ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សាៈ ទិញ​របស់​ប្រេ​ន​ៗ​ប្រើ​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជំនឿ​ចិត្ត

4 ឆ្នាំ មុន

ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត និង​ប្រព័ន្ធ​សង្គម​បាន​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ដល់​មនុស្ស​ក្នុង​ការ​ចំណាយ​លើ​សម្ភារ​ផ្សេង​ៗ​ដែល​រួម​ទាំង​សម្ភារ​ប្រេ​ន​ៗ​ផង​ដែរ​ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​បន្ត​អភិវឌ្ឍន៍​ទៅ​មុខ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ប៉ុន្តែ​ការ​សិក្សា​មួយ​របស់ Boston College និង Harvard Business School…

ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត និង​ប្រព័ន្ធ​សង្គម​បាន​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ដល់​មនុស្ស​ក្នុង​ការ​ចំណាយ​លើ​សម្ភារ​ផ្សេង​ៗ​ដែល​រួម​ទាំង​សម្ភារ​ប្រេ​ន​ៗ​ផង​ដែរ​ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​បន្ត​អភិវឌ្ឍន៍​ទៅ​មុខ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ប៉ុន្តែ​ការ​សិក្សា​មួយ​របស់ Boston College និង Harvard Business School បាន​ឲ្យ​ដឹង​ថា ការ​ចាយវាយ​លើ​ផលិតផល​ប្រេ​ន​ៗ​ទាំងនោះ​អាច​នឹង​ធ្វើ​ឲ្យ​អ្នកទិញ​មាន​អារម្មណ៍​កាន់តែ​មិនល្អ​លើ​ខ្លួនឯង ។

ជា​ទូទៅ​យើង​តែងតែ​គិត​ថា​ការ​ទិញ​សម្ភារ​ទាំងនេះ​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍ល្អ​ព្រោះ​វា​ជួយ​ឲ្យ​អ្នកទិញ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង និង​មាន​អារម្មណ៍​ថា​អ្នក​ដទៃ​ទទួលយក​អ្នក​ជាដើម ។ ប៉ុន្តែ​វា​ជះ​ឥទ្ធិពល​នេះ​ដល់​មនុស្ស​គ្រប់​រូប​ទេ ។

ផ្ទុយ​មក​វិញ អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​មនុស្ស​មួយ​ចំនួន​បែរជា​បាត់បង់​ជំនឿ​ចិត្ត​ទៅ​វិញ​ពេល​ដែល​មាន​សម្ភារៈ​ប្រេ​ន​ៗ​ប្រើ ព្រោះ​ពួក​គេ​មាន​អារម្មណ៍​ថា​មិនមែន​ជា​ខ្លួនឯង ។ ឧទាហរណ៍​ដូច​ជា​មនុស្ស​ម្នាក់​អាច​នឹង​មាន​អារម្មណ៍​ខ្មាស​អៀន​ទៅ​វិញ​ពេល​ដែល​ពាក់​គ្រឿង​អង្ការ​មាន​តម្លៃ ឬ​ប្រើ​សម្ភារៈ​ថ្លៃ​ៗ ។សម្រាប់​ក្រុម​មនុស្ស​ខ្លះ ពួក​គេ​មិន​មាន​បញ្ហា​ក្នុង​ការ​អួតអាង​សម្ភារៈ​ដែល​ខ្លួន​មាន​ទេ​ព្រោះ​ពួក​គេ​គិត​ថា​ពួក​គេ​មាន​សិទ្ធិ​ក្នុង​ការ​មាន​វា ឬ​គិត​ថា​ពួក​គេ​អាច​ធ្វើ​វា​បាន​ក្នុង​កាលៈទេសៈ​ណាមួយ​ជាដើម ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​អារម្មណ៍​ខ្មាស​អៀន​វិញ​ភាគច្រើន​គិត​ថា​សម្ភារៈ​ទាំងនេះ​មិន​ស័​ក្កិ​សម​នឹង​ខ្លួនឯង​បើ​ទោះជា​ពួក​គេ​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​វា​ជាង​អ្នក​ដទៃ​ពិតមែន​ក្តី​ឦការ​ស្រាវជ្រាវ​នេះ​ផ្តល់​ជា​មេរៀន​សំខាន់​មួយ​ដល់​មនុស្ស​គ្រប់​រូប​មិន​ឲ្យ​រំពឹងគិត​ថា​ការ​ចាយវាយ​លើ​សម្ភារៈ​ដែល​មាន​តម្លៃ​អាច​ផ្តល់​ភាព​រីករាយ​ឬ​សុភមង្គល​ដល់​អ្នក​បាន​។ ផ្ទុយ​មក​វិញ អ្នកទិញ​គួរតែ​គិត​ឲ្យ​បាន​ច្បាស់​ថា សម្ភារៈ​ដែល​អ្នកមាន​គម្រោង​ទិញ​ពិតជា​ស្រប​ទៅ​នឹង​អ្វី​ដែល​អ្នក​ចង់បាន​ពិតមែន​ទេ?

ប្រសិនបើ​ចម្លើយ​គឺ​ទេ នោះ​អ្នក​មិន​គួរ​ចុះចាញ់​នឹង​សម្ពាធ​ពី​សង្គម ឬ​មនុស្ស​ជុំវិញ​ខ្លួន​ឡើយ ព្រោះ​អ្នក​អាច​នឹង​ត្រូវ​ចាយវាយ​លើ​អ្វី​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត ឬ​មិន​ប្រើ​ទាំងស្រុង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ