ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ឆ្នាំ​ផុត ឆ្លង​គុក​មិន​ផុត ១២​លាន​យក​ផឹកស៊ី​ស្រី​ញី​អូន​បង​ខ្ទេច

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មន្ត្រី​ឥណទាន​ម្នាក់​ស៊ីដាច់​លុយ​អតិថិជនដែល​ផ្ញើរ​អោយទៅ​បង់លុយ​ផ្តាច់​ពី​ក្រុមហ៊ុន បែរជា​យក​លុយ​ទៅ​ផឹក​សុី និង​ចូល​ខា​រ៉ា​អូ​ខ ត្រូវ​នាយក​ក្រុមហ៊ុន​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​វាយ​ខ្នោះ ។ កើតហេតុ​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​វេលា​ម៉ោង…

ខេត្តកណ្តាល ៖ មន្ត្រី​ឥណទាន​ម្នាក់​ស៊ីដាច់​លុយ​អតិថិជនដែល​ផ្ញើរ​អោយទៅ​បង់លុយ​ផ្តាច់​ពី​ក្រុមហ៊ុន បែរជា​យក​លុយ​ទៅ​ផឹក​សុី និង​ចូល​ខា​រ៉ា​អូ​ខ ត្រូវ​នាយក​ក្រុមហ៊ុន​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​វាយ​ខ្នោះ ។ កើតហេតុ​នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​វេលា​ម៉ោង ១៦​និង​១៥​នាទី នៅ​ចំណុច​គ្រឹះស្ថាន​មា​គា​ហ្វា​យ​នែ​ន​(​ម​.​ក​)​ភូមិ​ព្រែក​តា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​ខេត្តកណ្តាល និង​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ ២០១៩ វេលា​ម៉ោង​១៨​និង​១៥​នាទី​។

ជន​រង​គ្រោះ​ឈ្មោះ​គង់ សុភា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ នាយក​សាខា​គ្រឹះស្ថាន​មា​គា​ហ្វា​យ​នែ​ន​(​ស្អាង​) ទីលំនៅ​ភូមិ​ព្រែ​ក្រាញ់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។ ជនសង្ស័យ​ឈ្មោះ​ធន់ ឧត្តម​បញ្ញា​សិ​ដ្ឋ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី​ឥណទាន​មានស្រុក​កំ​ណេី​ត​ភូមិ​ព្រែក​យួន​ឃុំ​កៀន​ជ្រែ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

នគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​អោ​ដឹង​ថា ​ជនសង្ស័យ​បាន​សុំ​ច្បាប់​ទៅ​មេី​ល​យាយ​ឈឺ​នៅ​ឯ​ខេត្តកំពង់ចាម​ចំនួន​១​ល្ងាច​។ លុះ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ មិន​ឃេី​ញ​ឈ្មោះ​ខាង​លេី មក​ធ្វេី​ការ​ទេ រហូត​ដល់​ម៉ោង​៩​និង​១០​នាទី ស្រាប់តែ​មាន​អតិថិជន​នៅ​ស្រុក​កោះធំ​បាន​តេ​ទូរស័ព្ទ​មក​ជន​រង​គ្រោះថា ​ថ្ងៃ​ណា​បាន​ចេញ​លុយ​ឲ្យ​អ​ថិ​តិ​ជន ពេល​នោះ​ជន​រង​គ្រោះបាន​ឲ្យ​អ្នកគ្រប់គ្រង​ផ្នែក​គណនេយ្យ​ចូល​ឆែក​មេី​ល​អតិថិជន​ថា តេី​អតិថិជន​បាន​បង់លុយ​ឬ​នៅ​?

លុះ​ពេល​ត្រួតពិនិត្យ​គណនេយ្យ​រួច ទេី​ប​ដឹង​ថា អតិថិជន​មិន​ទាន់​បង់លុយ​ផ្តាច់ ពេល​នោះ​ជន​រង​គ្រោះ​បាន​ចាត់​តំណាង​ឈ្មោះ​ឃឹម ជាតិ និង​ឈ្មោះ​យូរ វាសនា ទៅ​សួរ​អតិថិជន​នៅផ្ទះ​ផ្ទាល់ ទេី​ប​ដឹង​ថា អតិថិជន​ពិតជា​បាន​បង់លុយ​ផ្តាច់​អស់​ហេី​យ​ដោយ​ផ្ញេី​រ​លុយ​តាម​រយៈ​ជនសង្ស័យ​សរុប​ប្រហែល​១២​លាន​រៀល ​។ ចាប់តាំងពី​ពេល​នោះ​មក​ឈ្មោះ​ធន់ ឧត្តម​បញ្ញា​សិ​ដ្ឋ មិន​មក​ធ្វេី​ការ​ទេ បាន​បិទ​ទូរ​សព្ទ័​ចោល​ទាំងអស់ ​។ លុះដល់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ ២០១៩ វេលា​ម៉ោង​១៨​និង​១៥​នាទី ឈ្មោះ ឃឹម ជាតិ និង​ឈ្មោះ យូរ វា​នា បាន​ចុះ​ទៅ​ត្រួតពិនិត្យ​អតិថិជន ក៏​បាន​ជួប​ជនសង្ស័យ​​កំពុង​ដេី​រ​ប្រមូល​លុយ​ពី​អតិថិជន​ទៀត​។ ពេល​នោះ​ឈ្មោះ​យូរ វាសនា បាន​ទូរស័ព្ទ ទៅ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​កំពង់​កុង នាំ​ជនសង្ស័យ​មក​ធ្វេី​ការ​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ប្រមូល​លុយ​ពី​អតិថិជន​ដែល​បង់​តាម​រយៈ​ខ្លួន​ប្រហែល​១២​លាន​រៀល​ជាង​ពិតប្រាកដ​មែន ហេី​យ​លុយ​នោះ​ខ្លួន​បាន​យក​ទៅ​ផឹក​សុី និង​ចូល​ខារ៉ាអូខេ​អស់ហើយ​។ ករណី​នេះ បាន​បញ្ជូន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរ​បាល​​ស្រុក​ស្អាង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ