក​នេះ ចូរ​កិន​យ៉ា​អួរ និង​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ពេញលេញ​ក្នុង​បរិមាណ​ដូច​គ្នា​។ បន្ទាប់​មក​ចាំ​ដាក់​ស្ត្រ​បឺ​រី និង​ផ្លែ​អាល​ម៉ុ​ន​ពីរ​បី​គ្រាប់​ចូល​គ្នា​បន្ថែម ហើយ​កិន​រហូត​ដល់​ក្លាយទៅជា​ល្បាយស្មើសាច់​។ បន្ទាប់​មក​ចាក់ទឹក​ឃ្មុំ​ពីលើ ហើយ​ញ៉ាំ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ