ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរណ៍​ចូលរួម​ឆ្លង​ឆ្នាំ​សកល​នៅ​សៀមរាប​ជិត​៣០​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀម​រាប បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្ដរជាតិ​ចូលរួម​អបអរ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ដ​សៀមរាប មាន​ចំនួន​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ បើ​តាម​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀម​រាប បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្ដរជាតិ​ចូលរួម​អបអរ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្ដ​សៀមរាប មាន​ចំនួន​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ កើនឡើង​ជាង​៤% ប៉ុន្ដែ​ថយ​ចុះ​ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ​។

នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ដសៀមរាប ដែល​ផ្ញើ​ទៅ​ជូន​លោក អភិបាល នៃ​គណៈ​អភិ បាល ខេត្តសៀមរាប បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​ខេត្តសៀមរាប​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ២០១៩ ចូល​ឆ្នាំ​២០២០ មាន​ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន​ប្រមាណ ២៩៦.៣២២​នាក់ មានការ​កើនឡើង​+៤.៣៣% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ចំនួន​២៨៤.០៣១​នាក់ ។ ក្នុង​នោះ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​២៦.៣២២​នាក់ មានការ​ថយ​ចុះ​-២២.៦៥% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ចំនួន ៣៤.០៣១​នាក់ ។

តាម​របាយការណ៍​នេះ​បានឱ្យ​ដឹង​បន្ដ​ថា ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​២៧​ម៉ឺន​នាក់ មានការ​កើនឡើង​ប្រមាណ​+៨.០០% បើ​ប្រៀប​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ចំនួន​ប្រមាណ​២៥​ម៉ឺន​នាក់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ