ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​អប្សរា​ប្រកាស​ផ្អាក​ឡើង​-​ចុះ​ទស្សនា​ជាន់​ទី​៣​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​បា​យ័ន្ត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ នេះ​តទៅ​ដោយ​ទុក​លទ្ធភាព​ឱ្យ​ក្រុមការងារ​ជំនាញ​ផ្នែក​អភិរក្ស​បំពេញការងារ​របស់​ខ្លួន​រហូត​បាន​រួចរាល់​ជា​ស្ថាពរ ។ អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​បិទ​ចរាចរណ៍​ឡើង​-​ចុះ វង់​ទស្សនា​ជាន់​ទី​៣ (​ប្រាង្គ​កណ្តាល​)…

ខេត្តសៀមរាប ៖ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ នេះ​តទៅ​ដោយ​ទុក​លទ្ធភាព​ឱ្យ​ក្រុមការងារ​ជំនាញ​ផ្នែក​អភិរក្ស​បំពេញការងារ​របស់​ខ្លួន​រហូត​បាន​រួចរាល់​ជា​ស្ថាពរ ។ អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​បិទ​ចរាចរណ៍​ឡើង​-​ចុះ វង់​ទស្សនា​ជាន់​ទី​៣ (​ប្រាង្គ​កណ្តាល​) នៃ​ប្រាសាទ​បា​យ័ន្ត នៅ​ដើមឆ្នាំ​២០២០ ។ បច្ចុប្បន្ន​ដោយ​កត្តា​អាយុកាល​និង​កត្តា​ផ្សេង​ៗ​ទៀត​បាន​បង្ក​ឱ្យ​ជាន់​ទី​៣ (​ប្រាង្គ​កណ្តាល​) នៃ​ប្រាសាទ​បា​យ័ន្ត មាន​ភាព​សឹក​រេច​រិល និង​កំពុង​ប្រឈម​នឹង​ហា​និ ភ័យ​យ៉ាងធ្ងន់ធ្ងរ​មួយ​ចំនួន​។

ក្នុង​ស្ថានភាព​នេះ អ្នក​ជំនាញការ​ចំពោះ​កិច្ច​ផ្នែក​អភិរក្ស​នៃ​គណៈ​ក​ម្មាធិ​ការ​អន្តរជាតិ​កិច្ច​គាំពារ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ​) បាន​ផ្តល់ អនុសាសន៍​ឱ្យ​បិទ​ការ​ទស្សនា​នៅ​ជាន់​ទី​៣​ម​នៃ​ប្រាសាទ​បា​យ័ន្ត​ដើម្បី​ផ្តល់​លទ្ធភាព​ដល់​ក្រុម​អ្នកជំនាញ​សិក្សា​អំពី​ការ​ខូចខាត និង​បញ្ហា​ប្រឈម​នានា ដើម្បី​រៀបចំ​ផែនទី​ហា​នី​និ​ភ័យ ព្រមទាំង​កំណត់​ទីតាំង​អាទិភាព​ក្នុង​ការ​ពង្រឹង​ស្ថានភាព និង​ជួសជុល​ផ្នែក​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំង​អស់នោះ​។

ក្នុង​ន័យ​នេះ​ដើម្បី​ថែទាំ​និង​ការពារ​ប្រាសាទ ក៏​ដូច​ជា​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​ដល់​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ អាជ្ញាធរ​ជាតិ​អប្សរា នឹង​បិទ​ចរាចរណ៍​ឡើង​-​ចុះ វង់​ទស្សនា​ជាន់​ទី​៣​នៃ​ប្រាសាទ​បា​យ័ន្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ នេះ​តទៅ​ដោយ​ទុក​លទ្ធភាព​ឱ្យ​ក្រុមការងារ​ជំនាញ​ផ្នែក​អភិរក្ស​បំពេញការងារ​របស់​ខ្លួន​រហូត​បាន​រួចរាល់​ជា​ស្ថាពរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ទីតាំង​ទស្សនា​សំខាន់​ៗ របស់​ភ្ញៀវ​ទេសចរ ផ្នែក​ខាងក្រោម​នៃ​ប្រាសាទបាយ័ន​ដែល​មាន​ចម្លាក់​ក្បូរ​ក្បាច់រចនា​ដ៏​ល្អ​វិចិត្រ នៅ​បើក​ជា​ធម្មតា សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​- អន្តរជាតិ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ